កម្ពុជាសង្ឃឹមថា កិច្ចព្រមព្រៀង RCEP និង FTAs នឹងជួយជំរុញការនាំចេញសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ

Khmer Times Share:

កម្ពុជាសង្ឃឹមថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) នឹងជួយជំរុញការនាំចេញទំនិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់ខ្លួន។

ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បាននិយាយថា នាំចេញស្បែកជើងពីកម្ពុជាទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូងមានការកើនឡើងគួរឱ្យកត់សម្គាលរ ចាប់តាំងពីកិច្ចព្រមព្រៀង RCEP និង FTAs ទ្វេភាគីរបស់កម្ពុជាជាមួយចិន និងកូរ៉េខាងត្បូងចូលជាធរមានកាលពីឆ្នាំមុន។

លោកបានជម្រាបជូនប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយកាលពីថ្ងៃសុក្រថា “មានប្រទេសជាច្រើនជាសមាជិករបស់កិច្ចព្រមព្រៀង RCEP ។ ជាមួយនឹងពន្ធអនុគ្រោះ យើងរំពឹងថានឹងទទួលបានការបញ្ជាទិញបន្ថែមទៀតសម្រាសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់យើងពីប្រទេសសមាជិក RCEP ទាំងនោះ”។

ទីផ្សារសំខាន់ៗនាពេលបច្ចុប្បន្នសម្រាប់ទំនិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជាគឺអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។

ការលើកឡើងរបស់លោកធ្វើឡើងបន្ទាប់ពីកម្ពុជាបានកត់ត្រាការធ្លាក់ចុះស្ទើរតែមួយភាគប្រាំនៃការនាំចេញផលិតផសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ក្នុងអំឡុងឆមាសទី១នៃឆ្នាំ២០២៣។

កម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលមានតម្លៃ ៥.២៦ ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ ធ្លាក់ចុះ ១៨.៧ ភាគរយពី ៦.៤៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

ឧស្សាហកម្មទំនិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ គឺជាវិស័យរកប្រាក់ចំណូលដ៏ធំបំផុតសម្រាប់កម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខាប្រហែល ១,១០០ ដែលមានកម្មករប្រហែល ៧៥០,០០០ នាក់ ដែលភាគច្រើនជាស្ត្រី។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បាននិយាយថា កិច្ចព្រមព្រៀង RCEP និង FTAs ទ្វេភាគីរបស់កម្ពុជាជាមួយចិន និងកូរ៉េខាងត្បូង គឺជាកត្តារួមចំណែកដ៏សំខាន់ក្នុងការជំរុញការនាំចេញរបស់កម្ពុជា។

លោកបានប្រាប់ Xinhua កាលពីថ្ងៃអាទិត្យថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះបានផ្តល់អត្ថប្រយោជន៍ ហើយនឹងបន្តជំរុញដល់កំណើននៃការនាំចេញរបស់យើងក្នុងរយៈពេលវែង” ។

លោកបានលើកឡើងទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះនឹងជួយឱ្យកម្ពុជាបញ្ចប់ពីឋានៈជាប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧  និងសម្រេចបាននូវគោលជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួន១៥ប្រទេស រួមមានប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕ Xinhua

Related Posts

Previous Article

លោក Oli ប្រធានគណបក្ស UML និងជា​អតីត​នាយករដ្ឋមន្ត្រី​នេប៉ាល់ នឹង​អញ្ជើញមក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារនេះ

Next Article

មានអ្នក​ទេសចរ​ខ្មែរ​កាន់តែច្រើនសម្រុក​ទៅដើលេងកម្សាន្តនៅប្រទេសវៀតណាម​