​៦​ខែ​ដើម​ឆ្នាំនេះ​ ​អាជ្ញាធរ​កម្ពុជា​រឹបអូស​គ្រឿង​ញៀន​៨​៣​៨​គីឡូ​ ​និង​ឃាត់​ជន​សង្ស័យ​ជាង​ ​៧​ ​៤​០​០​នាក់​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​គ្រឿងញៀន​ដែល​ស​មត្ថ​កិច្ច​ជំនាញ​ចាប់បាន​។​  ​រូបភាព​៖​ ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​

 

​គិត​ត្រឹម​ខែ​មករា​ ​ដល់​ពាក់កណ្ដាល​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​របស់​កម្ពុជា​ ​បាន​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​គ្រឿងញៀន​បានជា​ង​ចំនួន​ ​៣​ ​១​៤​៣​ករណី​ ​និង​ឃាត់ខ្លួន​ជន​សង្ស័យ​សរុប​ចំនួន​ ​៧​ ​៤​៨​០​នាក់​ ​ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​។​

​នាយ​ឧត្តមសេនីយ៍​ ​មាស​ វិ​រិទ្ធ​ ​អគ្គលេខាធិការ​ ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿងញៀន​ ​បាន​ឱ្យ​ដឹង​ថា​ ​
ក្នុង​រយៈពេល​៦​ខែ​ ​ដើម​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​បង្ក្រាប​បទល្មើស​ ​និង​រឹប​អូស​គ្រឿងញៀន​ពី​ភាគី​ពាក់ព័ន្ធ​បាន​ប្រមាណ​ ​
៨​៣​៨​ ​គីឡូក្រាម​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​ក្រុម​ជួញ​ដូរ​គ្រឿងញៀន​ចូល​កម្ពុជា​ ​គឺ​ធ្វើឡើង​តាម​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ឆ្លង​ដែន​តាម​ផ្លូវ​គោក​ ​ផ្លូវ​សមុទ្រ​ ​សេវា​ប្រៃសណីយ៍​ ​និង​ផ្លូវអាកាស​។​

​លោក​បន្ត​ថា​ ​ក្រៅពី​ខាងលើ​នេះ​ ​ក៏មាន​ជនល្មើស​មួយ​ចំនួន​ ​ធ្វើឡើង​ដោយ​លួច​ចែកចាយ​ក្នុង​ប្រទេស​តែម្ដង​ ​ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ ​គឺ​កំណត់​នាំទៅ​ចែកចាយ​នៅ​ប្រទេស​ទីបី​។​

​នាយ​ឧត្តមសេនីយ៍​ថ្លែង​ថា​ ​កម្ពុជា​ ​នៅតែ​បន្ត​រងគ្រោះ​ពី​ការ​គំរាមកំហែង​ដែល​បង្កឡើង​ដោយ​ការ​ផលិត​ ​ការ​ជួញ​ដូរ​ ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

​នាយ​ឧត្តមសេនីយ៍​បន្ត​ថា​ ​ស្ថានភាព​គ្រឿងញៀន​ក្នុង​តំបន់​ ​និង​ពិភពលោក​ដែល​វិវត្ត​យ៉ាង​លឿន​ ​និង​ស្មុ​គ្រ​ស្មាញ​បាន​ជះ​ឥទ្ធិពល​លើ​គ្រប់​ប្រទេស​ ​ក្នុង​នោះ​កម្ពុជា​បាន​បន្ត​ដោះស្រាយ​ដោយ​ ​អនុវត្ត​នូវ​វិធី​សា​ស្រ្ត​ទូលំទូលាយ​ ​សមាហរណ​កម្ម​ ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​សមធម៌​ ​មិន​រើស​អើង​ ​គោរព​សិទ្ធិមនុស្ស​ ​ស្របតាម​ផែនការ​ការងារ
​អា​ស៊ាន​ ​និង​ផែនការ​សហប្រតិបត្តិការ​អា​ស៊ាន​។​

​អគ្គលេខាធិការ​ខាងលើ​បន្ថែម​ថា​ ​កម្ពុជា​បាន​ដាក់​ចេញ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​តាំង​ពី​
ឆ្នាំ​២​០​១​៧​ ​រហូត​ដល់​បច្ចុប្បន្ននេះ​ ​គឺ​អប់រំ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​សាធារណៈ​ ​និង​ឯកជន​ ​ព្រមទាំង​បាន​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ ​ថ្ងៃ​ទី​២​៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោម​ប្រធាន​បទ​ ​បញ្ឈប់​ការរើសអើង​ ​និង​មាក់ងាយ​ ​ពង្រឹង​ការអប់រំ​បង្ការ​។​

​លើស​ពី​នេះ​ ​ការ​ព្យាបាល​ ​និង​ស្តារ​នីតិសម្បទា​ ​កម្ពុជា​បាន​ផ្តល់​សេវា​ព្យាបាល​ ​និង​ស្តារ​នីតិសម្បទា​នៅ​មជ្ឈមណ្ឌល​ជាតិ​ ​និង​មណ្ឌល​បណ្តោះអាសន្ន​ ​និង​ការ​ព្យាបាល​ដោយ​ផ្អែក​សហគមន៍​តាម​មូលដ្ឋាន​សុខាភិបាល​។​

​លោក​បន្ថែម​ថា​ ​ដើម្បី​ទប់​ស្កាត់​ ​និង​ប​ង្រ្កា​ប​ការ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លង​ដែន​ ​និង​សារធាតុ​គីមី​ ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ដើរ​តួនាទី​សម្របសម្រួល​ក្នុង​ការ​លើក​ក​ម្ពស់​ប្រសិទ្ធ​ភាព​អនុវត្ត​គម្រោង​ ​និង​ផែនការ​ការងារ​ដែល​មាន​ស្រាប់​ទាំង​អស់​ ​ក្រោម​កិច្ច​សហការ​ជា​ ​ទ្វេភាគី​ ​ត្រីភាគី​ ​អនុ​តំបន់​ ​តំបន់​ ​និង​អន្តរជាតិ​។​

​លោក​ ​ឡាំ​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ​ ​និង​គោល​នយោបាយ​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពី​ម្សិលមិញ​ថា​ ​បច្ចុប្បន្ន​ ​មិន​ថា​នៅ​ទីក្រុង​ ​ឬ​ជនបទ​នោះ​ទេ​ ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​បញ្ហា​គ្រឿង​ញៀន​ ​កើត​ឡើង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​លោក​បន្ថែម​ថា​ ​នៅ​ក្នុង​ភូមិ​ ​ឃុំ​ ​របស់​ពួកគេ​នីមួយៗ​ ​យ៉ាង​ហោច​ក៏​គេ​ធ្លាប់​ដឹង​ ​និង​ស្គាល់​ ​មនុស្ស​១​នាក់​ ​ឬ​ ​២​នាក់​ ​ដែល​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ ​ដែល​មាន​ដូចជា​ ​សាច់​ញាតិ​ ​ឬ​មិត្ត​ភក្ដិ​ ​ឬក៏​ជា​អ្នកភូមិ​ ​ហើយ​អ្នក​ខ្លះ​ក៏​ធ្លាប់ស្គាល់​អ្នក​ជួញ​ដូរ​ ​ឬ​ជនល្មើស​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​ក្នុង​មួយឆ្នាំៗ​អាជ្ញាធរ​កម្ពុជា​ ​ចាប់​គ្រឿង​ញៀន​នៅតែ​ច្រើន​ ​ដែល​ទាំងនេះ​ជា​ការ​ព្រួយបារម្ភ​បំផុត​ ​ព្រោះ​ច្បាប់​កម្ពុជា​អនុវត្ត​នៅ​ធូ​រលុង​ចំពោះ​ជន​ប្រព្រឹត្ត​ ​ហើយ​ជនល្មើស​មួយ​ចំនួន​នៅតែ​មានឱកាស​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ដដែល​។​

​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខាងលើ​បញ្ជាក់​ថា​៖​ ​«​បញ្ហា​គ្រឿងញៀន​ ​ជា​រឿង​ធ្ងន់ធ្ងរ​របស់​សង្គម​ ​ហើយ​អ្នករងគ្រោះ​ ​គឺជា​យុវជន​ដែល​បាន​ប្រើប្រាស់​ ​និង​បន្ត​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​ ​និង​សង្គម​ ​ប៉ុន្តែ​អ្នក​ដែល​ទទួល​ផល​ពី​គ្រឿងញៀន​ ​គឺ​មាន​ចំនួន​មនុស្ស​តិចតួច​បំផុត​»​។​

​លោក​បន្ថែម​ថា​ ​មានតែ​អ្នក​ជួញ​ដូរ​គ្រឿងញៀន​ធំ​ៗ
​តែប៉ុណ្ណោះ​ ​ដែល​ទទួល​បាន​ប្រយោជន៍​ច្រើន​ ​ប៉ុន្តែ​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​រងគ្រោះ​ ​ដូច្នេះ​ ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ស្វែងរក​អ្នក​ប្រព្រឹត្ត​ ​ឬ​អ្នក​ជួញ​ដូរ​ ​ឬ​អ្នក​ពាក់ព័ន្ធ​ ​ដើម្បី​ដាក់​ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​ដោយ​មិន​អាច​លើក​លែង​បាន​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​​​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិការ​ ​ស្ដីពី​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជាស្រេច​ ​ដើម្បី​ដោះស្រាយ​គំរាមកំហែង​នៃ​គ្រឿង​ញៀន​ ​កាល​ពី​ថ្ងៃ​សុក្រ​ ​បាន​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​បង្ក្រាប​ក​ារ​ផលិត​ ​និង​ការ​ជួញ​ដូរ​គ្រឿងញៀន​ ​សម្រាប់​កាត​់បន្ថយ​ផល​ប៉ះពាល់​គ្រោះថ្នាក់​ទៅ​លើ​សុខភាព​សាធារណៈ​។​

​ក្រសួង​​ដដេល​បាន​បន្ថែម​ថា​ ​កម្ពុជា​បាន​ប្រឹងប្រែង​ដោះស្រាយបញ្ហា​គ្រឿងញៀន​ ​រួម​មាន​ ​ការ​អនុវត្ត​ច្បាប់​ ​គោល​នយោបាយ​ ​និង​ផែនការ​សកម្មភាព​សំខាន់​ៗ​។​ ​កម្ពុជា​ ​បាន​ធ្វើ​យុទ្ធនាការ​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​គ្រឿងញៀន​យ៉ាង​ទូលំទូលាយ​ដល់​សាធារណជន​ទូទៅ​ ​និង​ក្រុម​គោលដៅ​។​

​កម្ពុជា​បាន​ពង្រឹង​វិធានការ​គ្រប់គ្រង​ ​និង​ត្រួតពិនិត្យ​លើ​ការ​នាំ​ចូល​ ​ការ​ចែក​ចាយ​ ​និង​ការ​ប្រើប្រាស់​សារធាតុ​គីមី​ផ្សំ​យ៉ាង​ហ្មត់ចត់​ ​ដើម្បី​បង្ការ​ការ​ផលិត​គ្រឿង​ញៀន​ខុសច្បាប់​ដោយ​ប្រើ​សារធាតុ​គីមី​ផ្សំ​ដែល​យក​មក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ស្រប​ច្បាប់​៕​

Related Posts

Previous Article

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនប្រមាណ២៣ ពាន់លានដុល្លារនៅក្នុងឆមាសទី១

Next Article

​ការស្រាវជ្រាវ​៖​ ​ឡ​ដុត​កុលាលភាជន៍​ក្នុង​តំបន់​អង្គរ​ ​បាន​ចាប់​ដំណើរការ​តាំងពី​ពាក់កណ្តាល​សតវត្សរ៍​ទី​១​២​