រដ្ឋាភិបាល​ថ្មី​ស​ម្លឹង​មើល​ឱកាស​ ទាក់ទាញ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​

ជា​ ​វណ្ណ​យុទ្ឋ / Khmer Times Share:
បុគ្គលិក​បម្រើ​ការងារ​ក្នុង​សង្វាក់​ផលិតកម្ម​ខ្សែភ្លើង​នៅ​រោងចក្រ​ ​Y​UR​A​ ​HARNESS​ (​Cam​bo​d​i​a​) ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។ ​រូបភាព៖​ U​Y​F​C

 

ម​ន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​បានបញ្ជាក់​​ថា​ ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​នឹង​បន្ត​ទាក់ទាញ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ ​ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​បន្ទាប់ពី​ការ​បោះឆ្នោត​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​។​

​លោក​ ​ហេង​ ​សុខ​គង់​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្តន៍​មាន​ប្រសាសន៍​ថា​ ​សន្តិភាព​ ​ស្ថេរ​ភាព​នយោបាយ​ ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ ​និង​ពហុភាគី​ ​គឺជា​កត្តា​ទាក់ទាញ​វិនិ​យោគិន​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​កំណែ​ទម្រង់​បន្ត​ ​និង​ច្បាប់​វិនិយោគ​បាន​ទាក់ទាញ​ការ​វិនិយោគ​បរទេស​មក​កាន់​កម្ពុជា។​ ​ច្បាប់​វិនិយោគ​ថ្មី​នឹង​ទាក់ទាញ​វិនិ​យោគិន​បរទេស​ច្រើន​មក​កាន់​កម្ពុជា​ផង​ដែរ​ ​។​ ​ជាពិសេស​ក្រោយ​ការបោះឆ្នោត​ ​និង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ ​ព្រោះ​ពួកគេ​មាន​ទំនុក​ចិត្ត​លើ​ស្ថិរភាព​ ​និង​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​»​។​

​លោក​បាន​បន្ត​ថា​ចំនួន​នៃ​ការ​វិនិយោគ​បច្ចេកវិទ្យា​លំដាប់​ខ្ពស់​ដូចជា​ក្នុង​វិ​ស​័​យ​បន្ទះ​ឈី​ប​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ផង​ដែរ​។​

លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​មាន​ប្រសាសន៍ថា​ ​ច្បាប់​វិនិយោគ​ថ្មី​របស់​ប្រទេស​ ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ​កតិកាសញ្ញា​ ​និង​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ផ្សេងៗ​ ​គឺជា​កត្តា​ដែល​ជួយ​ជំរុញ​ឱ្យ​វា​ក្លាយ​ជាគោល​ដៅ​វិនិយោគ​មួយ​ក្នុង​ចំណោម​វិនិ​យោគិន​បរទេស​។​

​លោក​​​មានប្រសាសន៍​បន្ថែម​ថា​៖​ ​«​ ​ច្បាប់​វិនិយោគ​ថ្មី​ ​រួម​ជាមួយនឹង​កិច្ចព្រមព្រៀង​ ​F​T​A​ ​កម្ពុជា​-​ចិន​ ​និង​ ​កិច្ចព្រមព្រៀង​ ​
F​T​A​ ​កម្ពុជា​-​កូរ៉េ​ ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោង​ក្នុង​តំបន់​គឺជា​កត្តា​ទាក់ទាញ​វិនិយោគ​ពី​ចិន​ទៅ​កាន់​កម្ពុជា​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការនាំចេញ​ទៅកាន់​ទី​ផ្សារ​បរទេស​»​។​

​កម្ពុជា​បន្ត​ទាក់ទាញ​វិនិ​យោគិន​បរទេស​ដោយសារ​នយោបាយ​ ​និង​ប្រ​ព​័ន្ឋ​ស្រប​ច្បាប់​ ​ក៏ដូចជា​ការ​វិនិយោគ​ដោយ​សេរី​ផង​ដែរ​។​

​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ​១​១​៣​ ​គិតជា​ទឹកប្រាក់​ជាង​ ​១​, ​១​០​៥​ ​នៅ​ក្នុងរយៈពេល​ពាក​់កណ្តាល​ឆ្នាំនេះ​ ​ហើយ​វិនិ​យោគិន​ចិន​គឺជា​ប្រភព​ធំ​បំផុង​សម្រាប់​ការ​វិនិយោគ​ពី​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

កម្ពុជា​មាន​កំណើន​គួរឲ្យ​ចាប់អារម្មណ៍​ក្នុង​រយៈពេល​ពីរ​ទ​ស្ស​វត្ស​ចុងក្រោយ​នេះ​ក្នុងរង្វង់​ ​៨​ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ​ប៉ុន្តែ​ការ​រីក​ចម្រើន​នេះ​នៅ​តែ​មាន​ភាព​ផុយ​ស្រួយ​ ​ដោយសារ​យុទ្ធសាស្ត្រ​កំណើន​ដែល​ដឹកនាំ​ដោយ​ការ​នាំ​ចេញ​ជាមួយនឹង​មូលដ្ឋាន​សេដ្ឋកិច្ច​តូច​ចង្អៀត​ ​ដែល​ធ្វើឲ្យ​ប្រទេស​នេះ​ប្រឈមមុខនឹង​ស្ថានភាព​ខាងក្រៅ​ ​ដូចដែល​បាន​ឃើញ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ឆ្នាំ​ ​២០០៨-២០០៩​ ​និង​ការ​រាតត្បាត​កូវីដ​-​១​៩​ថ្មីៗ​នេះ​។​

​ដោយសារ​កំណើន​មាន​ស្ថេរ​ភាព​ ​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​នាំ​មុខ​មួយ​នៃ​ពិភពលោក​នៅ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ​និង​មាន​ភាព​រុងរឿង​។​ ​បច្ចុប្បន្ន​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ទាប​ផង​ដែរ​។​

លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បេក្ខភាព​នាយករដ្ឋមន្ត្រី​អនាគត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​បាន​លើក​ឡើង​ពី​ផែនការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​។​

​លោក​​​មាន​ប្រសាសន៍​ក្នុង​ឱកាស​បិទ​យុទ្ធនា​ការ​ឃោស​នាប​ោះឆ្នោត​កាល​ពី​ពេលថ្មីៗនេះ​ថា​ ​ប្រសិន​បើ​ ​គណបក្ស​ប្រជាជន​កម្ពុជា​​ ​ជាប់​ឆ្នោត​ ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​​ ​​ ​នឹង​ចាប់​ផ្តើម​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី​ ​១​ ​សម្រាប់​ឆ្នាំ​ ​២​០​២​៣​-​២​០​២​៨​ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០៕

ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

ពលរដ្ឋ​ខ្លះមិន​ពេញចិត្ត​ចំពោះ​ការដាក់​ដំណើរ​ការខ្សែ​ទស្សនា​ថ្មី​​នៅ​អង្គរវត្ត

Next Article

ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កើន​ឡើង​ ​៤​២​,​១​ភាគរយ​នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំនេះ​