​សិស្ស​កម្ពុជា​ជាង​៤​០​ម៉ឺន​នាក់​ ​ទទួល​ប្រយោជន៍​ពី​កំណែ​ទម្រង់​គុណភាព​អប់រំ​របស់​ធនាគារ​ពិភពលោក​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
សិស្សនៅសាលាមួយនៅរាជធានីភ្នំពេញ។ ខ្មែរថាមស៍៖ ទេព សូនី

 

​សិស្ស​កម្ពុជា​ជាង​៤​០​ម៉ឺន​នាក់​ ​ទទួល​ប្រយោជន៍​ពី​ការ​កែ​លម្អ​ដំណើរការ​សាលារៀន​ ​អគារសិក្សា​ ​គ្រឿងបរិក្ខារ​ ​និង​ការ​បង្កើន​សមត្ថភាព​គ្រូ​ ​តាមរយៈ​គម្រោង​ ​កែ​លម្អ​គុណភាព​អប់រំ​មធ្យមសិក្សា​ ​របស់​ធនាគារ​ពិភពលោក​។​

​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ ​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​ ​បាន​ឱ្យ​ដឹង​ថា​ ​សិស្ស​ចំនួន​ ​៤​៥​៣​ ​៨​៣​៨​ ​នាក់​ ​ដែល​មាន​ក្មេងស្រី​ ​៥​២​ភាគរយ​ ​ទទួល​ប្រយោជន៍​ពី​ការ​កែ​លម្អ​ដំណើរការ​របស់​សាលារៀន​ ​អគារ​សិក្សា​ ​គ្រឿង​បរិក្ខារ​ ​និង​ការ​បង្កើន​សមត្ថភាព​គ្រូបង្រៀន​ ​ព្រមទាំង​គណៈ​គ្រប់គ្រង​សាលា​ ​ដើម្បី​គុណភាព​អប់រំ​កាន់តែ​ប្រសើរ​ឡើង​។​

​របាយការណ៍​បន្ត​ថា​ ​គម្រោង​របស់​ធនាគារ​ខាងនេះ​ ​បាន​ក្លាយ​ជា​ខ្នង​បង្អែក​មួយ​សម្រាប់​កម្មវិធី​បង្រៀន​ ​និង​រៀន​ពី​ចម្ងាយ​ ​ឬ​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​របស់​កម្ពុជា​ ​ក្នុង​អំឡុង​ពេល​ដែល​សាលារៀន​ទូទាំង​ប្រទេស​ត្រូវ​បាន​បិទទ្វារ​ដោយសារ​ជំង​ឺរាតត្បាត​។​

​របាយការណ៍​បន្ត​ថា​ ​កុមារ​កម្ពុជា​ជាង​ ​៦​០​ភាគរយ​ដែល​មាន​អាយុ​ចូលរៀន​ក​ម្រិ​ត​មធ្យមសិក្សា​ចំណេះ​ទូទៅ​ (​អាយុ​១​២​-​១​៤​ ​ឆ្នាំ​) ​តែ​មិនបាន​ចូលរៀន​ក្នុង​ឆ្នាំ​២​០​១​៥​ ​ហើយ​ចំនួន​ ​២​១​ភាគរយ​បាន​បោះបង់​ការសិក្សា​ចោល​ទាំង​ស្រុង​។​

​ប្រហែល​ ​៧​០​ភាគរយ​នៃ​សាលារៀន​ ​គឺ​មិន​មាន​ថ្នាក់​រៀន​គ្រប់គ្រាន់​។​ ​កង្វះ​គ្រូបង្រៀន​ ​ក៏​ជា​បញ្ហា​ធ្ងន់ធ្ងរ​ ​ហើយ​គ្រូ​បង្រៀន​ភាគ​ច្រើន​ ​មាន​គុណវុឌ្ឍិ​ទាប​ ​ដែល​នាំ​ឱ្យ​លទ្ធផល​សិក្សា​របស់​សិស្ស​ក៏មាន​ក​ម្រិ​ត​ទាប​ដែរ​។​

​របាយការណ៍​បន្ថែម​ថា​ ​មានតែ​ ​៨​ភាគរយ​ ​នៃ​សិស្ស​ដែល​មាន​អាយុ​ ​១​៥​ឆ្នាំ​ ​អាច​អាន​ក្នុង​ក​ម្រិ​ត​អប្ប​រ​មា​ ​ដែល​ស្រប​តាម​ការកំណត់​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (S​D​G​) ​ហើយ​មានតែ​ ​១​០​ភាគរយ​ប៉ុណ្ណោះ​ចេះ​មុខ​វិជ្ជា​គ​ណិ​ត​វិទ្យា​ ​ក្នុង​ក​ម្រិ​ត​អប្បបរមា​។​

​ធនាគារ​ពិភពលោក​បញ្ជាក់​ថា​ ​គម្រោង​បាន​បង្កើត​ឱ្យ​មាន​តម្រូវ​ការ​ខ្ពស់​លើ​ការអប់រំ​ប្រកបដ​ោយ​គុណភាព​ពី​មាតា​បិតា​ ​សហគមន៍​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​ថ្នាក់​ដឹកនាំ​សាលា​ ​និង​អ្នក​តំណាង​សហគមន៍​ ​ក៏​ទទួល​បានការ​បណ្តុះ​បណ្តាល​ ​និង​ការណែនាំ​គ្រប់ជ្រុងជ្រោយ​ ​ដើម្បី​អនុវត្ត​តួនាទី​របស់​ខ្លួន​ឱ្យ​កាន​់តែ​មាន​ប្រសិទ្ធ​ភាព​។​

​ជាពិសេស​ការ​ទូទាត់​ផ្តល់​ថវិកា​ផ្អែកលើ​សមិទ្ធផល​ការងារ​ ​បាន​ផ្តល់​នូវ​ភាព​បត់បែន​ ​និង​ប្រសិទ្ធ​ភាព​នៃ​ការ​ចំណាយ​ ​ដូចជា​ការ​ផ្តល់​ហិរញ្ញប្បទាន​នៃ​ការ​ចំណាយ​ ​លើ​វិធានការ​ឆ្លើយតបនឹង​ជំងឺរាតត្បាត​។​

​ក្នុង​នោះ​មាន​ដូចជា​ ​ការ​ផ្តល់​កុំព្យូទ័រ​យួរ​ដៃដល់​គ្រូ​បង្រៀន​ ​ដើម្បី​អនុវត្ត​ការ​បង្រៀន​ពី​ចម្ងាយ​ ​ផលិត​វីដេអូ​បង្រៀន​ ​ការ​ផ្តល់​សាច់ប្រាក់​សម្រាប់​សេវា​អុីន​ធិណិ​ត​ ​ការ​បណ្តុះ​បណ្តាល​លើ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​សារគមនាគមន៍​ (​I​C​T​) ​ជាដើម​។​

​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​លោក​ ​រស់​ សុវាចា​រ​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​ឥទ្ធិពល​នៃ​គម្រោង​ខាង​លើ​នេះ​ ​បាន​ជំរុញ​កំណើន​ប្រជាជន​ដែល​ទទួល​បាន​ការ​អប់រំ​ ​និង​មាន​ជំនាញ​កាន់តែ​ប្រសើរ​នៅ​គ្រប់​ ​មជ្ឈដ្ឋាន​ទាំង​អស់​ ​នៃ​ប្រជាជន​កម្ពុជា​ ​ជាពិសេស​សិស្ស​នារី​ ​និង​សិស្ស​មក​ពី​តំបន់​ដាច់​ស្រយាល​ ​និង​តំបន់​ជួប​ការ​លំបាក​។​

​លោក​បន្ថែម​ថា​ ​គម្រោង​ខាងលើ​នេះ​ ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​គុណភាព​ ​និង​សមធម៌​នៃ​ការ​អប់រំ​នៅ​កម្ពុជា​ ​ជាមួយ​ការ​អប់រំ​នៅ​មធ្យមសិក្សា​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ ​និង​ប្រព័ន្ធ​គ្រប់គ្រង​ការអប់រំ​កាន់តែ​រឹង​មាំ​ឡើង​។​

​យុវតី​ ​ភាព​ ​ស៊ីណាត​ ​និស្សិត​ផ្នែក​គ្រប់គ្រង​ ​និង​រដ្ឋបាល​ដីធ្លី​ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​បាន​ឱ្យ​ដឹង​ថា​ ​បើ​គ្មាន​គម្រោង​ ​កែ​លម្អ​គុណភាព​អប់រំ​មធ្យម​សិក្សា​ ​របស់​ធនាគារ​ពិភពលោក​ ​ស៊ីណាត​ ​ក៏​មិន​អាច​មាន​លទ្ធភាព​បន្ត​សិក្សា​រហូត​បច្ចុប្បន្ននេះ​ដែរ​។​

​និស្សិត​រូប​នេះ​និយាយ​ថា​៖​ ​«​ខ្ញុំ​ពិតជា​មិន​នឹកស្មាន​ថា​ ​ខ្ញុំ​សម្រេច​បាន​ជោគជ័យ​ ​និង​មាន​ថ្ងៃនេះ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ទេ​ ​បើ​គ្មាន​ការ​ជួយជ្រោមជ្រែង​ពី​លោកគ្រូ​ ​អ្នក​គ្រូ​ ​នាយក​សាលា​ ​និង​គណៈកម្មាធិការ​គ្រប់គ្រង​សាលា​របស់​ខ្ញុំ​»​។​

​និស្សិត​ ​ភាព​ ​ស៊ីណាត​ ​ជា​សិស្ស​ក្រីក្រ​មកពី​សាលា​មួយ​ក្នុង​គម្រោង​ខាងលើ​នេះ​ ​នាង​ក៏​ធ្លាប់​បោះបង់​ការសិក្សា​ម្តង​មក​ហើយ​។​ ​តាមរយៈ​ជំនួយ​របស់​គម្រោង​ ​មិន​ត្រឹមតែ​នាំ​នាង​ឱ្យ​ត្រឡប់មក​រៀន​វិញ​ ​តែ​បាន​ជួយ​នាង​ប្រឹងប្រែង​រៀន​រហូត​បាន​និទ្ទេស​ល្អ​ទៀត​ផង​។​

​របាយការណ៍​ធនាគារ​ពិភពលោក​ ​បញ្ជាក់​ថា​ ​សាលារៀន​ចំនួន​ ​៩​៤​ ​ក្នុងចំណោម​ ​១​០​០​ ​សម្រេច​បាន​ស្តង់​ដារ​អប្បបរមា​នៃ​ស្តង់​ដារ​សាលារៀន​ដែល​មាន​ប្រសិទ្ធ​ភាព​ ​ដោយ​មាន​ការ​ចូលរួម​គាំទ្រ​យ៉ាងសកម្ម​ពីសំណាក់​មាតា​បិតា​ ​និង​សហគមន៍​ក្នុង​ការ​រៀបចំផែនការ​កែ​លម្អ​សាលារៀន​ ​ដើម្បី​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ការងារ​របស់​សាលា​ ​និង​ទាក់ទាញ​ធនធាន​​ហិរញ្ញវត្ថុ​ពី​ខាងក្រៅ​ ​។​

​គម្រោង​នេះ​បាន​ជួយ​បង្កើត​អនុវិទ្យាល័យ​ថ្មី​ចំនួន​ ​៣​០​ ​ដែល​បាន​ទទួល​សិស្ស​ចូលរៀន​ប្រមាណ​ ​៦​ ​១​៧​៥​នាក់​។​ ​គម្រោង​ក៏បាន​សាងសង់​អគារសិក្សា​ថ្មី​ចំនួន​ ​៧​៦​ ​ដែល​មាន​ ​៣​៩​៥​បន្ទប់​ ​ជួសជុល​ថ្នាក់រៀន​បាន​ ​៤​៣​៧​បន្ទប់​ ​រៀបចំ​បន្ទប់​ពិសោធន៍​ចំនួន​ ​២​៧​៦​ ​និង​សាង​សង់ផ្ទះ​ចំនួន​ ​៣​០​ខ្នង​ ​សម្រាប់​គ្រូ​បង្រៀន​នៅ​តាម​សាលា​ក្នុង​តំបន់​ដាច់​ស្រយាល​។​

​គម្រោង​នេះ​បាន​ ​បង្កើន​គុណវុឌ្ឍិ​របស់​ថ្នាក់​ដឹកនាំ​សាលា​ចំនួន​ ​៦​៣​៦​នាក់​ ​និង​គ្រូបង្រៀន​ចំនួន​ ​២​,​៣​៤​៨​នាក់​ ​បណ្តុះ​បណ្តាល​សមាជិក​គណៈកម្មាធិការ​គ្រប់គ្រង​សាលា​រៀន​ ​និង​អ្នក​តំណាង​សហគមន៍​សរុប​បាន​ ​៤​៣​៥​នាក់​ ​និង​បាន​ផ្តល់​ការ​បង្វឹក​នៅនឹង​កន្លែង​ដល់​សាលា​រៀន​ទាំង​អស់​ក្នុង​គម្រោង​។​

​លើស​ពី​នេះ​ ​សម្រាប់​គម្រោង​ខាង​លើ​បាន​សាយ​ភាព​ទៅ​ដល់​អនុវិទ្យាល័យ​ចំនួន​ ​១​០​២​ ​និង​សាលា​បឋម​សិក្សា​ចំនួន​ ​១​៦​៦​ ​ដែល​យក​គំរូ​តាម​សាលា​គោលដៅ​របស់​គម្រោង៕

Related Posts

Previous Article

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣៖ ខេត្តកំពង់ឆ្នាំងជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបានមេដាយសរុបចំនួន១៧ គ្រឿង

Next Article

​វចនានុក្រម​ខ្មែរ​ថ្មី​នឹង​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​ ​បន្ទាប់ពី​ចំណាយ​ពេល​បួន​ឆ្នាំ​ធ្វើ​បច្ចុប្បន្ន​កម្ម​