សមាជិក​រដ្ឋាភិបាល​ថ្មីរបស់កម្ពុជា​

Khmer Times Share:
លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ថតរូបជាក្រុមជាមួយសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោក នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ រូបថតដោយ លី ឡាយ/ Xinhua

កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បង្ហាញ​សមាសភាព​សមាជិក​រដ្ឋាភិបាលថ្មីដែលនឹងត្រូវបាន​ដឹកនាំ​ដោយ​កូនប្រុស​ច្បង​របស់​លោក គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត។

បន្ទាប់ពីជួបសំណេះសំណាលជាមួយសមាជិករដ្ឋាភិបាលនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ចេញរូបថតនៅលើបណ្ដាញសង្គម ដែលបង្ហាញលោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង ថតរូបក្រុមជាមួយសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោក។

យោងតាមសេចក្តីព្រាងបញ្ជីរាយនាមសមាជិកគណៈរដ្ឋមន្ត្រីថ្មីដែលមានអាណត្តិរយៈពេល៥ឆ្នាំ មាននាយករដ្ឋមន្ត្រី១រូប ឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ទេសរដ្ឋមន្ត្រីចំនួន១១រូប និងរដ្ឋមន្ត្រីចំនួន៣០រូប។

លោកបណ្ឌិត ហ៊ុន ម៉ាណែត រួមជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបសលោកនឹងត្រូវសុំ​សេចក្តីអនុម័ត​ទុកចិត្ត​ពីរ​ដ្ឋ​សភា ដែលគ្រោងធ្វើនៅថ្ងៃទី២២ ខែសីហា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ ហើយសមាជិកគណៈរដ្ឋមន្រ្តីថ្មីរបស់លោកត្រូវបានរំពឹងថានឹងស្បថចូលកាន់តំណែងនៅថ្ងៃដដែល។

គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក្នុង​ការ​បោះឆ្នោត​សកល​កាលពី​ថ្ងៃ​ទី ២៣ ខែ​កក្កដា ដោយ​ទទួល​បាន​អាសនៈ​ចំនួន ១២០ ក្នុង​ចំណោម ១២៥ អាសនៈ​ក្នុង​រដ្ឋសភា៕ Xinhua

Related Posts

Previous Article

ចាប់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​ ៣​នាក់ និងបានរឹបអូស​ថ្នាំញៀន​ជាង​ ១០០​គីឡូក្រាម​

Next Article

​កូន​ផ្សោត​ទន្លេមេគង្គ​មួយ​ក្បាល​បាន​ងាប់​ដោយសារ​ជាប់​មង​នៅ​ខេត្ត​កណ្ដាល​