​ក្រសួង​អប់រំ​ប្រកាស​ជ្រើសរើស​យុវជន​២​៥​០​នាក់​ចូលរួម​ព្រឹត្តិការណ៍​បោះជំរំ​យុវជន​ជាសាកល​លើក​ទី​៩

​ត​ន​ ​វិបុល​ / Khmer Times Share:
ក្រុមយុវជនបោះជំរំនៅខេត្តសៀមរាបកាលពីឆ្នាំទៅ។ ​រូបភាព៖ Global Youth Camp

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ប្រកាស​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​និង​ប្រតិភូ​យុវជន​ទូទាំង​ប្រទេស​ប្រមាណ​២​៥​០​នាក់​ ​ដើម្បី​ចូលរួម​កម្មវិធី​ជំរំ​យុវជន​ជាសាកល​លើក​ទី​៩​ ​ដែល​នឹង​ធ្វើ​នៅ​ក្នុងស្រុក​បន្ទាយស្រី​ ​ខេត្ត​សៀមរាប​ ​រយៈពេល​ប្រាំមួយ​ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃ​ទី​១​១​ ​ដល់​ថ្ងៃ​ទី​១​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​ក្រោម​ប្រធាន​បទ​ ​«​ការ​អភិវឌ្ឍ​យុវជន​ក្រោម​ដំបូល​សន្តិភាព​»​។​

​លោក​ ​រស់​ សុ​វាចា​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​កម្មវិធី​នេះ​កំពុង​ទទួលពាក្យ​ស្នើសុំ​ចូលរួម​សម្របសម្រួល​ដំណើរការ​បោះជំរំ​ពី​យុវជន​ស្ម័គ្រចិត្ត​ ​ដែល​កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ស្នើសុំ​នេះ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​សីហា​។​

​លោក​និយាយ​ថា​ ​ឱកាស​ក្លាយ​ជា​យុវជន​ស្ម័គ្រចិត្ត​និង​ប្រតិភូ​ជំ​រុំ​មកដល់​​​ហើយ​ ​ដែល​ក្រសួង​អប់រំ​ត្រូវការ​សិស្ស​និស្សិត​ដែល​មាន​អាយុ​ចាប់ពី​១​៨​ឆ្នាំ​ ​ដល់​២​៥​ឆ្នាំ​។​

​ពួកគេ​ជា​យុវជន​ដែល​មិនធ្លាប់​ចូលរួម​កម្មវិធី​នេះ​ពីមុន​មក​ ​ហើយ​មាន​ពេលវេលា​គ្រប់គ្រាន់​ចូលរួម​វគ្គ​តម្រង់​ទិស​ ​និង​វគ្គ​បណ្តុះបណ្តាល​ដែល​រៀបចំ​ដោយ​គណៈកម្មការ​។​

​លោក​បន្ត​ថា​ ​កម្មវិធី​នេះ​រៀបចំ​ធ្វើ​ក្នុង​គោលបំណង​អភិវឌ្ឍ​សមត្ថភាព​ ​ដូចជា​ផ្ដល់​ការ​បណ្តុះបណ្តាល​ពួកគេ​លើ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ឌី​ជី​ថល​ ​ដើម្បី​ឆ្លើយតបនឹង​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​វិ​ស​័​យ​អប់រំ​ឌី​ជី​ថល​ស្របតាម​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​កម្ពុជា​ឆ្នាំ​២​០​២​២​-​២​០​៣​៥​។​

​លោក​ថា​ ​លើស​ពី​នេះ​ ​គឺ​បណ្តុះបណ្តាល​ជំនាញ​ ​ការ​បង្កើត​គំនិត​ថ្មី​ ​និង​ចាប់​យក​ឱកាស​ការងារ​និង​អាជីព​សមរម្យ​ក្នុង​យុគ្គ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤​.​០​។​ ​ផ្សារភ្ជាប់​ទំនាក់ទំនង​បណ្តាញ​យុវជន​ ​បណ្តុះ​ស្មារតី​សហគ្រិន​ភាព​បែប​ឌី​ជី​ថល​ ​ភាពជា​អ្នកដឹកនាំ​ ​ជាពិសេស​ចូលរួម​លើកស្ទួយ​និង​ផ្សព្វផ្សាយ​វិ​ស​័​យ​ទេសចរណ៍​ ​វប្បធម៌​ ​និង​លើក​ក​ម្ពស់​បំណិន​ជីវិត​ដល់​យុវជន​ក្នុង​យុគ្គ​សម័យ​បច្ចេកវិទ្យា​ព័ត៌មាន​។​

​លោក​ពន្យល់​ថា​ ​ចំពោះ​ការកំណត់​ប្រធាន​បទ​ ​«​ការ​អភិវឌ្ឍ​យុវជន​ក្រោម​ដំបូល​សន្តិភាព​»​ ​សម្រាប់​កម្មវិធី​ជំរំ​យុវជន​ជាសាកល​លើក​ទី​៩​ ​គឺ​មានបំណង​ចង់​បង្ហាញ​ស​ច្ចៈ​ធម៌​ប្រវត្តិ​សា​ស្រ្ត​និង​ត​ថ​ភាព​សង្គម​ ​ក៏ដូចជា​ការ​ឈ្វេងយល់​ដឹង​អំពី​គុណ​តម្លៃ​សុខ​សន្តិភាព​នៃ​ឥស្សរជន​និង​យុវជន​កម្ពុជា​ជំនាន់​មុន​ដែល​បាន​ខិតខំ​ស្វែងរក​និង​រក្សា​បាន​ដោយ​លំបាក​។​

​លោក​និយាយ​ថា​៖​ ​«​មាន​សន្តិភាព​ទើប​ជា​ការ​បើកឱកាស​ដល់​ប្រទេស​មានលទ្ធភាព​គិតគូរ​ដល់​ការ​បណ្តុះបណ្តាល​មូលធន​មនុស្ស​»​។​

​លោក​បន្ត​ថា​៖​ ​«​នៅ​ក្នុង​យុទ្ធ​សា​ស្រ្ត​នៃ​គោល​នយោបាយ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​យុវជន​ ​ក្រសួង​អប់រំ​និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​យុវជន​មាន​តួនាទី​បណ្តុះបណ្តាល​ចំណេះ​ដឹង​ ​ជំនាញ​ ​បំណិន​ដល់​យុវជន​ឱ្យ​ក្លាយ​ជា​មូលធន​មនុស្ស​របស់​សង្គម​និង​មាន​អាជីព​សមស្រប​»​។​

​សេចក្ដីប្រកាស​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​បញ្ជាក់​ថា​ ​ជំរំ​យុវជន​ជាសាកល​ ​គឺជា​កម្មវិធី​មួយ​ដឹកនាំ​ដោយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដែល​បាន​ប្រារព្ធ​ធ្វើ​ចាប់តាំង​ពី​ឆ្នាំ​២​០​១​០​ ​និង​កិច្ច​សហការ​ពី​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​ក្នុង​គោលបំណង​ពង្រឹង​ការយល់​ដឹង​របស់​យុវជន​អំពី​ទិដ្ឋភាព​វិជ្ជមាន​ ​និង​ពង្រឹង​ស្មារតី​សាមគ្គីភាព​នៅ​ក្នុង​សង្គម​។​

​សេចក្ដីប្រកាស​បន្ត​ថា​ ​កម្មវិធី​នេះ​នឹង​ផ្ដល់​ឱកាស​ដល់​យុវជន​ឈ្វេងយល់​ពី​ទំនៀមទម្លាប់​ប្រពៃណី​ ​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​ព្រមទាំង​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​និង​បទ​ពិសោធ​ថ្មីៗ​ ​ដើម្បី​ក្លាយ​ជា​ធនធានមនុស្ស​របស់​កម្ពុជា​ ​ប្រកបដោយ​សមត្ថភាព​ ​និង​ក្រម​សីលធម៌​ ​សម្រាប់​ការ​អភិវឌ្ឍ​សហគមន៍​ ​និង​សង្គមជាតិ​ទាំងមូល​។​

​ចំណែក​អត្ថប្រយោជន៍​ដែល​សិស្ស​និស្សិត​ទទួល​ពី​ការចូលរួម​កម្មវិធី​នេះ​ ​គឺ​ការ​កសាង​ទំនាក់ទំនង​ ​ពង្រឹង​ភាពជា​អ្នកដឹកនាំ​ ​បទ​ពិសោធ​ការងារ​ជា​ក្រុម​ ​និង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក​ ​ស៊ី​វ​ ​ឧត្តម​ ​មន្ត្រី​អគ្គនាយកដ្ឋាន​យុវជន​ក្រសួង​អប់រំ​ ​បាន​បញ្ជាក់​ថា​ ​កម្មវិធី​ជំរំ​យុវជន​ជាសាកល​លើក​ទី​៩​ ​ត្រូវការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​ចូលរួម​សម្រប​ស​ម្រួ​សកម្មវិធី​ចំនួន​៣​០​នាក់​ ​និង​យុវជន​ប្រតិភូ​ជំរំ​ចំនួន​២​៥​០​នាក់​។​

​លោក​និយាយ​ថា​ ​ក្នុងរយៈពេល​ប្រាំមួយ​ថ្ងៃ​នៃ​ការ​បោះជំរំ​នៅ​ស្រុក​បន្ទាយស្រី​ក្នុង​ខេត្ត​សៀមរាប​ ​យុវជន​ត្រូវ​បែងចែក​ជា​ក្រុម​ៗ​ ​ដើម្បី​រស់នៅ​ក្នុង​ជីវភាព​ដូចជា​ប្រជាជន​ទូទៅ​។​ ​នេះ​ជា​ការ​ផ្ដល់​មេរៀន​និង​របៀបរស់នៅ​ក្នុង​ជំរំ​សម្រាប់​ពួកគេ​។​

​លោក​បន្ត​ថា​៖​ ​«​ពួកគេ​ត្រូវ​ចេញពី​ជំរំ​ ​ដើម្បី​ទៅ​សិក្សា​ពី​របៀបរស់នៅ​របស់​អ្នកភូមិ​ ​ជីវភាព​កង​យោធា​ក្នុង​បន្ទាយទាហាន​ ​និង​ទៅ​សិក្សា​អរិយធម៌​នៅ​ប្រាសាទ​នៅ​ក្នុងស្រុក​បន្ទាយស្រី​»​។​

​លោក​បន្ថែម​ថា​៖​ ​«​ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ដើម្បី​ត្រៀម​កម្លាំង​រក្សា​សន្តិសុខ​របស់​កម្មវិធី​នេះ​ផង​ដែរ​»​៕

Related Posts

Previous Article

​ឥណ្ឌូ​នេ​ស៊ី​សម្លឹង​មើល​ការនាំចូល​អង្ករ​ពី​កម្ពុជា​

Next Article

​រដ្ឋាភិបាល​ប្រើប្រាស់​ថាមពល​ ២​,​២​ ​ភាគរយ​នៃ​ថាមពល​សរុប​ដែល​ផលិត​បាន​ក្នុងស្រុក​