​រដ្ឋមន្ត្រី​ថ្មី​របស់​​​ក្រសួង​មុខងារ​សាធារណៈ​ប្ដេជ្ញា​កែ​ទម្រង់​និង​ពង្រឹង​រដ្ឋបាល​សាធារណៈ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ ​ហ៊ុន​ ​ម៉ា​នី​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​មុខងារ​សាធារណៈ​ថ្លែង​ទៅ​ក្រុម​ម​ន្រ្តី​ក្នុង​ក្រសួង​កាលពី​ថ្ងៃ​ច​័ន្ទ​។​​ ​ ​រូបភាព​៖​ ​ក្រសួង​មុខងារ​សាធារណៈ

 

​រដ្ឋមន្ត្រី​ថ្មី​របស់​​​ក្រសួង​មុខងារ​សាធារណៈ​ ​លោក​ ​ហ៊ុន​ ​ម៉ា​នី​ ​បាន​ប្ដេជ្ញា​កែ​ទម្រង់​និង​ពង្រឹង​រដ្ឋបាល​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធ​ភាព​និង​ប្រសិទ្ធ​ផល​ ​ព្រមទាំង​ការ​លើកស្ទួយ​និង​ការ​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​សាធារណៈ​ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​។​

​ការកំណត់​បេសកកម្ម​សម្រាប់​ការ​​​ដឹកនាំ​ក្រសួង​របស់​រដ្ឋមន្ត្រី​ថ្មី​នេះ​ធ្វើ​នៅ​ក្នុង​ឡើង​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​នៃ​ក្រសួង​មុខងារ​សាធារណៈ​ប្រមាណ​មួយ​ពាន់​នាក់​កាល​ពី​ថ្ងៃចន្ទ​។​

​លោក​ ​ហ៊ុន​ ​ម៉ា​នី​ ​បាន​លើកឡើង​ថា​ ​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ក្នុង​អាណត្តិ​កន្លងមក​បាន​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ​ហើយ​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​សម្រាប់​វិ​ស​័​យ​មុខងារ​សាធារណៈ។​ ​ចំណែក​ការ​ជួបជុំគ្នា​រវាង​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​និង​ថ្នាក់​ដឹកនាំ​ក្នុង​អាណត្តិ​ថ្មី​នេះ​ ​ដើម្បី​សាមគ្គីភាព​ឆ្ពោះទៅ​កាន់ការ​បន្ត​បេសកកម្ម​ការងារ​កាន់​តែ​ស្វាហាប់​។​

​លោក​បន្ត​ថា​ ​ដោយសារ​កត្តា​ដំណើរ​វិវត្ត​របស់​សង្គម​ ​និង​ប​ម្រែ​ប​ម្រួ​ល​ស្ថានភាព​ពិភពលោក​ ​ដែល​នឹង​ជះ​ឥទ្ធិពល​ ​ដល់​សេដ្ឋកិច្ច​ ​សង្គម​ ​និង​នយោបាយ​បាន​ទាមទារ​ឱ្យ​មន្ត្រី​គ្រប់​ស្ថាប័ន​ ​ជាពិសេស​ក្នុង
​វិ​ស​័​យ​មុខងារ​សាធារណៈ​ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​ ​ហើយ​តម្រូវ​ការ​កែ​ទម្រង់​ជាបន្តបន្ទាប់​ ​និង​ជាចាំបាច់​ដែល​មិន​អាច​ព្រងើយកន្តើយ​បាន​ ​ដើម្បី​បន្ត​និរន្តរភាព​ជាតិ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​វា​ជា​ការ​ចាប់ផ្តើម​បើក​ទំព័រ​ថ្មី​នៃ​កិច្ចការ​ងារ​ដែល​យើង​ត្រូវ​បន្ត​ធ្វើ​ក្នុង​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​និង​របៀបរបប​ការងារ​ ​ទម្លាប់​ការងារ​ដែល​មាន​សង្គតភាព​រួមគ្នា​ ​ដើម្បី​បន្ថែម​ប្រសិទ្ធ​ភាព​និង​ប្រសិទ្ធ​ផល​ការងារ​ជូន​ប្រទេស​ជាតិ​និង​មាតុភូមិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​»​។​

​ក្រសួង​មុខងារ​សាធារណៈ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ​តាមរយៈ​ការ​ធ្វើ​សមាហរណ​កម្ម​ស្ថាប័នរដ្ឋ​ចំនួន​បី​បញ្ចូល​គ្នា​ ​គឺ​រដ្ឋ​លេខាធិការដ្ឋាន​មុខងារ​សាធារណៈ​ ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​កំណែ​ទម្រង់​រដ្ឋបាល​ ​និង​សាលា​ភូមិន្ទ​រដ្ឋបាល​។​

​ស្ថាប័ន​នេះ​បង្កើត​ឡើង​ ​ដើម្បី​សម្រេច​នូវ​បេសកកម្ម​របស់​ខ្លួន​សម្រាប់​ការ​​​ដឹកនាំ​ ​គ្រប់គ្រង​ ​និង​អភិវឌ្ឍ​វិ​ស​័​យ​មុខងារ​សាធារណៈ​ ​ដែល​មាន​ដើរ​តួនាទី​ចូលរួម​អភិវឌ្ឍ​គោល​នយោបាយ​ជាតិ​នានា​របស់​រដ្ឋាភិបាល​ ​ជាពិសេស​ការងារ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​។​

​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​កម្មករ​ពីម្សិលមិញ​ថា​ ​ការ​កែ​ទម្រង់​លើ​វិ​ស​័​យ​មុខងារ​សាធារណៈ​ ​ក៏​ជា​វិ​ស​័​យ​អាទិភាព​ទី​១​ ​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧​។​ ​ការ​ជ្រើសរើស​ម​ន្រ្ដី​រាជការ​ថ្មី​តាមរយៈ​ការប្រកួតប្រជែង​ដោយ​តម្លា​ភាព​និង​យុត្តិធម៌​ ​ហើយ​ត្រូវ​ជ្រើសរើស​ត្រូវ​ជំនាញ​ច្បាស់លាស់​។​

​លោក​និយាយ​ថា​៖​ ​«​ខ្ញុំ​សុំ​ឱ្យ​ធ្វើការ​ជ្រើសរើស​ឱ្យ​បាន​ច្បាស់​។​ ​កុំ​ជ្រើសរើស​មន្ត្រី​កសិកម្ម​បាន​មក​ជា​វិស្វករ​សំណង់​ […] ​ដូច្នេះ​កំណែ​ទម្រង់​មុខងារ​សាធារណៈ​ ​គឺជា​អាទិភាព​ចាំបាច់​ដែល​យើង​ត្រូវធ្វើ​»​។​

​លោក​ ​ឡាំ​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ​ (​A​P​I​) ​បាន​លើក​ឡើង​ថា​ ​នេះ​ជា​ផែនការ​មួយ​ដ៏​ល្អ​របស់​រដ្ឋមន្ត្រី​ថ្មី​របស់​​​ក្រសួង​មុខងារ​សាធារណៈ​ ​ដើម្បី​ពង្រឹង​ការងារ​របស់​មន្ត្រី​រាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​។​

​លោក​កត់​សម្គាល់​ឃើញ​ថា​ ​មន្ត្រី​រាជការ​មាន​ចំនួន​ច្រើន​ ​ហើយ​បច្ចុប្បន្ន​ពួក​គេ​ក៏​មាន​ប្រាក់​បៀវត្សរ៍​សម​ល្មម​ដែរ​។​ ​ដូច្នេះ​ពួក​គេ​គួរ​មក​ធ្វើ​ការងារ​ស្របតាម​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ​ដើម្បី​រួម​គ្នា​ដោះស្រាយបញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​កើត​មាន​នៅ​តាម​មូលដ្ឋាន​។​

​លោក​និយាយ​ថា​៖​ ​«​ដូច​យើង​ដឹង​ហើយ​ ​ទាំង​មន្ត្រី​ថ្នាក់​ដឹកនាំ​ ​ថ្នាក់​បច្ចេកទេស​ ​គឺ​សុទ្ធតែ​មាន​តួនាទី​និង​មុខងារ​ត្រូវ​បំពេញ​ ​គឺ​គួរតែ​រួម​គ្នា​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​។​ ​កុំ​ស៊ីប្រាក់​ខែ​រាស្ត្រ​ហើយ​អត់​ទៅ​ធ្វើការ​»​៕​

Related Posts

Previous Article

​នាយករដ្ឋមន្ត្រី​ថ្មី​ ​ជំរុញ​ភាគី​ពាក់ព័ន្ធ​បង្កើត​ទារក​ដ្ឋា​ន​ ​នៅ​តាម​រោងចក្រ​

Next Article

​ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​ចំនួន​៧​រូប​ជួប​ប្រជុំ​ជាមួយ​រដ្ឋសភា​ ​មុន​ពេល​ចាប់ផ្តើម​បេសកកម្ម​