សហគ្រាសធុនតូច និងមធ្យមជប៉ុនចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យសំខាន់ៗចំនួនពីរនៅកម្ពុជា

Khmer Times Share:

លោក Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជា  បានជម្រាបជូនឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងជំនួបសម្តែងការគួរសមនៅវិមានសន្តិភាពកាលពីម្សិលមិញថា សហគ្រាសធុនតូច និងមធ្យមជប៉ុនចាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗចំនួនពីរនៅកម្ពុជា។

យោងតាមលោក Fumiaki Takahashi វិស័យសំខាន់ៗចំនួនពីរនោះគឺការផលិតទំនិញកែច្នៃ ដែ​លប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើ​ម​ក​ម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង  ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យា​ន​យ​ន្ត (សេវាជួសជុលរថយន្តជប៉ុន) ការតុបតែង និងកែសម្ផស្ស សេវាថែទាំអ្នកជំងឺ-មនុ​ស្ស​ចា​ស់​ ​និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់សហគ្រាសធុនតូច និងមធ្យមជប៉ុន ដោយបានជំរុញឱ្យភាគីជប៉ុន សហការជាមួយភាគីពាក់ព័ន្ធកម្ពុជា និងបញ្ជាក់ពីការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួល សហប្រតិបត្តិការ និងគាំទ្រធុរកិច្ចជប៉ុនតាមរយៈគោលនយោបាយទាក់ទាញ និងការលើកទឹកចិត្ត។

លោក Takahashi Fumiaki ក៏បានជម្រាបបន្ថែមអំពីគោលបំណងនៃ​ការដឹ​ក​នាំ​គណៈប្រតិភូធុរកិច្ចជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជាជាថ្មីម្ដងទៀត នៅ​ខែវិ​ច្ឆិ​កា​ខា​ងមុខ និង​បានស្នើសុំឯកឧត្តមបណ្ឌិត​ចូល​ជួ​ប​ស​ម្តែ​ង​កា​រគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបណ្ឌិតបានស្វាគមន៍ចំពោះ​គោល​បំ​ណ​ងនេះ។ AKP-C.Nika

 

Related Posts

Previous Article

គ.ជ.ប៖ ការចុះអ្នកឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅខែតុលា

Next Article

វេជ្ជបណ្ឌិត​ចិន​ធ្វើ​ការ​វះកាត់​ភ្នែក​ឡើង​បាយជូនប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ជាង ១ ម៉ឺន​នាក់​នៅ​កម្ពុជា និងឡាវ