ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ញើរសារនយោបាយសំខាន់ៗចំនួន៣ ដល់សហគមន៍អន្តរជាតិ

Khmer Times Share:
ឯកឧត្តម Jean-François Tan

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្ញើសារនយោបាយសំខាន់ៗចំនួន៣ ទៅកាន់សហគមន៍អន្តរជាតិ ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

ឯកឧត្តម Jean-François Tan រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងអំពីសារសំខាន់ៗចំនួនបីធ្វើឲ្យសហគមន៍អន្តរជាតិយល់កាន់តែច្បាស់ពីជំហរអព្យាក្រឹត និងឯករាជ្យរបស់កម្ពុជានៅលើឆាកអន្តរជាតិនៅក្នុងអំឡុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​បន្ទាប់ពីនាយករដ្ឋមន្ត្រី និង​ភរិយារបស់លោកអញ្ជើញត្រឡប់មក​ពី​ទីក្រុង​ញូវយ៉កវិញ។

យោងតាមឯកឧត្តមរដ្ឋមន្រ្តីប្រតិភូរ សារទាំងនោះរួមមាន ទី១ កម្ពុជា ដូចប្រទេសដទៃទៀតក្នុងពិភពលោក តែងតែលើកតម្កើង និងប្រកាន់ខ្ជាប់នូវផលប្រយោជន៍ជាតិ។ ទី២ កម្ពុជាពង្រឹងចំណងមិត្តភាពដែលមានស្រាប់ និងកសាងមិត្តភាពថ្មីបន្ថែមទៀត និង​ទី​៣ សំខាន់​បំផុត កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​លើ​ទឹកដី​កម្ពុជាឡើយ ដូច​ដែលមាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​​។

ដូច្នេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានគូសបញ្ជាក់ថា ការចោទប្រកាន់ជុំវិញមូលដ្ឋានយោធារាម អស់រយៈពេលជាច្រើនឆ្នាំគួរតែបញ្ចប់ ព្រោះកម្ពុជាបានប្រកាសប្រាប់ពិភពលោករួចហើយនូវជំហរអព្យាក្រឹត និងឯករាជ្យរបស់ខ្លួន ដោយពិភពលោកទាំងមូលបានធ្វើជាសាក្សី។ C. Nika – AKP

Related Posts

Previous Article

មកទល់ពេលនេះ កម្ពុជា​ផលិត​មាស​បាន​ជាង ៨,២៨​តោន

Next Article

កម្ពុជា និង​ឥណ្ឌា​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍