​ពលរដ្ឋ​ដែល​ស្ម័គ្រ​ទៅ​នៅ​រុន​តា​ឯក​និង​ពាក់ស្នែង​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ដល់ពួកគេ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​ការដ្ឋាន​សាង​សង​មន្ទីរពេទ្យ​មួយ​នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​។​ ​   ​រូបភាព​៖​ ​សហការី

 

​ពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​នៃ​អាណត្តិ​ទី​៦​នេះ​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ពួក​គេ​ ​ដោយសារតែ​ទីតាំង​ដែល​ពួក​គេ​មក​រស់​នៅ​នោះ​ជា​តំបន់​ថ្មី​ ​ហើយ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ដែល​ពិបាក​ស្វែងរក​ការងារ​ធ្វើ​។​ ​ពួក​គេ​បាន​ត្អូញត្អែរ​ថា​ ​ជីវភាព​របស់​ពួកគេ​កាន់តែ​លំបាក​ខ្លាំង​ឡើងៗ​បន្ទាប់ពី​មក​រស់នៅ​ទីនេះ​ ​ដោយសារ​តែ​ទីនេះ​គ្មាន​ការងារ​ធ្វើ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ពួកគេ​។​

​សំណូមពរ​ពួកគេ​ធ្វើឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​ពី​ថ្ងៃ​ពុធ​ថា​ ​លោក​នឹង​លាលែង​ពី​នាយក​រដ្ឋ​ម​ន្រ្តី​នា​អាណត្តិ​ទី​៧​នេះ​ ​ហើយ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នឹង​ក្លាយ​ជានា​យក​រដ្ឋ​ម​ន្រ្តី​ជំនួស​លោក​។​

​លោក​ យ៉ាំ​ង​ ​មករា​ ​មាន​វ័យ​៣​៤​ឆ្នាំ​ ​ជា​អតីត​ពលរដ្ឋ​ម្នាក់​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​បាន​ស្ម័គ្រចិត្ត​ប្ដូរ​មក​រស់នៅ​តំបន់​អភិវឌ្ឍ​រុន​តា​ឯក​។​ ​លោក​បាន​រំពឹង​ថា​ ​រដ្ឋាភិបាល​ថ្មី​នឹង​គិតគូរ​បង្កើត​ការងារ​នៅ​ក្នុង​មូលដ្ឋាន​សម្រាប់​ប្រជាជន​ ​ដែល​ជា​ចំណុច​សំខាន់​បំផុត​ក្នុង​ការ​លើក​កម្ពុជា​ជីវភាព​ពលរដ្ឋ​នៅ​ទីនេះ​។​

​​លោក​បន្ត​ថា​ ​បញ្ហា​គ្មាន​ការងារ​ធ្វើ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាពរស់នៅ​របស់​ពួក​គេ​ ​ខណៈ​ហេ​ដ្ឋា​ចរ​នាស​ម្ព័ន្ធ​ផ្សេងៗ​របស់​ភូមិ​អភិវឌ្ឍ​រុន​តា​ឯក​ ​ក៏​នៅ​មិន​ទាន់​ស្ថាបនា​រួចរាល់​នៅ​ឡើយ​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​ខ្ញុំ​បាន​ទទួល​ដឹង​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ប្រកាស​លាលែង​ពី​តំណែង​ ​ហើយ​ថា​កូនប្រុស​ច្បង​របស់​គាត់​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ថ្មី​នេះ​។​ ​ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល​ថ្មី​នាំការ​វិនិយោគ​អ្វីមួយ​នៅ​តំបន់​រុន​តា​ឯក​ ​ឬនៅ​ជិត​តំបន់​នេះ​ ​ដើម្បី​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ ​ដែល​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស់នៅ​ភូមិ​រុន​តា​ឯក​»​។​

​លោក​ ​លូន​ ​ឡ​ង​ ​ពលរដ្ឋ​ម្នាក់ទៀត​ដែល​បាន​ស្ម័គ្រ​ចិត្ត​ប្ដូរ​ទីលំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស់នៅ​តំបន់​អភិវឌ្ឍ​រុន​តា​ឯក​ ​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ពេល​បាន​ទទួល​ដឹង​ថា​ ​លោក​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ប្រកាស​លា​លេង​ពី​តំណែង​ ​ហើយ​ជំនួយ​ដោយ​កូន​ប្រុស​ច្បង​របស់​លោក​។​

​លោក​បាន​និយាយ​ថា​ ​លោក​មិន​ប្រកាន់​រដ្ឋាភិបាល​ចាស់​ឬ​ថ្មី​ទេ​ ​ហើយ​តែ​ការ​​​ដឹកនាំ​ប្រ​ទេ​សមានការ​រីក​ចម្រើន​ ​ហើយ​ប្រជាពលរដ្ឋ​រស់​នៅ​សុខសាន្ត​ ​គឺ​ជាការល្អ​ប្រសើរ​ហើយ​ ​ប៉ុន្តែ​អ្វី​ដែល​លោក​ចង់បាន​រដ្ឋាភិបាល​ថ្មី​ ​គឺ​ចង់បាន​ចង់បាន​ដី​សម្រាប់​ធ្វើ​កសិកម្ម​ ​ព្រោះ​ចាប់តាំង​ពី​លោក​ ​ក៏ដូចជា​ពលរដ្ឋ​ដទៃទៀត​ដែល​បាន​ស្ម័គ្រចិត្ត​ចាក​ចេញ​ពី​តំបន់​រមណីយដ្ឋាន​ ​គឺ​មិន​មានការងារ​ធ្វើ​សម្រាប់​ចិញ្ចឹមជីវិត​ទេ​។​

​លោក​បាន​បន្ត​ថា​៖​ ​«ពលរដ្ឋ​ដែល​បាន​មក​ទីនេះ​ភាគ​ច្រើន​បាន​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ក្រុង​សៀមរាប​ដែល​ស្ថិតន​ៅ​ឆ្ងាយ​ខ្លាំង​ពី​ទីតាំង​ដែល​ពួក​គេ​រស់​នៅ​»​។​

​លោក​បន្ថែម​ថា​៖​ ​«​ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​ឡើង​ដឹកនាំ​ប្រទេស​ ​ហើយ​បង្កើត​ការងារ​នៅ​ទីនេះ​ផង​ ​នោះ​គឺ​រឹត​តែ​ប្រសើរ​ ​ជាពិសេស​ខ្ញុំ​ស្នើ​ឱ្យ​ពន្លឿន​ការ​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទាំងមូល​ ​ដូចជា​ពន្លឿន​ប្រព័ន្ធ​លូ​ជាដើម​ ​ព្រោះ​ស្ថិត​ក្នុង​រដូវវស្សា​ភ្លៀង​ជន់​លិច​ផ្ទះសំបែង​ពលរដ្ឋ​ជា​ខ្លាំង​»​។​

​លោក​ ​ង៉ែត​ ​អា​ត​ ​ពលរដ្ឋ​ម្នាក់ទៀត​ដែល​បាន​ស្ម័គ្រ​ចិត្ត​ប្ដូរ​ទីលំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស់នៅ​តំបន់​អភិវឌ្ឍ​ពាក់ស្នែង​ ​បាន​លើកឡើង​ថា​ ​តំបន់​ណា​ពលរដ្ឋ​រស់នៅ​សុខសាន្ត​ ​មានការងារ​ធ្វើ​ ​មិន​អសន្តិសុខ​ ​មាន​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​គ្រប់គ្រាន់​ ​គឺ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ចង់​ចាកចេញ​ទេ​៕

Related Posts

Previous Article

​ក្រសួង​អប់រំ​ ​ជំរុញ​អភិវឌ្ឍ​វិ​ស​័​យ​អប់រំ​មធ្យមសិក្សា​ទុតិយ​ភូមិ​ទី​២​ ​លើ​ជំនាញ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកទេស​

Next Article

រដ្ឋាភិបាល​ថ្មី​នឹងបន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ​បញ្ចកោណ​