ថ្នាក់​ដឹក​នាំ​រដ្ឋសភា​ថ្មី​ត្រូវ​បានបង្ហាញ

Khmer Times Share:
ពីឆ្វេង - លោកស្រី ឃួន សុដារី លោក ជាម យៀប និង លោក វង សូត។ AKP

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងជិតចប់អណត្តិ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​បានបង្ហាញ​ពីសមាសភាពថ្នាក់ដឹកនាំរដ្ឋសភា​នៃ​នីតិកាល​ទី​៧​។

យោងតាមសារសំឡេងរបស់លោកកាលពីយប់ថ្ងៃពុធ លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកស្រី ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងក្លាយជាប្រធានរដ្ឋសភា ខណៈលោក ជាម យៀប នឹងនៅតែជាអនុប្រធានទី១ រដ្ឋសភា និងលោក វង សូត បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នឹងកាន់តំណែងជាអនុប្រធានទី២ នៃរដ្ឋសភា។

លោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋសភាថ្មីនេះ ត្រូវបានរៀបចំឡើងតាំងពីចុងឆ្នាំ២០២១ ដោយលោកបានសង្កត់ធ្ងន់អំពីឯកភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) កាលពីយប់មិញថា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា កំពុងតស៊ូដណ្តើមតំណែងប្រធានរដ្ឋសភា។

ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន សែន បានប្រាប់ថា លោក ឌិត មន្ទី បានសុំព្រះរាជានុញ្ញាតពីព្រះមហាក្សត្រ ដើម្បីលាលែងពីតំណែងជាប្រធានតុលាការកំពូល ដោយសារបញ្ហាសុខភាព។

លោកបានបន្ថែមថា ក្រៅពីនេះ ប្រធានព្រឹទ្ធសភា អនុប្រធានទី១ ប្រធានគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា បានសម្រេចចិត្តមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានៅឆ្នាំ២០២៤ ដោយសារអាយុចាស់ និងបញ្ហាសុខភាព។ Nika – AKP

Related Posts

Previous Article

ស្ពានតភ្ជាប់កោះពេជ្រនិងកោះនរា នឹងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់ខាងកើតរាជធានីភ្នំពេញ

Next Article

នគរបាលឥណ្ឌូណេស៊ីស្វែងរកព័ត៌មានបន្ថែមពីនគរបាលអន្តរជាតិស្តីពីជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការជួញដូរក្រលៀនខុសច្បាប់