កម្ពុជា​ផ្តល់​ភ្លើង​ខៀវ​ដល់​ការ​វិនិយោគ​លើ​វិ​ស័យក​មន្ត​សាល​ ​ដែល​មាន​ទឹកប្រាក់​ជាង​៥​០​លាន​ដុល្លារ​

Share:
​Just​ ​Style​.​co​m​

ការ​វិនិយោគ​លើ​វិ​ស័យក​មន្ត​សាល​ថ្មី​កំពុង​ត្រូវ​បាន​ទាក់ទាញ​មក​កម្ពុជា​ ​ដូចដែល​បាន​បញ្ជាក់​ដោយ​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​ (C​I​B) ​ដែល​ជា​ផ្នែក​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ (C​D​C)​។​

​យោង​តាម​ការ​ចុះផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ក្រុមហ៊ុន​ចំនួន​៥​ ​រួម​មាន​ក្រុមហ៊ុន​ចំនួន​៤​ ​ក្នុង​វិ​ស័យ​កាត់​ដេរ​ ​និង​គ្រឿងបន្លាស់​ ​បាន​ទទួល​វិញ្ញា​បន​ប​ត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​។​

​ក្រុមហ៊ុន​ទាំងនេះ​គ្រោង​នឹង​វិនិយោគ​រួមគ្នា​ ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៥​២​,​២​លាន​ដុល្លារ​ក្នុង​ការ​បង្កើត​រោងចក្រ​នៅ​ទូទាំង​ប្រទេស​ ​ដែល​នាំទៅ​ដល់​ការ​បង្កើត​ឱកាស​ការងារ​ជិត​ ​១​៤​,​០​០​០​កន្លែង​ ​។​

​ក្រុមហ៊ុន​ ​TAR​A​L​ ​INTERNATIONAL​ ​CO​., ​គ្រោង​បោះ​ទុន​ ​២​៦​,​៦​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​នឹង​បង្កើត​ការងារ​ជាង​ ​៦​៧​០​០​កន្លែង​។​ ​ក្រុមហ៊ុន​ ​SUPER​ ​KNITTING​ (​CAM​BO​D​I​A​) ​CO​., ​នឹង​បោះ​ទុន​ ​៦​,​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ផលិត​ស​ម្លៀ​ក​បំពាក់​នៅ​ខេត្ត​តាកែវ​ ​ដែល​អាច​បង្កើត​ការងារ​បានជា​ង​ ​៣​,​០​០​០​កន្លែង​។​

​ក្រុមហ៊ុន​ SS​CA​ ​GARMENT​ ​CO​. ​នឹង​បោះ​ទុន​ ​៦​,​២​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ចាក់​ស​ម្លៀ​ក​បំពាក់​នៅ​ខេត្ត​កណ្តាល​ ​ដែល​នឹង​បង្កើត​ការងារ​ជាង​ ​១​,​១​០​០​កន្លែង​។​ ​ក្រុមហ៊ុន​ ​F​O​TON​ ​PACKAGING​ ​PRODUCT​ ​CO​. ​កំពុង​បើក​ដំណើរការ​រោងចក្រ​ផលិត​កាបូប​ ​និង​គ្រឿង​ប្រើប្រាស់​នៅ​ខេត្ត​តាកែវ​ ​ជាមួយនឹង​ទុន​វិនិយោគ​ចំនួន​ ​៦​,​១​ ​លាន​ដុល្លារ​អាមេរិក​ ​ដែល​នឹង​បង្កើត​ការងារ​ប្រមាណ​ ​១​,​៣​០​០​កន្លែង​។​

​ជាមួយនឹង​ទុន​វិនិយោគ​ប្រមាណ​ ​៦​,​៧​លាន​ដុល្លារ​អាមេរិក​ ​ក្រុមហ៊ុន​ ​UNITED​ ​CREATION​ ​OPTICAL​ (​CAM​BO​D​I​A​) ​CO​. ​មានបំណង​សាងសង់​រោងចក្រ​ផលិត​វ៉ែនតា​នៅ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​នឹង​អាច​បង្កើត​ឱកាស​ការងារ​ជិត​ ​៧​០​០​កន្លែង​។​

វិ​ស័យ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ទឹកប្រាក់​៧​ពាន់​លាន​ដុល្លារ​ ​ផ្តល់​ការងារ​ដល់​កម្មករ​ជាង​មួយលាន​នាក់​ ​និង​ជួយ​សម្រួល​ដល់​ការនាំចេញ​ទំនិញ​ដែល​មាន​តម្លៃ​ ​៦​,​៦​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២​០​២​២​។​ ​ទោះជាយ៉ាងណាក៏ដោយ​ ​និយោជិត​ស្ត្រី​ភាគច្រើន​នៅ​ក្នុង​វិ​ស័យ​នេះ​តែងតែ​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​ទទួល​បាន​រង្វាន់​ពី​កម្លាំង​ពលកម្ម​របស់​ពួកគេ​។​
​Apparel​resources​.​co​m

Related Posts

Previous Article

កម្ពុជា​នឹង​បង្កើន​ប្រាក់ឧបត្ថម្ភ​ដល់​ស្ត្រី​មានផ្ទៃពោះ​ ​និង​ទារក​

Next Article

គំនិត​ផ្តួចផ្តើម​អភិវឌ្ឍ​សកល​របស់​ចិន​ស្របតាម​តម្រូវ​ការ​ពិភពលោក​ ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​