លោកនាយករដ្ឋមន្ត្រី៖ មិនមានការផ្លាស់ប្តូរដំណែងមន្ត្រីមុខងារសាធារណៈក្នុងរដ្ឋាភិបាលអាណត្តិថ្មីទេ

Khmer Times Share:

កាលពីព្រឹកថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា នឹងមិនមានការផ្លាស់ប្តូរដំណែងមន្ត្រីមុខងារសាធារណៈ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងរាជរដ្ឋាភិបាលថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា នោះទេ។

ក្នុងសារជាសំឡេងនៅលើបណ្តាញសង្គម លោកនាកយរដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា អ្នកដែលកាន់ការិយាល័យសាធារណៈ ដូចជា  អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អភិបាលខេត្ត អភិបាលរង អភិបាលស្រុក អភិបាលរង ស្រុក ខណ្ឌ គឺមិនត្រូវបានប៉ះពាល់ដោយរដ្ឋាភិបាលថ្មីនោះឡើយ។

លោកបានបន្ថែម ចំពោះអ្នកដែលកាន់មុខងារនយោបាយ រួមទាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការតាមក្រសួងនានា ក៏ដូចជាទីប្រឹក្សា នឹងត្រូវតែងតាំងជាថ្មីក្នុងរដ្ឋាភិបាលអាណត្តិថ្មី លើកលែងតែពួកគេលាលែងពីតំណែងដោយខ្លួនឯង ដោយសារ អាយុចាស់ឬជំងឺ។

លោកបានសង្កត់ធ្ងន់ថា អ្នកដែលកាន់តំណែងជារដ្ឋលេខាធិការ និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីគឺត្រូវជ្រើសរើស តើនៅជារដ្ឋលេខាធិការតាមក្រសួង ឬមកឱ្យដាច់ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ករណីលើកលែង មានតែអង្គភាពធំៗពីរប៉ុណ្ណោះ គឺអគ្គនាយកពន្ធដារ និងអគ្គនាយកគយ។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាលោកនឹងចុះចេញពីតំណែង ហើយលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីចាប់ពីថ្ងៃទី២២ ខែសីហា តទៅ៕ ហេង បញ្ញា- AKP

Related Posts

Previous Article

វេទិកាវិនិយោគធុរកិច្ចសិង្ហបុរីត្រូវបានរៀបចំនៅក្នុងប្រទេសកម្ពុជា

Next Article

អង្គការ FAO និង WFP សហការគ្នាដើម្បីលើកកម្ពស់របបអាហារសម្រាប់កុមារនៅតាមសាលារៀនក្នុងប្រទេសកម្ពុជា