​ស្ត្រី​មានផ្ទៃពោះ​ទទួល​សេវា​ពិនិត្យ​ ​និង​សម្រាល​កូន​ ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​៣​ ​កើន​ឡើង​៣​៥​%

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ស្ត្រីទើប​សម្រាល​កូន​កំពុងស្វែងរកសេវាថែទាំ​សុខភាព​ក្នុង​រាជធានីភ្នំពេញ។ ​ ​ ខ្មែរថាមស៍៖ យ៉ន សូវៀត

 

​ក្នុង​ឆមាស​ទី​១​ ​ពាក់កណ្ដាល​ឆ្នាំ​២​០​២​៣​ ​ស្ត្រី​មានផ្ទៃពោះ​ ​ទៅ​ទទួល​សេវា​ពិនិត្យ​តាមដាន​ផ្ទៃពោះ​ ​និង​សម្រាល​កូន​ ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​៣​ ​ខេត្ត​សៀមរាប​ ​កើន​ឡើង​ ​៣​៥​ភាគរយ​ ​បើ​ប្រៀប​រយៈពេល​ដូច​គ​្នា​កាលពី​ឆ្នាំ​២​០​២​២​។​

​សាស្ត្រាចារ្យ​ ​គី​ ​ស​ន់​ទី​ ​ប្រធានមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​ផ្នែក​សម្ភព​ ​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​៣​ (​ពេទ្យ​ជ័យវរ្ម័ន​ទី​៧​) ស្រ្តី​មានផ្ទៃពោះ​មាន​ចំនួន​ ​៥​១​ ​៦​២​៩​ករណី​ ​បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​ ​និង​ព្យាបាល​ ​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ ​នៃ​មន្ទីរសម្ភព​។​

​វេជ្ជបណ្ឌិត​បន្ថែម​ថា​ ​ចំពោះ​ស្ត្រី​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ឆា​ទី​៣​ ​គឺ​មាន​ចំនួន​ ​១​០​ ​០​៦​២​នាក់​ ​កើន​ឡើង​ចំនួន​ ​៣​៥​ភាគរយ​ ​ប៉ុន្តែ​អត្រា​មរណភាព​កុមារ​ក្នុង​មន្ទីរពេទ្យ​នេះ​មាន​ចំនួន​ ​០​,​៤​ភាគរយ​ប៉ុណ្ណោះ​។​

​ប្រធានមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ​បញ្ជាក់​ថា​៖​ ​«​ការ​កើន​ឡើង​ចំនួន​ស្ត្រី​មានផ្ទៃពោះ​ ​មក​ពិនិត្យ​ ​និង​សម្រាល​ ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​៣​ ​គឺ​ដោយសារ​ការ​ស្បើយ​ ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-​១​៩​ ​ទើប​នាំ​ឱ្យស្រ្តី​មាន​ផ្ទៃពោះ​អាចម​ក​ពិនិត្យ​សុខភាព​ ​និង​សម្រាល​ ​នៅ​មន្ទីរពេទ្យ​ ​ដែល​នាំ​ឱ្យ​មាន​កំណើន​ដូច​កាល​មិនទាន់​មាន​កូ​វី​ដ​-​១​៩​»​។​

​វេជ្ជបណ្ឌិត​ ​គី​ ​ស​ន់​ទី​ ​បន្ថែម​ថា​ ​សម្រាប់​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ផ្នែក​សម្ភព​ ​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​
ទី​៣​ ​មាន​ស្រ្តី​មានផ្ទៃពោះ​ចំនួន​ ​៩​ ​៥​៣​៤​នាក់​ ​បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​ ​និង​ព្យាបាល​ ​ហើយ​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ ​នៃ​មន្ទីរសម្ភព​ ​គឺ​ចំនួន​ស្ត្រី​សម្រាល​កូន​មាន​ ​១​ ​៧​៤​៣​នាក់​។​

​លោក​ ​រស់​ ​សីល​វ៉ា​ ​នាយក​ប្រតិបត្តិ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ​ធ្លាប់​ឱ្យ​ដឹង​ថា​ ​រាល់​ការ​លើក​ក​ម្ពស់​សុខុមាលភាព​កុមារ​ ​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា​ ​ដើម្បី​ជា​ទំពាំងស្នងឫស្សី​សម្រាប់​ប្រទេសជាតិ​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​។​

​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​ ​បញ្ហា​ប្រឈម​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​គឺ​ស្ត្រី​សម្រាល​កូន​នៅ​ពុំទាន់​មាន​គ្រែ​សម្រាក​គ្រប់គ្រាន់​ ​ហើយ​អត្រា​មរណភាព​ទារក​ទើប​កើត​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ ​នៅ​មាន​ក​ម្រិ​ត​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​។​

​លោក​ថា​៖​ ​«​បច្ចុប្បន្ន​ ​មន្ទីរពេទ្យ​ក៏​កំពុង​សាងសង់​អគារ​សម្ភព​ថ្មី​មួយ​ ​ដែល​មាន​គ្រែ​សម្រាក​ចំនួន​ ​
១​២​០​គ្រែ​ ​នៅ​មន្ទីរពេទ្យ​ជ័យ​វរ​័្ម​នទី​៧​ ​ខេត្ត​សៀមរាប​ ​និង​បាន​ពង្រីក​បន្ថែម​លើ​ការ​ព្យាបាល​ជំងឺ​មហារីក​ផ្សេងៗ​លើ​កុមារ​ ​តាមវិធី​ព្យាបាល​ដោយ​ថ្មាំ​គីមី​ផង​ដែរ​»​។​

​របាយការណ៍​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ឆា ​កាលពី​ឆ្នាំ​២​០​២​២​ ​កុមារ​មាន​ជំងឺ​ចំនួន​ ​៦​៥​៩​ ​៦​០​៨​ករណី​ ​ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ ​និង​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​ ​១​១​៩​ ​៩​៥​៨​នាក់​ ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។​

​កុមារ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ចំនួន​ ​៤​ ​៦​៨​២​នាក់​ ​បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ​និង​កុមារ​ចំនួន​ ​២​៦​ ​៦​១​៣​នាក់​ ​ត្រូវ​បាន​ទទួល​ការវះកាត់​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។​

​របាយការណ៍​បន្ថែម​ថា​ ​ចំពោះ​កុមារ​ចំនួន​ ​១ ០៥៥​នាក់​ ​ត្រូវ​បាន​ទទួល​ការ​វះ​កាត់​បេះដូង​ ​និង​ភ្លិ​ត​ប្រហោង​
បេះដូង​តាម​ការ​ឆ្លុះ​សរសៃឈាម​។​

​ស្ត្រី​មានផ្ទៃពោះ​ចំនួន​ ​៩​១​ ​០​១​៥​ករណី​ ​បាន​ពិនិត្យ​តាមដាន​ផ្ទៃពោះ​ ​និង​ព្យាបាល​ ​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ក្នុង​មន្ទីរសម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​ ​និង​ស្ត្រី​សម្រាល​កូន​មាន​ចំនួន​ ​២​២​ ​៣​០​១​នាក់​។​

​គួរ​រម្លឹក​ថា​ ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​សៀមរាប​ ​ត្រូវការ​ថវិកា​ប្រមាណ​ ​៨៤​ម៉ឺន​ដុល្លារ​ ​ក្នុង​មួយ​ស​ប្តាហ៍ ​ឬ​ត្រូវ​ចំណាយ​ប្រមាណ​ ​៤​០​លាន​ដុល្លារ​ ​ក្នុង​មួយ​ឆ្នាំ​ ​ដើម្បី​ប្រតិបត្តិការ​មនុស្សធម៌​ស​ង្រ្គោះ​ជីវិត​កុមារ​នៅ​កម្ពុជា​ ​ដោយ​ឥត​គិត​ថ្លៃ​៕​

Related Posts

Previous Article

NGOs ថា​ ​កង្វះ​ការ​ទទួលយក​ពី​បក្ស​នយោបាយ​កាត់បន្ថយ​ភាពជោគជ័យ​របស់​ស្ត្រ​ីក្នុង​នយោបាយ

Next Article

​ក្រសួង​វប្បធម៌​បោះបង្គោល​កំណត់​ដែន​ការពារ​បុរាណ​ដ្ឋា​ន​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​