រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ចំនួន ១៥ ក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៦

Khmer Times Share:
រដ្ឋសភាកម្ពុជាលើកដៃអនុម័ត។ AKP

យោងតាមសេចក្តីប្រកាសដែល AKP ទទួលបានកាលពីម្សិលមិញបានឱ្យដឹងថា រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ចំនួន ១៥ ក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៦។

សម័យប្រជុំលើកទី៩ នៃនីតិកាលទី៦ នៃរដ្ឋសភា ដែលបានចាប់ផ្តើមនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា ក្នុងរយៈពេល៣ខែនេះ រដ្ឋសភាបានទទួលពាក្យបណ្តឹង និងសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋសរុបចំនួន ២៧ បណ្តឹង ហើយសំណើនិងបណ្តឹងចំនួន ១៤ ត្រូវបានបញ្ជូនទៅក្រសួង-ស្ថាប័នមានសមត្ថកិច្ច ដោយបានផ្ញើលិខិតឆ្លើយតបចំនួន ៣ ខណៈ បណ្តឹងចំនួន១៣ ​ផ្សេង​ទៀត ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត។

ក្រៅពីនេះ ថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាបានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងរាជធានី-ខេត្ត ចូលរួមសម្ពោធសមិទ្ធផលនានា ចូលរួមពិធីបើក និងបិទការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំអន្តរសភាផ្សេងៗ និង អមដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា៕ AKP-C.Nika

Related Posts

Previous Article

រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ដល់​មាតា និង​កុមារ

Next Article

​អង្គការ​ក្រៅរដ្ឋាភិបាល Enterprise Asia ផ្តល់សិទ្ធិអំណាចដល់កុមារកម្ពុជា តាមរយៈកម្មវិធី ‘1 Million Bikes, 1 Million Lights’