​កម្ពុជា​ចាប់ខ្លួន​ជនបរទេស ​៦​ នាក់​ ​រឹបអូស​ថ្នាំញៀន ​៧​៩​០​ គីឡូក្រាម​

Share:
​ជន​សង្ស័យ​ទាំង​៦​នាក់​ ​និង​ថ្នាំញៀន​មួយ​ចំនួន​ធំ​។​ ​Fresh​ ​News​

​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ​បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃសុក្រ​ថា​ ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ចាប់ខ្លួន​ជនបរទេស​ចំនួន​ ​៦​ ​នាក់​ ​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ខុសច្បាប់​ ​ដោយ​រឹបអូស​ថ្នាំញៀន​ជិត​ ​៧​៩​០​ ​គីឡូក្រាម​។​

នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ​បាន​និយាយ​ថា​ ​ជន​សង្ស័យ​ទាំងអស់​ ​ជា​បុរស​ដែល​មាន​អាយុ​ចន្លោះ​ពី​២​៦​ ​ទៅ​៤​៦​ឆ្នាំ​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃអង្គារ​ ​ក្នុង​អំឡុង​ពេល​ឆ្មក់​ចូល​ក្រុង​ព្រះ​សី​ហ​នុ ​និង​រាជធានី​ភ្នំពេញ​ ​បន្ទាប់ពី​ការស៊ើបអង្កេត​អស់​រយៈពេល​ ​៤​ខែ​។​

​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ​បាន​បន្ថែម​ថា​ “​ថ្នាំញៀន​ កេ​តា​មីន​ ​សរុប​ចំនួន​ ​៧​៨​៩​,​៧​៨​គីឡូក្រាម​ត្រូវ​បាន​រឹបអូស​ពី​ជន​សង្ស័យ​ក្នុង​អំឡុង​ពេល​វាយឆ្មក់​” ​ដោយ​ដកហូត​បាន​ ​រថយន្ត​ ​៤​គ្រឿង​ ​ម៉ូតូ​ ​២​គ្រឿង​ ​ទូរសព្ទ​៧​គ្រឿង​ ​និង​គណនី​ធនាគារ​ចំនួន​ ​៨​។​

​ប្រទេស​កម្ពុជា​គ្មាន​ទោសប្រហារជីវិត​ចំពោះ​អ្នក​ជួញ​ដូរ​គ្រឿងញៀន​ទេ​។​ ​យោង​តាមច្បាប់​របស់​ខ្លួន​ ​ជន​ណា​ដែល​ត្រូវ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​លើស​ពី​ ​៨​០​ក្រាម​ ​អាច​នឹង​ត្រូវ​​​ជាប់គុក​អស់មួយជីវិត​។​

​យោង​តាម​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ​កម្ពុជា​ចាប់បាន​ជន​សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​ ​១​០​,​១​៦​៧​នាក់​ ​ក្នុង​នោះ​មាន​ជនបរទេស​ចំនួន​ ​២​១​៥​នាក់​ ​ក្នុង​អំឡុង​ខែ​មករា​ ​ដល់​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​រឹបអូស​បាន​ថ្នាំញៀន​ជាង​ ​៩​៧​៩​គីឡូក្រាម​។​

​គ្រឿងញៀន​ដែល​រឹបអូស​បាន​ភាគច្រើន​មាន​ដូចជា​ ​ហេ​រ៉ូ​អ៊ី​ន​ ​អេក​ស្តា​ស៊ី​ កេ​តា​មីន​ ​កូកាអ៊ីន​ ​មេ​តំ​ហ្វេ​តា​មីន​ គ្រី​ស្តា​ល់ ​មេ​តំ​ហ្វេ​តា​មីន​ ​និង​កា​ធី​ណូន​។​ X​in​h​u​a

Related Posts

Previous Article

គណៈកម្មការ​ទន្លេមេគង្គ​ ​បើក​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍​ផ្សព្វផ្សាយ​ពី​ហា​និ​ភ័យ​ទឹកជំនន់​ ​និង​គ្រោះ​រាំង​ស្ងួត​

Next Article

​៧​ខែ​ដើម​ឆ្នាំ​រមណីយដ្ឋាន​អង្គរ​ទទួល​បានទេ​ស​ចរ​អន្ដរជាតិ​ជិត​៤​៤​ម៉ឺន​នាក់​