អក្ខរកម្ម​ឌី​ជី​ថល​របស់​ក្មេងស្រី​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ ​និង​ប៉ាស៊ីហ្វិក​ដោយ​លើកឡើង​ពី​ករណី​ក្នុង​ប្រទេស​កម្ពុជា​

Share:
U​NICE​F​/UN0479410

​ពិភពលោក​បច្ចុប្បន្ននេះ​គឺជា​ពិភព​ឌី​ជី​ថល​។​ ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការងារ​ ​ការសិក្សា​ ​ទំនាក់ទំនង​ ​និង​ការ​ក​ម្សាន្ត​។​ ​យើង​ប្រើ​កម្មវិធី​ដូចជា​ ​What​sAp​p​, ​Goo​g​l​e​, ​និង​ ​Inst​a​gram​ ​ប៉ុន្តែ​សំ​ណូ​រ​សួរ​ថា​តើ​យេ​ន​ឌ័​រ​មាន​តួនាទី​អ្វី​នៅ​ក្នុង​បច្ចេកវិទ្យា​ ​ហើយ​យើង​អាច​ប្រើប្រាស់​វា​បាន​យ៉ាងដូចម្តេច​?

​អាយុ​នៃ​ការ​ចូល​ប្រើ​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​ជាលើកដំបូង​គឺ​មិន​ដូចគ្នា​ទេ​ ​ប៉ុន្តែ​ជារឿយៗ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កុមារ​ដែល​មាន​អាយុ​ប្រហែល​ ​១​០​-​១​២​ ​ឆ្នាំ​ ​បាន​ចាប់ផ្តើម​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូនិ​ក​។​ ​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​ការស្រាវជ្រាវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​រក​ឃើញ​ថា​មនុស្ស​វ័យ​ជំទង់​កាន់​ធំ​ ​អត្រា​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កាន់តែ​ខ្ពស់​ ​ដែល​មាន​៣​១​ ​ភាគរយ​ក្នុងចំណោម​មនុស្ស​វ័យ​ជំទង់​ដែល​មាន​អាយុ​ពី​១​៥​ ​ទៅ​១​៩​ ​ឆ្នាំ​ ​បើ​ធៀប​នឹង​មនុស្ស​ដែល​មាន​វ័យ​ ​១​០​-​១​២​ ​ឆ្នាំ​មានត្រឹមតែ​៦​ ​ភាគរយ​ប៉ុណ្ណោះ​។​

​នេះ​បង្ហាញ​ពី​ភាព​ខុសប្លែក​គ្នា​យ៉ាង​ខ្លាំង​សម្រាប់​ក្មេងស្រី​ ​និង​ក្មេងប្រុស​នៅ​តាម​តំបន់ជនបទ​ ប៉ុន្ត​ពួកគេ​មាន​ទំនោរ​ក្នុង​ការ​ចូល​ប្រើប្រាស់​នៅ​ពេលក្រោយ​ ​និង​មានលទ្ធភាព​ប្រើប្រាស់​តិច​ជាង​មុន​។​

​មនុស្ស​វ័យ​ជំទង់​លេង​អ៊ី​ន​ធឺ​ណិ​ត​ច្រើនជាង​ក្មេង​ជំទង់​វ័យក្មេង​។​ ​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ជាមួយ​មនុស្ស​វ័យ​ជំទង់​ដែល​មាន​អាយុ​ពី​ ​១​១​-​១​៩​ ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​ម៉ាឡេស៊ី​ ​និង​ប្រទេស​ថៃ​ ​ដែល​បាន​រក​ឃើញ​ថា​ក្មេង​ជំទង់​វ័យ​បាន​ប្រើ​ប្រា​សកម្មវិធី​What​sAp​p​ ​លេង​ហ្គេ​ម​ ​និង​ការ​បង្កើត​មាតិកា​។​

​នៅ​ឆ្នាំ​២​០​២​២​ ​ប្រមាណ​៧​៣​ ​ភាគរយ​នៃ​យុវជន​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​អាយុ​ពី​១​៥​ ​ទៅ​២​៤​ ​ឆ្នាំ​កំពុង​ប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​។​ ​នៅ​ឆ្នាំ​២​០​៣​០​ ​វា​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​៨​០​ ​ភាគរយ​នៃ​ការងារ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​ត្រូវការ​ជំនាញ​ឌី​ជី​ថល​ជា​ចម្បង​។​ ​យ៉ាងណាក៏ដោយ​ ​ក្មេងស្រី​ ​និង​ស្ត្រី​វ័យក្មេង​ទំនង​មិន​មាន​ទំ​នោ​ជ្រើសរើស​អាជីព​ផ្នែក​បច្ចេកវិទ្យា​ ​រួម​ទាំង​ ​STEM​ (​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គ​ណិ​ត​វិទ្យា​) ​ពីព្រោះ​ទាំងនេះ​ត្រូវ​បាន​ចាត់ទុកថា​ជា​ “​ការងារ​របស់​បុរស​” ​ឬ​ “​មុខវិជ្ជា​ទាំងនេះ​ពិបាក​ពេក​”​។​

​សំណួរ​សួ​ថា​ហេតុអ្វី​? ​គ​ម្លា​ត​យេ​ន​ឌ័​រ​ ​កង្វះ​ចំណេះ​ដឹង​អំពី​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា​ ​និង​ការ​ចូល​ប្រើ​ឧបករណ៍​ ​និង​ទិន្នន័យ​អាច​ធ្វើ​ឱ្យ​ក្មេងស្រី​កាន់តែ​លំបាក​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ឌី​ជី​ថល​។​

​ក្មេងស្រី​មានលទ្ធភាព​តិច​ជាង​ក្មេងប្រុស​ ​១​.​៨​ ​ដង​ក្នុង​ការ​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​។​ ​ស្ត្រី​មាន​ ​២​៥​ ​ភាគរយ​ ​តិច​ជាង​បុរស​ក្នុង​ការ​ដឹង​ពី​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ​។​ ​ប្រហែល​២​៧​ ​ភាគរយ​នៃ​ក្មេងស្រី​បាន​ប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​នៅ​លើ​ទូរស័ព្ទ​របស់​ពួកគេ​ ​ធៀប​នឹង​ក្មេងប្រុស​៤​៦​ ​ភាគរយ​។​ ​ខណៈ​ដែល​ក្មេងស្រី​ ​និង​ក្មេងប្រុស​ជា​ញឹកញាប់​មាន​ក​ម្រិ​ត​ស្រដៀងគ្នា​នៃ​អក្ខរកម្ម​ឌី​ជី​ថល​នៅ​វ័យក្មេង​ ​ក​ម្រិ​ត​នៃ​ការយល់​ដឹង​របស់​ក្មេងស្រី​ក្នុង​វិ​ស័យ​បច្ចេកវិជ្ជា​ទាប​ជាង​ក្មេងប្រុស​នៅពេលដែល​ពួកគេ​ធំឡើង​ ​ហើយ​ក្មេងស្រី​មិនសូវ​មានលទ្ធភាព​អភិវឌ្ឍ​សមត្ថភាព​ឌី​ជី​ថល​ក​ម្រិ​ត​ខ្ពស់​នោះ​ទេ​។​

​កត្តា​រួមចំណែក​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ក្មេងស្រី​ ​រួម​មាន​កង្វះ​លទ្ធភាព​ប្រើប្រាស់​ឧបករណ៍​ ​ឧបសគ្គ​ភាសា​ ​និង​ប្រពៃណី​ទំនៀប​ទំលាប់​។​ ​ជាពិសេស​ក្មេងស្រី​នៅ​តាម​ជនបទ​ ​កំពុងតែ​ខ្វះខាត​ការ​គាំទ្រ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ឌី​ជី​ថល​ក​ម្រិ​ត​ខ្ពស់​ ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​អនាគត​។​

​តើ​យើង​អាច​ធ្វើអ្វី​បាន​អំពី​គ​ម្លា​ត​បែងចែក​យេ​ន​ឌ័រ​ឌី​ជី​ថល​?

​របាយការណ៍​អក្ខរកម្ម​ឌី​ជី​ថល​ស្តីពី​ក្មេងស្រី​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​រួម​ទាំង​រដ្ឋាភិបាល​ ​និង​វិ​ស​័​យ​ឯកជន​ដោះស្រាយ​គ​ម្លា​ត​បែងចែក​យេ​ន​ឌ​័​រ​ឌី​ជី​ថល​ ​ដោយ​គាំទ្រ​ដល់​ការ​ពង្រឹង​អំណាច​ក្មេងស្រី​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ឌី​ជី​ថល​ក​ម្រិ​ត​ខ្ពស់​ប្រកបដោយ​សុវត្ថិភាព​ ​និង​ដោយ​ធានា​ថា​ទាំង​កុមារី​ ​និង​ក្មេងប្រុស​បាន​បង្កើន​លទ្ធភាព​ប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​ ​និង​ឌី​ជី​ថល​ដែល​មាន​តម្លៃ​សមរម្យ​។​ ​នេះ​គូស​បញ្ជាក់​ពី​តម្រូវ​ការ​ក្នុង​ការ​បង្កើត​ទិន្នន័យ​បន្ថែម​អំពី​ជំនាញ​ឌី​ជី​ថល​និង​ដើម្បី​ដោះស្រាយ​បទដ្ឋាន​ប្រពៃណី​ដែល​ក​ម្រិ​ត​ការយល់​ដឹង​របស់​ក្មេងស្រី​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ ​និង​ឱកាស​សិក្សា​របស់​ក្មេងស្រី​។​

​សេចក្តីថ្លែង​ការណ៍​ទីក្រុង​បាងកក​ ​ឆ្នាំ​២​០​២​២​ ​និង​សេចក្តីប្រកាស​ស្តីពី​ការផ្លាស់ប្តូរ​ឌី​ជី​ថល​នៃ​ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​អា​ស៊ាន​ ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្សារភ្ជាប់​ការបែងចែក​គ​ម្លា​ត​ឌី​ជី​ថល​។​ ​លើស​ពី​នេះ​ ​អង្គការ​ដូចជា​ U​NICE​F​ ​កំពុង​ធ្វើការ​ជាមួយ​ដៃគូ​ដើម្បី​ផ្តល់​ឧបករណ៍​ ​និង​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​ ​សិស្ស​ស្រី​ ​និង​សិស្ស​ប្រុស​ ​ដើម្បី​ផ្តល់​ឱកាស​ ​និង​សក្តានុពល​សម្រាប់​អនាគត​ឌី​ជី​ថល​។​

​ការ​ជួយ​គាំទ្រ​ក្មេងស្រី​គឺ​មាន​សារៈសំខាន់​ ​និង​ផ្តល់​អនាគត​ល្អ​ដល់​ពួកគេ​។​ S​i​ ​ជា​ក្មេងស្រី​អាយុ​១​១​ ​ឆ្នាំ​មកពី​ ​Ham​ Ron​g​ ​សហគមន៍​ជនបទ​ក្នុង​ប្រទេស​វៀតណាម​តែងតែ​ចូលចិត្ត​រៀន​មុខវិជ្ជា​ដូចជា​ ​វិទ្យា​សា​ស្រ្ត ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គ​ណិ​ត​វិទ្យា​ ​ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​នៃ​បច្ចេកវិទ្យា​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ដោយមាន​ការ​គាំទ្រ​ពី​អង្គការ​យូ​នី​សេ​ហ្វ​គឺជា​អ្វី​ដែល​ថ្មី​សម្រាប់​នាង​។​

​នេះ​ជា​អ្វី​ដែល​ត្រូវធ្វើ​បន្ត​ទៀត​។​ ​អាទិភាព​សំខាន់​ដែល​ត្រូវតែ​ដោះស្រាយ​គឺ​ការ​ខ្វះខាត​នៃ​លទ្ធភាព​ចូល​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថល​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​សាធារណៈ​ ​ជាពិសេស​សម្រាប់​ក្មេងស្រី​ ​និង​នៅ​តំបន់ជនបទ​។​ ​ការ​គាំទ្រ​ក្មេងស្រី​ឱ្យ​រៀន​ជំនាញ​ឌី​ជី​ថល​ដោយមាន​ការ​គាំទ្រ​ពី​គ្រូ​របស់​ពួកគេ​គឺ​មាន​សារៈសំខាន់​។​ ​គ្រូបង្រៀន​គឺជា​គន្លឹះ​ក្នុង​ការ​កាត់បន្ថយ​គ​ម្លា​ត​យេ​ន​ឌ័រ​ទាក់ទង​នឹង​បច្ចេកវិទ្យា​នៅ​ក្នុង​ថ្នាក់រៀន​ ​ដែល​ពួកគេ​អាច​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ឌី​ជី​ថល​ ​និង​អក្ខរកម្ម​សម្រាប់​ក្មេងស្រី​។

​រួមគ្នា​ ​អង្គការ​យូ​នី​សេ​ហ្វ ​និង​ដៃគូ​នានា​ ​ជាពិសេស​វិ​ស័យ​សាធារណៈ​ ​អាច​​​យកឈ្នះ​លើ​គ​ម្លា​ត​ឌី​ជី​ថល​ ​និង​ជួយ​ក្មេងស្រី​អភិវឌ្ឍ​ជំនាញ​ឌី​ជី​ថល​របស់​ពួកគេ​។​

​សម្រាប់​ក្មេងស្រី​ ​និង​ក្មេងប្រុស​ ​អនាគត​គឺ​ភ្លឺស្វាង​ជាមួយ​ប្រព័ន្ធ​ឌី​ជី​ថល​។​

Related Posts

Previous Article

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អេ អឹ​ម​ ខេ ​ទទួល​បាន​ប្រាក់​ក​ម្ចី ​១​៥​លាន​ដុល្លារ​ ​ពី​ក្រុមហ៊ុន​វិនិយោគ​បែ​ល​ហ្ស៊ិ​ក​

Next Article

កម្ពុជា​នឹង​បង្កើន​ប្រាក់ឧបត្ថម្ភ​ដល់​ស្ត្រី​មានផ្ទៃពោះ​ ​និង​ទារក​