​ក្រសួង​កសិកម្ម​ ​ដាក់​គោល​នយោបាយ​អាទិភាព​ ​៤​ចំណុច​ ​សម្រាប់​អាណត្តិ​ទី​៧​ ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ក្នុងពេលបំពេញបេសកកម្ម។ រូបភាព៖ ក្រសួងកសិកម្ម

 

​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ដាក់​ចេញ​គោល​នយោបាយ​កសិកម្ម​ ​៤​ចំណុច​ ​សម្រាប់​ការប​ោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ប្រជាកសិករ​ ​និង​លើក​ក​ម្ពស់វិ​ស​័​យ​កសិកម្ម​នៅ​កម្ពុជា​។​

​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​គោល​នយោបាយ​ ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​ក្រោម​ប្រធាន​ ​«​គោល​នយោបាយ​លើ​វិ​ស​័​យ​កសិកម្ម​»​ ​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ​កាល​ពី​ថ្ងៃអាទិត្យ​ ​លោក​ ឌិ​ត​ ​ទីណា​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​លើ​វិ​ស​័​យ​កសិកម្ម​ ​គឺ​ផ្ដល់​អាទិភាព​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ឱ្យ​មាន​ជីវភាព​ ​និង​សេដ្ឋកិច្ច​ប្រសើរ​។​

​លោក​បន្ថែម​ថា​ ​ការ​លើក​ក​ម្ពស់វិ​ស​័​យ​កសិកម្ម​នេះ​ ​គឺ​ផ្ដល់​ទាំង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​ទាន​ ​ទាំង​ប្រជាកសិករ។​ ​បច្ចុប្បន្ន​ ​ទោះ​វិ​ស​័​យ​ផ្សេងៗ​បាន​ផ្ដល់​ចំណូល​ច្រើនជាង
​វិ​ស​័​យ​កសិកម្ម​ពិតមែន​ ​ប៉ុន្តែ​វិ​ស​័​យ​កសិកម្ម​ ​នៅតែ​ជា
​វិ​ស​័​យ​អាទិភាព​សម្រាប់​គណបក្សប្រជាជន​កម្ពុជា​។​

​លោក​បន្ត​ថា​ ​ក្រសួង​ដាក់​ចេញ​គោល​នយោបាយ​ ​៤​ចំណុច​ ​ដើម្បី​ប្រជាពលរដ្ឋ​ទូទៅ​មាន​សេដ្ឋកិច្ច​ល្អ​ប្រសើរ។​ ​ក្នុង​នោះ​ ​ទី​១​ ​គោល​នយោបាយ​កសិកម្ម​ ​ផ្សារភ្ជាប់​ជាមួយ​ទី​ផ្សារ​ ​ដែល​មាន​ទាំង​ទី​ផ្សារ​ក្នុងស្រុក​ ​និង​ទី​ផ្សារ​នាំចេញ​ខាងក្រៅ​។​

​លោក​បញ្ជាក់​ថា​ ​ក្រសួង​នឹង​រៀបចំ​ឱ្យ​មាន​ផែនការ​ទី​ផ្សារ​ពិតប្រាកដ​ ​ដោយ​អនុញ្ញាត​ឱ្យ​កសិករ​ដឹង​ថា​ ​តើ​ត្រូវ​ដាំ​ដុះ​ដំណាំ​អ្វី​ដើម្បី​មាន​ទី​ផ្សារ​? ​ហើយនឹង​ធ្វើ​ឱ្យ​មាន​សហគមន៍​មួយ​ ​ដែល​មាន​សមត្ថភាព​តាម​យន្ត​ការ​ពង្រាយ​មន្ត្រី​កិច្ចសន្យា​នៅ​តាម​ឃុំ​នីមួយៗ​។​

​លោក​ ឌិ​ត​ ​ទីណា​ ​ថ្លែង​ថា​៖​ ​«​កសិករ​យើង​នៅ​ថ្ងៃមុខ​ ​មុន​នឹង​ផលិត​ ​មុននឹង​ដាំ​ដុះ​ ​គាត់​ដឹង​ជាមុន​ថា​ ​គាត់​មាន
​ទី​ផ្សារ​ដែរ​ឬទេ​? ​គេ​នឹង​ទិញ​តម្លៃ​ប៉ុន្មាន​»​?

​លោក​និយាយ​ថា​ ​រដ្ឋាភិបាល​នឹង​ទម្លាក់​ថវិកា​បម្រុង​ ​១​០​០
​លាន​ដុល្លារ​ ​សម្រាប់​រក្សា​តម្លៃ​ក្នុងស្រុក​ ​ដូច្នេះ​ ​អ្នក​ទទួល​ទាន​ភាគ​ច្រើន​ ​មិន​បារម្ភ​ពី​ការ​ឡើងថ្លៃ​ម្ហូបអ​ាហារ​នោះ​ទេ​ ​ហើយ​ប្រជាកសិករ​ ​ក៏​មិន​ខ្វល់​ពី​ការ​ខាត​ប្រាក់ចំណេញ​ដែរ​ ​ព្រោះ​ផ្ដល់​ប្រាក់​ចំណេញ​សមស្រប​ ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​។​

​ចំណុច​ទី​២​ ​ការ​កសាង​សហគមន៍​មួយ​ឱ្យ​រឹង​មាំ​ ​ដើម្បី​ការពារ​ប្រជាកសិករ​មិន​ឱ្យ​ខ្វះខាត​ទី​ផ្សារ​ ​ខ្វះ​ទន់​វិនិយោគ​ ​ឬ​ហា​និ​ភ័យ​ទៅ​នឹង​អាកាសធាតុ​ជាដើម​។​ ​ក្នុង​នោះ​ ​ពង្រឹង​សហគមន៍​កសិកម្ម​ ​ដែល​ជា​ការងារ​សំខាន់​ ​ព្រោះ​ក្រសួង​នឹង​ផ្ដល់​អាទិភាព​សម្រាប់​រៀបចំ​សហគមន៍​មួយ​ថ្មី​ ​ដែល​មាន​សមាហរណ​កម្ម​មួយ​ខ្ពស់​។​

​មានន័យ​ថា​ ​សហគមន៍​កសិកម្ម​ថ្មី​ ​នឹង​មាន​ធនធានមនុស្ស​ ​ជា​អ្នកដឹកនាំ​ ​និង​មានលទ្ធភាព​ ​មាន​ទុន​គ្រប់គ្រាន់​ ​និង​មាន​បច្ចេកទេស​កសិកម្ម​ខ្ពស់​។​ ​ប្រជាកសិករ​ដែល​ជា​ម្ចាស់​សហគមន៍​ ​នឹង​ចំណេញ​ដោយ​មិន​ចាំបាច់​វិនិយោគ​អ្វី​ផ្សេង​ ​ក្រៅពី​ប្រើប្រាស់​ដីធ្លី​ ​និង​កម្លាំង​របស់​ខ្លួន​ឡើយ​។​

​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​ចំពោះ​គោល​នយោបាយ​ទី​៣​ ​ផ្ដល់​អ្នកបច្ចេកទេស​កសិកម្ម​ដល់​គ្រប់​ឃុំ​ដែល​មាន​សកម្មភាព​កសិកម្ម​។​ ​ក្នុង​ន័យ​នេះ​ ​ក្រសួង​បាន​ត្រៀម​មន្ត្រី​កសិកម្ម​ប្រមាណ​ ​១​ ​៦​០​០​នាក់​ ​ដើម្បី​ដោះស្រាយបញ្ហា​របស់​ប្រជាកសិករ​នៅ​តាម​មូលដ្ឋាន​ទាន់​ពេល​វេលា​ ​ទាំង​បច្ចេកទេស​ ​និង​ទី​ផ្សារ​។​

​ចំពោះ​គោល​នយោបាយ​ទី​៤​ ​គឺ​និរន្តរភាព​នៃ​បរិស្ថាន​ ​និង​កសិកម្ម​ ​ធ្វើ​ឡើង​តាមរយៈ​ការ​រក្សា​ធនធាន​ព្រៃឈើ​ ​និង​ជលផល​។​

​លោក​ ឌិ​ត​ ​ទីណា​ ​បញ្ជាក់​ថា​៖​ ​«​យើង​នឹង​ថែទាំ​ង​ព្រៃ​ឈើ​ ​ទាំង​ធនធាន​ធម្មជាតិ​ ​និង​ជលផល​ ​ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ពង្រឹង​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ [,,,] ​យើង​មិន​ផ្អែក​ទៅលើ​ចាប់​តែ​បទល្មើស​ប៉ុណ្ណោះ​ទេ​ ​តែ​យើង​នឹង​ស៊ើប​អង្កេត​ជនល្មើស​ ​ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​ដោយ​មិន​ឱ្យ​រួចខ្លួន​បាន​ឡើយ​»​។​

​ប្រធាន​កម្មវិធី​ស្រាវជ្រាវ​ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​ ​លោក​ ​ហេង​ ​គីម​ហុង​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ចំពោះ​គោល​នយោបាយ​កសិកម្ម​ខាងលើ​នេះ​ ​គឺ​ល្អ​ប្រសើរ​ ​ដោយសារ​បច្ចុប្បន្ន​ ​មន្ត្រី​ ​និង​អ្នកជំនាញ​កសិកម្ម​ ​នៅ​តាម​មូលដ្ឋាន​ហាក់​មិនទាន់​មាននៅ​ឡើយ​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​ការ​ការពារ​បរិស្ថាន​ ​និង​ព្រៃឈើ​ ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ដឹកនាំ​រដ្ឋាភិបាល​ខាង​មុខ​ ​គួរ​តែ​ផ្លាស់ប្ដូរ​ការងារ​ ​និង​វិធីសាស្ត្រ​មួយ​ចំនួន​ ​ដើម្បី​ជំរុញ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ ​ព្រោះ​កន្លងមក​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ ​ការ​ទន្ទ្រាន​យក​ដី​ព្រៃលិចទឹក​ ​នៅ​តែ​កើត​មាន​ឡើង​ជាបន្តបន្ទាប់​។​

​លោក​បន្ត​ថា​ ​ចំពោះ​វិ​ស​័​យ​បរិស្ថាន​ ​និង​ព្រៃឈើ​ ​រដ្ឋាភិបាល​គួរ​ផ្ដល់​មូលនិធិ​គាំទ្រ​សហគមន៍​ការពារ​ព្រៃឈើ​ ​និង​ជំរុញ​មន្ត្រី​មូលដ្ឋាន​ឱ្យ​មាន​ភាព​ស្អាតស្អំ​ ​ដែល​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​អំពើ​ពុក​រលួយ​ ​ទើប​ការ​អនុវត្ត​ការងារ​អភិ​រក្ស​បរិស្ថាន​ ​និង​ព្រៃឈើ​ ​មាន​ប្រសិទ្ធ​ភាព​។​

​លោក​ ​ហេង​ ​គីម​ហុង​ ​បញ្ជាក់​ថា​៖​ ​«​បើ​សិន​គ្មាន​គោលការណ៍​នីតិ​រដ្ឋ​នេះ​ទេ​ ​ហើយ​អ្នក​អនុវត្ត​រង់ចាំ​តែ​បទបញ្ជា​ ​និង​ពាក្យ​សម្ដី​របស់​មេដឹកនាំ​ធំ​ៗ​ ​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ ​ព្រៃ​ឈើ​ ​ឬ​ការ​ជំរុញ​ឱ្យ​ល្អ​ប្រសើរ​វិ​ស​័​យ​កសិកម្ម​ ​នឹង​ពុំ​មាន​ប្រសិទ្ធ​ភាព​ឡើយ​»​៕​​

Related Posts

Previous Article

ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀង RCEP កើនឡើង ២៤ ភាគរយនៅក្នុងឆមាសទី១

Next Article

​ក្រសួងសង្គមកិច្ច​មាន​កុមារ​៨​នាក់​ដែល​ត្រូវ​ប្រកាស​រក​ឪពុក​ម្តាយ​ចិញ្ចឹម​ក្នុង​ប្រទេស​