រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​អនុម័ត​គោល​នយោបាយ​សម្រាប់​អាណត្តិ​ថ្មី​

Share:

ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​សីហា​នេះ​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី​ ​លើកដំបូង​ ​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​ ​ជាមួយនឹង​ការ​អនុម័ត​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​របស់​រដ្ឋាភិបាល​ថ្មី​។​

​របៀបវារៈ​សំខាន់​ៗ​រួម​មាន​សេចក្តីព្រាងច្បាប់​ផ្លាស់ប្តូរ​ឈ្មោះ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ ​និង​អធិការកិច្ច​ ​ទៅជា​ក្រសួង​អធិការកិច្ច​ ​ការពិនិត្យ​ ​និង​សម្រេច​លើ​សេចក្តីព្រាងច្បាប់​ ​ស្ដីពី​ការ​បង្កើត​ ​រដ្ឋ​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ ​និង​អំពី​របៀបរបប​ការងារ​ ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​។​

​យុទ្ធ​សា​ស្រ្ត​បញ្ចកោណ​សំខាន់​ៗ​ចំនួន​ប្រាំ​គឺ​ ​កំណើន​សេដ្ឋកិច្ច​ ​ការ​បង្កើត​ការងារ​ ​សមធម៌​ ​ប្រសិទ្ធ​ភាព​ ​និង​និរន្តរភាព​។​
​ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍ថា​ ​យុទ្ធសាស្ត្រ​នេះ​ដើរតួ​ជា​ផែនទី​បង្ហាញ​ផ្លូវ​ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​របស់​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​។​

​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​ទាំង​ប្រាំ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​អាទិភាព​ស្នូល​ចំនួន​ប្រាំ​នៃ​ “​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​” ​រួម​មាន​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​ផ្លូវថ្នល់​ ​ទឹក​ ​អគ្គិសនី​ ​និង​បច្ចេកវិទ្យា​។​

​ឯកឧត្តម​បណ្ឌិត​ ​បាន​គូស​បញ្ជាក់​ពី​អាទិភាព​ចំនួន​ប្រាំមួយ​ ​ដែល​នឹង​អនុវត្ត​ចាប់ពី​ឆ្នាំ​២​០​២​៣​រួម​ទាំង​ការពង្រីក​សេវា​ថែទាំ​សុខភាព​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ការ​ផ្តល់​សេវា​សុខភាព​ជាស​កល​ ​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ ​និង​ងាយ​រងគ្រោះ​ទូទាំង​ប្រទេស​ ​ក៏ដូចជា​បង្កើត​កម្មវិធី​គាំ​ពា​សង្គមជាតិ​សម្រាប់​គ្រួសារ​ក្រីក្រ​ ​ជន​ងាយ​រងគ្រោះ​ ​និង​គ្រួសារ​​​ដែល​មាន​ហា​និ​ភ័យ​ដាក់​ចេញ​យន្ត​ការ​សម្របសម្រួល​ ​និង​កម្មវិធី​ហិរញ្ញប្បទាន​និង​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​នៅ​គ្រប់​ឃុំ​។​
​V​N​A​

Related Posts

Previous Article

នាយករដ្ឋមន្ត្រី​រុស្ស៊ី​ជឿជាក់​ថា​ ​ទំនាក់ទំនង​កម្ពុជា​-រុស្ស៊ី ​នឹង​មានការ​រីក​ចម្រើន​បន្ថែម​ទៀត​

Next Article

អង្គការ​យូ​នី​សេ​ហ្វ​៖​ ​ការ​បំពុល​ខ្យល់​ ​រូ​ម​ចំណែក​ចំពោះ​ការ​ស្លាប់​មនុស្សម្នាក់​ក្នុងចំណោម​៥​នាក់​ ​នៃ​កុមារ​ខ្មែរ​អាយុ​ក្រោម​៥​ឆ្នាំ​