ចាប់ពីខែ​មករា​ដល់​ខែ​កក្កដា ​កម្ពុជារកចំណូលបានប្រមាណ​២៥៣​លាន​ដុល្លារ​ពីការនាំ​ចេញ​អង្ករ​

Khmer Times Share:
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពូជា បានឱ្យដឹងថា ការនាំចេញអង្ករបានកើនឡើង១០.៦ ភាគរយឬស្មើនឹង៥០៩,២៤៩ តោនពីខែមករាដល់ខែតុលាឆ្នាំនេះ។ KT/Chor Sokunthea

របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងកាលពីថ្ងៃចន្ទថា កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៣៦២,៧០៨ តោន ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ដោយរកបានចំណូលប្រមាណ ២៥៣ លានដុល្លារ។

អង្ករដែលបាននាំចេញរួមមាន  អង្ករក្រអូបលេខ១ អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប អង្ករចំហុយ និងអង្ករសរីរាង្គ។

អង្ករ​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចំនួន ៥២ និង​តំបន់​ជុំវិញ​ពិភពលោក​ក្នុង​អំឡុង​ពេល​នោះ។

ប្រទេសចិននៅតែជាអ្នកទិញអង្ករច្រើនជាងគេរបស់កម្ពុជាចំនួន១៤១,៩៥០ តោន ឬ ៣៩ភាគរយនៃការនាំចេញអង្ករសរុប បន្ទាប់មកគឺសហភាពអឺរ៉ុប​( ១៤១,៣៩៤ តោន) និងប្រទេសសមាជិកអាស៊ាន( ៣០,១១៧) តោន។

ការនាំចេញអង្ករពីខែមករាដល់ខែកក្កដាមានចំនួន៥២ភាគរយនៃបរិមាណអង្ករនាំចេញដែលបានគ្រោងទុកចំនួន ៧០០,០០០ តោននៅឆ្នាំនេះ។

ជាមួយគ្នានេះ កម្ពុជាក៏នាំចេញស្រូវទៅប្រទេសជិតខាងចំនួន ៤៩លានតោន ដោយរកបានចំណូលសរុបប្រមាណ ៦៦៣លានដុល្លារ។

នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករជាង ៦៣០,០០០  ទៅកាន់ប្រទេសចំនួន៥៩ ដោយរកចំណូលបាន ៤១៤លានដុល្លារ ខណៈចំណូលពីការនាំចេញស្រូវមានប្រមាណ ៨៤១លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់គោលដៅក្នុងការនាំចេញអង្ករឱ្យបានយ៉ាងហោចណាស់មួយលានតោននៅឆ្នាំ២០២៥។ AKP-Chea Vannak

Related Posts

Previous Article

កម្ពុជា​ចេញសេចក្តីជូនដំណឹង​ពីការស្នើសុំចុះបញ្ជីម៉ាក​ ចាប់ពី​ខែសីហា ឆ្នាំ​២០២៣នេះ តទៅ

Next Article

ក្នុងរយៈពេល ៧ ខែដំបូង មានភ្ញៀវទេសចរក្នុងស្រុកជាង ១២លាននាក់បានដើរកម្សាន្តនៅទូទាំងប្រទេស