ភ្លៀង​រួម​នឹង​ខ្យល់​កន្ត្រាក់​​នឹងជះឥទ្ធិពល នៅ​សប្តាហ៍​នេះ ​

Khmer Times Share:
អាកាសធាតុ​អាក្រក់​នឹង​វាយ​ប្រហារ​ប្រទេស​កម្ពុជា​ថ្ងៃ​នេះ​ហើយ​អូស​បន្លាយពេល​មួយ​សប្តាហ៍។ AKP

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់សាធារណជន អំពីភ្លៀងធ្លាក់បន្ថែមទៀត រួមនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែសីហា។

ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្រមាននេះ នៅក្នុងសេចក្តីប្រកាសស្តីពីការព្យាករណ៍អាកាសធាតុថ្មី ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅព្រឹកនេះ។

​យោងតាម​សេចក្តីជូនដំណឹង​បានឱ្យដឹងថា ក្នុងអំឡុងពេល​នោះ សីតុណ្ហភាព​អាចនឹងប្រែប្រួល​ក្នុង​ចន្លោះ​ពី ២៤ ទៅ ៣៥ អង្សា​សេ នៅ​តំបន់​ទំនាប​កណ្តាល និង​ពី ២៣ ដល់ ៣៦ នៅ​តំបន់​ខ្ពង់រាប​។

សម្រាប់​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​នឹង​មាន​ចន្លោះ​ពី ២៤ ទៅ ៣២ អង្សាសេ។

អាកាសធាតុរបស់ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយខ្យល់មូសុង ដែលកំណត់រដូវធំៗចំនួនពីរ។ ចាប់ពីពាក់កណ្តាលខែឧសភាដល់ដើមខែតុលា ខ្យល់មូសុងបក់បោកខ្លាំង ពីទិសនិរតីដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងសំណើមខ្ពស់៕ ផល សុផានិត – AKP

Related Posts

Previous Article

កម្ពុជាបាន​សង្កត់ធ្ងន់ពីសារៈសំខាន់​នៃមជ្ឈភាព និងឯកភាព​របស់​អាស៊ាន

Next Article

កម្ពុជាបាន​សង្កត់ធ្ងន់ពីសារៈសំខាន់​នៃមជ្ឈភាព និងឯកភាព​របស់​អាស៊ាន