​ក្រសួង​អប់រំ​អះអាង​ថា​ ​សិស្ស​ប្រឡង​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ B C ​មាន​អាទិភាព​ទទួលការ​ងារ​ជា​គ្រូបង្រៀន​

​ត​ន​ ​វិបុល​ / Khmer Times Share:
​អ្នកគ្រូបង្រៀន​កំពុង​បង្រៀន​សិស្ស​នៅ​បឋមសិក្សា​មួយ​នៅ​រាជធានី​ភ្នំពេញ​។​ ​​ ​    ខ្មែរ​ថា​ម​ស៍​៖​ ​យ៉​ន ​សូវៀត

 

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​អះអាង​ថា​ ​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឬ​បាក់ឌុប​ ​ដែល​ ​ពិន្ទុ​ខ្ពស់​ក​ម្រិ​ត​និទ្ទេស​ ​A​ B C ​មាន​អាទិភាព​ទទួល​បានការ​ងារ​ជា​គ្រូបង្រៀន​ដោយស្វ័យប្រវត្តិ​ ​ខណៈ​អ្នក​ជំនាញ​ខាង​វិ​ស​័​យ​អប់រំ​លើកឡើង​ថា​ ​គួរ​ពង្រីក​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន​មាន​ប្រសិទ្ធ​ភាព​និង​គុណភាព​ជាង​ការ​ផ្ដល់​ឱ្យ​សិស្ស​ធ្វើជា​គ្រូបង្រៀន​ដោយស្វ័យប្រវត្តិ​។​

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​សម្រេច​ធ្វើ​កំណែ​ទម្រង់​ដោយ​ការកំណត់​កូ​តា​សិស្ស​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ទទួល​បាន​ពិន្ទុ​ខ្ពស់​
ក​ម្រិ​ត​និទ្ទេស​ ​A​ B C ​នឹង​ក្លាយ​ជា​គ្រូបង្រៀន​ដោយស្វ័យ
ប្រវត្តិ​សម្រាប់​ឆ្នាំ​២​០​២​៣​-​២​០​២​៨​។​

​នេះ​ជា​ចំណុច​មួយ​កំណែ​ទម្រង់​មួយ​ដែល​ស្ថិតនៅ​ក្នុង​ការ​អភិវឌ្ឍ​គ្រូបង្រៀន​តាមរយៈ​កំណែ​ទម្រង់​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​គ្រូបង្រៀន​។​ ​វា​ជា​កំណែ​ទម្រង់​ថ្មី​មួយទៀត​ ​បន្ទាប់ពី​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​កាន់​ជា​រដ្ឋមន្ត្រី​ដឹកនាំ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៣​មក​។​

​ឯកសារ​ផែនការ​សម្រួច​អាទិភាព​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​វិ​ស​័​យ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ឆ្នាំ​២​០​២​៣​-​២​០​២​៨​ ​ដើម្បី​ចូលរួម​កំណែ​ទម្រង់​អាទិភាព​រដ្ឋាភិបាល​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​ ​ដែល​ខ្មែរ​ថា​ម​ស៍​បាន​ទទួល​ពីម្សិលមិញ​ ​បញ្ជាក់​ថា​៖​ ​«​ការកំណត់​កូ​តា​សម្រាប់​សិស្ស​និទ្ទេស​ ​A B C ​ដើម្បី​ជ្រើសរើស​ចូល​ធ្វើ​គ្រូបង្រៀន​ ​គឺ​ត្រូវ​ឆ្លងកាត់​ការ​វាយ​តម្លៃ​តាម​លក្ខណៈ​វិ​និច្ច​័​យ​ដែល​នឹងបាន​កំណត់​ (អាច​ជ្រើសរើស​ផ្អែក​តាមលំដាប់​ពិន្ទុ​ពេល​ប្រឡង​)​»​។​

​ឯកសារ​ផែនការ​សម្រួច​អាទិភាព​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​នេះ​បន្ត​ថា​៖​ ​«​ដោយឡែក​កូ​តា​គ្រូបង្រៀន​ដែល​នៅ​សល់​សម្រាប់​បេក្ខជន​ផ្សេងទៀត​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ជ្រើសរើស​ដូចធម្មតា​ ​ដែល​នឹង​ដឹកនាំ​ដោយក្រុម​ការងារ​ថ្នាក់​ជាតិ​ ​និង​មាន​ការចូលរួម​ពីសំណាក់​តំណាង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​»​។​

​ឯកសារ​នេះ​មិន​បញ្ជាក់​ចំពោះ​បេក្ខជន​ដែល​ក្លាយ​ជា​គ្រូបង្រៀន​ដោយស្វ័យប្រវត្តិ​ត្រូវ​បង្រៀន​ក​ម្រិ​ត​ថ្នាក់​ណា​នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​កន្លងមក​នៅ​ពេល​ពួក​គេ​ប្រឡង​ជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​រួច​ ​គឺ​ត្រូវ​ស្នើសុំ​ប្រឡង​ចូល​ក្របខណ្ឌ​គ្រូបង្រៀន​ក​ម្រិ​ត​ថ្នាក់​បឋមសិក្សា​ឬ​ថ្នាក់​អនុវិទ្យាល័យ​។​

​ការ​អភិវឌ្ឍ​គ្រូបង្រៀន​តាមរយៈ​កំណែ​ទម្រង់​គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​គ្រូបង្រៀន​បាន​សម្រេច​ដាក់​ឱ្យ​អនុវត្ត​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​គ្រប់​គ្រង់​គ្រូបង្រៀន​និង​បុគ្គលិក​អប់រំ​ ​រៀបចំ​រង្វាន់​លើកទឹកចិត្ត​គ្រូ​ល្អ​និង​នា​យកល្អ​ ​រៀបចំ​ការ​យន្ត​ការដោះស្រាយបញ្ហា​លើសខ្វះ​គ្រូ​ ​និង​ពិនិត្យ​ឡើង​វិញ​នៅ​តំបន់​ជួប​ការ​លំបាក​និង​តំបន់​ដាច់ស្រយាល​ដើម្បី​ផ្ដល់​ការ​ឧបត្ថម្ភ​ថវិកា​។​

​លោក​ ​ហែម​ ​ស៊ីណា​រ៉េត​ ​ប្រធានមន្ទីរ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​រាជធានី​ភ្នំពេញ​ ​បាន​លើកឡើង​ថា​ ​ការ​ផ្ដល់​
អ​ទិ​ភាព​ដល់​សិស្ស​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ក្នុង​ពិន្ទុ​ខ្ពស់​ក​ម្រិ​ត​និទ្ទេស​ ​A​ B C ​ដើម្បី​ស្វែង​រក​អ្នកមាន​សមត្ថភាព​ចូល​បម្រើ​ការ​ក្នុង​ក្របខណ្ឌ​ជា​គ្រូ​បង្រៀន​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​ក្នុង​ករណី​បេក្ខជន​ប្រឡងជាប់​បាក់ឌុប​បាន​និទ្ទេស​ ​A​ B C ​ដូចគ្នា​ក្នុង​ចំនួន​ច្រើនលើស​ពី​កូ​តា​កំណត់​ ​នោះ​គណៈកម្មការ​របស់​​​ក្រសួង​អប់រំ​នឹង​ពិនិត្យ​ជ្រើសរើស​តាមលំដាប់​ពិន្ទុ​នៃ​ការ​ប្រឡង​របស់​ពួកគេ​»​។​

​លោកបាន​​បន្ត​ថា​៖​ ​«​នៅ​ពេល​ពួក​គេ​ទទួល​បាន​
ការ​ងារ​ជា​គ្រូបង្រៀន​ដោយស្វ័យប្រវត្តិ​ហើយ​ ​គឺ​ត្រូវ​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​គរុ​កោ​សល្យ​សិន​មុននឹង​ចេញ​បង្រៀន​សិស្ស​»​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អ្នកជំនាញ​ផ្នែក​អប់រំ​ដ៏​ល្បី​បាន​មើល​ឃើញ​ថា​ ​គោល​នយោបាយ​នេះ​ល្អ​សម្រាប់​ផ្ដល់​ការងារ​សម្រាប់​សិស្ស​ទទួល​បានការ​ងារ​ជា​គ្រូបង្រៀន​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ​ជាពិសេស​នៅ​តាម​តំបន់​ដាច់ស្រយាល​ ​ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិន​អាច​ជួយ​អ្វី​ច្រើន​ដល់​ធនធានមនុស្ស​ក្នុង​វិ​ស​័​យ​អប់រំ​ទេ​។​

​លោក​បាន​បន្ត​ថា​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​គួរ​បង្កើត​គោល​នយោបាយ​ពង្រឹង​និង​ពង្រីក​សក្តានុពល​គ្រឹះស្ថាន​បណ្ដុះ​បណ្ដា​គរុ​កោ​សល្យ​ប្រសើរ​ជាង​ការ​ផ្ដល់​ការងារ​ជា​គ្រូបង្រៀន​ដល់​សិស្ស​ដែល​ប្រឡងជាប់​សញ​្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ដែល​មិន​មានចំណេះ​ដឹង​គ្រប់គ្រាន់​។​

​លោក​បាន​បន្ត​ថា​ ​ការ​ពង្រឹង​និង​ពង្រីក​សក្តានុពល​គ្រឹះស្ថាន​បណ្ដុះ​បណ្ដា​គរុ​កោ​សល្យ​ច្រើន​ ​ដើម្បី​បង្កើន​ធនធាន​គ្រូ​បង្រៀន​នៅ​គ្រប់​ក​ម្រិ​ត​ថ្នាក់​។​

​លោក​បាន​និយាយ​ថា​៖​ ​«​វា​មិន​ពិបាក​សោះ​ក្នុង​ការ​ពង្រីក​សាលា​គរុ​កោ​សល្យ​បន្ថែម​ ​ពេល​នោះ​មាន​យើង​គ្រូ​គ្រប់គ្រាន់​សម្រាប់​ការ​បង្រៀន​សិស្ស​។​ ​ម្យ៉ាង​ការ​ធ្វើ​បែប​នេះ​បាន​ផ្ដល់​ឱកាស​ដល់​សិស្ស​ដែល​រៀប​ចប់​បាក់ឌុប​ទៅ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ ​ហើយ​បន្ទាប់​មក​បន្ត​ចូល​សិក្សា​នៅ​គរុ​កោ​សល្យ​បន្ត​ទៀត»៕

Related Posts

Previous Article

​ក្រសួងមហាផ្ទៃ​ ​ជំរុញ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទប់​ស្កាត់​ការ​ប្រើ​ទឹកដី​កម្ពុជា​វាយប្រហារ​ប្រទេសជិតខាង​

Next Article

ធនាគារជាតិនៃកម្ពុជា​ត្រៀម​ចាត់​វិធានការ​រក្សា​ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់​