ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងកាន់តែរឹងមាំខ្លាំងបើសិនភាគីទាំងពីរមានផលប្រយោជន៍រួមកាន់ច្រើន

Khmer Times Share:

ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​កាន់តែ​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​នៅពេល​ដែល​ភាគី​ទាំងពីរ​មាន​ផលប្រយោជន៍​រួម​កាន់តែច្រើន។

នេះត្រូវបានលើកឡើងដោយឯកឧត្តម Jean-Francois Tain រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបតិបត្ដិការអន្ដរជាតិថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តអន្តរជាតិភ្នំពេញស្តីពីលទ្ធផលនៃការចូលរួមរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាទូទៅរបស់សម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូរដ្ឋមន្ត្រីបានបន្ថែមថា “«ទំនាក់ទំនងកម្ពុជា-អាមេរិក នឹងរឹតតែរឹងមាំាខ្លាំងឡើយបើសិនកម្ពុជា និងអាម៉េរិកផ្តល់ប្រយោជន៍រួមគ្នាកាន់តែធំ និងមានផលប្រយោជន៍កាន់តែច្រើន ទោះជាផលប្រយោជន៍សេដ្ឋកិច្ច  នយោបាយ ឬភូមិសាស្ត្រានយោបាយក្តី»។

ឯកឧត្តមក៏បានរំលឹកថា ក្នុងជំនួបរបស់ថ្នាក់ដឹកនាំនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិកបានលើកឡើងពីចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

ឯកឧត្តមបានបន្តថា “«យើងមិនទាន់និយាយពីវិធីនិងមធ្យោបាយដើម្បីឱ្យប្រទេសទាំងពីរចាប់ដៃគ្នាឱ្យជាប់ដើរតាមទិសដៅតែមួយនោះទេ  ប៉ុន្តែខ្ញុំយល់ឃើញថាយើងគូរតែមានសុទ្ធិដ្ឋិនិយមរវាងកម្ពុជា និងអាម៉េរិកក្នុងចាប់ដៃរលាក់ជាមួយគ្នាផលប្រយោជន៍រួមគ្នាលើសេដ្ឋកិច្ច ឬភូមិសាស្ត្រនយោបាយ»។

ឯកឧត្តមបានឱ្យដឹងទៀតថា មកដល់ពេលនេះកម្ពុជា និងអាមេរិកបានមើលឃើញថា មានប្រយោជន៍មួយចំនួនផងដែរ ដូចជាទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ ជាក់ស្តែងនៅឆ្នាំ២០២២ កន្លងមក ទំហំពាណិជ្ជកម្មកម្ពុជា និង អាមេរិកមានប្រមាណ១៣,៥ប៊ីលានដុល្លារអាមេរិក។ តួលេខ​នេះ​គឺ​ជា​កត្តា​មួយ​ដែល​មាន​សក្តានុពល​សម្រាប់​ទំនាក់ទំនង​កាន់តែ​រឹងមាំ​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក។

ឯកឧត្តមបានអះអាងបន្ថែមថា ចាប់ពីពេលនេះតទៅ កម្ពុជា ត្រូវធ្វើការទំនាក់ទំនងជាមួយប្រទេសមហាអំណាចមួយនេះគឺធ្វើយ៉ាងណាចាប់យកការធ្វើវិនិយោគឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើន។ C. Nika – AKP

Related Posts

Previous Article

កម្ពុជា និងអូស្ត្រាលី ដាក់អោយដំណើរការភាពជាដៃគូថ្មីលើវិស័យកែច្នៃចំណីអាហារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងផ្នែកកសិ-ចំណីអាហារនៅកម្ពុជា

Next Article

​ក្រុម​អ្នកនាំពាក្យ​បដិសេធ​ប្រើ​លុយ​រដ្ឋ​ផ្សព្វផ្សាយ​រូបលោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​លើ​បដា​នៅ​ទីក្រុង​ញូ​វ​យ៉​ក