​ឥណ្ឌូ​នេ​ស៊ី​សម្លឹង​មើល​ការនាំចូល​អង្ករ​ពី​កម្ពុជា​

​ជា​ ​វណ្ណ​យុទ្ឋ / Khmer Times Share:
​អង្ករ​កម្ពុជា​កំពុងតែ​មាន​ការនាំចេញ​កើន​ឡើង​។​ ​ខ្មែរ​ថា​ម​ស៍​៖​ ​ជរ​ ​សុគន្ធា​

​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ ​ឥណ្ឌូ​នេ​ស៊ី​នឹង​បញ្ជូន​គណៈប្រតិភូ​ដើម្បី​ស្វែងយល់​ពី​ល​ទ្ឋ​ភាព​នាំចូល​អង្ករ​ពី​កម្ពុជា​។​

​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ចូកូ ​វី​ដូដូ (Joko ​W​i​do​do​) ​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​ជំនួប​នេះ​ ​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃ​ទី​១​១​ ​ខែ​សីហា​ ​។​

​លោក​ Joko ​W​i​do​do​ ​មានប្រសាសន៍ថា​ ​៖​ ​«​ ​គណៈប្រតិភូ​ឥណ្ឌូ​នេ​ស៊ី​នឹង​មក​កម្ពុជា​ដើម្បី​ពិភាក្សា​ពី​ការនាំចូល​អង្ករ​ពី​កម្ពុជា​»​។​

​រដ្ឋាភិបាល​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​លើ​ការ​ទិញ​អង្ករ​ក្នុង​ឆ្នាំ​ ​២​០​១​២​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​ពួកគេ​មិនបាន​បញ្ចប់​កិច្ចព្រមព្រៀង​ពី​បរិមាណ​នាំចេញ​ព្រមទាំង​ប្រភេទ​អង្ករ​ទេ​នៅឡើយ​ទេ​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​សាទរ​ចំពោះ​ចំណាត់​ការ​នេះ​ ​ដោយ​អំពាវនាវ​ឲ្យ​ឥណ្ឌូ​នេ​ស៊ី​វិនិយោគ​លើ​វិ​ស័​យ​ស្រូវ​អង្ករ​។​

​លោក​បាន​មានប្រសាសន៍ថា​កម្ពុជា​ ​នឹង​ស្វាគមន៍​ចំពោះ​ប្រតិភូ​ឥណ្ឌូ​នេ​ស៊ី​ដែល​នឹង​មក​កម្ពុជា​នៅ​ពេល​ខាងមុខ​ ​ក្នុង​ការពិភាក្សា​លើ​ការ​នាំ​អង្ករ​ចេញពី​កម្ពុជា​។​ ​លោក​​​មានប្រសាសន៍​លើកឡើង​អំពី​លទ្ធភាព​ដែល​អ្នក​វិនិយោគ​ឥណ្ឌូ​នេ​ស៊ី​អាច​ ​ដាក់​ទុន​ 100% ​នៅ​កម្ពុជា​លើ​ការ​បង្កើត​ជា​រោង​ម៉ាស៊ីនកិនស្រូវ​ ​ឃ្លាំង​ស្តុក​ ​និង​បណ្ដាញ​ទិញ​ ​ស្រូវ​ពី​ប្រជាកសិករ​ ​ដើម្បី​ធានា​ស្ថិរភាព​សម្រាប់​ការនាំចេញ​នា​ពេល​ខាងមុខ​។​

​អង្ករ​របស់​កម្ពុជា​បាន​ចូល​ទី​ផ្សារ​ថ្មី​ក្នុង​ប្រទេស​ហ្វីលីពីន​ក្នុង​ខែ​មិថុនា​ឆ្នាំនេះ​ ​ដែល​ធ្វើឲ្យ​អង្ករ​របស់​ប្រទេស​នេះ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​អា​ស៊ាន​ ​រួម​មាន​ម៉ាឡេស៊ី​ ប្រ៊ុ​យ​ណេ ​និង​ហ្វីលីពីន​ ​ហើយ​ស្រូវ​ទៅ​ប្រទេស​ថៃ​ ​និង​វៀតណាម​ផង​ដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ ​កញ្ញា​ អុឹ​ម​ ​រចនា​ ​មានប្រសាសន៍ថា​ ​ក្រសួង​កសិកម្ម​កំពុង​ជំរុញ​ផលិតកម្ម​អង្ករ​ក្នុងស្រុក​ដើម្បី​ជំរុញ​ផលប្រយោជន៍​លើ​ការ​កើន​ឡើង​តម្លៃ​អង្ករ​នៅ​ទី​ផ្សារ​អន្តរជាតិ​។​

​កញ្ញា​មានប្រសាសន៍ថា​៖​ ​«​ ​កម្ពុជា​កំពុង​បង្កើត​យុទ្ធ​សា​ស្រ្ត​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ហាមឃាត់​ការនាំចេញ​អង្ករ​របស់​ប្រទេស​ឥណ្ឌា​ ​តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​របស់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​ក្នុង​ការ​ប្រមូលស្រូវ​សម្រាប់​ការ​ស្តុក​ទុក​ ​បង្កើន​ការ​កែច្នៃ​ ​និង​ការនាំចេញ​ដោយ​ផ្ទាល់​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​»​។​

​យោង​តាម​របាយការណ៍​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឲ្យ​ដឹង​ថា​ ​រយៈពេល​ ​៦​ខែ​ ​នៃ​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​ ​សម្រេច​បាន​ការនាំចេញ​អង្ករ​ជិត​ ​៣​៣​ម៉ឺន​តោន​ ​ស្មើនឹង ​២​២​៩​,​២​៣​ ​លាន​ដុល្លារ​។​

កម្ពុជា​ ​បាន​នាំចេញ​អង្ករ​មាន​ដូចជា​ ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ ​អង្ករ​ស​គ្រាប់​វែង​ ​អង្ករ​ស​គ្រាប់​ខ្លី​ ​អង្ករ​ចំ​ហ៊ុយ​ ​និង​អង្ករ​សរីរាង្គ​។​

​ក្នុង​អំឡុង​ខែ​មករា​ ​ដល់​ខែ​មិថុនា​ ​កម្ពុជា​ក៏មាន​ស្រូវ​ជួញ​ដូរ​តាម​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ចំនួន​ ​២​,​២​លាន​តោន​ ​ពោល​គឺ​បង្កើត​ចំណូល​បាន​ប្រមាណ​ ​៥​៧​៨​លាន​ដុល្លារ​។​

​កម្ពុជា​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការ​ផលិត​និង​នាំចេញ​អង្ករ​រហូតដល់​ ​២​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​ ​នេះ​បើ​យោង​តាម​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដេ​ល​បាន​ដាក់​គោលដៅ​ក្នុង​ការ​ចេញ​មួយលាន​តោន​ត្រឹម​ឆ្នា​ម​ ​២​០​២​៥​។​

​លោក​ ​យ៉ង​ ​សាំង​កុមារ​ ​រដ្ឋលេខាធិការ​ ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា​ ​កម្ពុជា​កំពុង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​ស្បៀង​ជាតិ​ ​និង​ពិភពលោក​ ​បន្ទាប់ពី​ក្រុមហ៊ុន​នាំចេញ​អង្ករ​ធំ​ៗ​មួយ​ចំនួន​របស់​ពិភពលោក​បិទ​ការនាំចេញ​របស់​ពួកគេ​។​ ​លោក​​​មានប្រសាសន៍​កាលពីដើម​ខែ​សីហា​ថា​៖​ «​ ​កម្ពុជា​មាន​សក្តានុពល​ដ៏​អស្ចារ្យ​ក្នុង​ការ​បង្កើន​ផលិតកម្ម​អង្ករ​នៅ​លើ​ដី​ដែល​មានស្រាប់​ ​និង​ ​ពង្រីក​បន្ថែម​លើ​ទី​ផ្សារ​អង្ករ​ទៅបរទេស​តាមរយៈ​គោល​នយោបាយ​ពង្រាយ​ម​ន្រ្តី​កសិកម្ម​ឃុំ​ ​និង​កសាង​សហគមន៍​កសិកម្ម​ រឺ ​សមាគម​កសិករ​ភ្ជាប់​ទៅ​នឹង​កិច្ចសន្យា​កសិកម្ម​»​៕​ ​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

​ត្រី​ស៊ីសាច់​ជា​អាហារ​ (​P​i​r​an​h​a​) ​ដែល​នាំចូល​ពីក្រៅ​ត្រូវ​អ្នកជំនាញ​ចុះ​បង្ក្រាប​ ​និង​បំផ្លាញ​ចោល​

Next Article

​ក្រសួង​អប់រំ​ប្រកាស​ជ្រើសរើស​យុវជន​២​៥​០​នាក់​ចូលរួម​ព្រឹត្តិការណ៍​បោះជំរំ​យុវជន​ជាសាកល​លើក​ទី​៩