​ក្រសួង​អប់រំ​ ​ជំរុញ​អភិវឌ្ឍ​វិ​ស​័​យ​អប់រំ​មធ្យមសិក្សា​ទុតិយ​ភូមិ​ទី​២​ ​លើ​ជំនាញ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកទេស​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​វិ​ស​័​យ​អប់រំ​មធ្យមសិក្សា​ទុតិយ​ភូមិទី​២ (USE​S​D​P​-​I​I​) ​កាល​ពីម្សិលមិញ​។​ ​ ​ ​​រូបភាព​៖​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​

 

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ជំរុញ​អភិវឌ្ឍ​វិ​ស​័​យ​អប់រំ​សម្រាប់​មធ្យមសិក្សា​ទុតិយ​ភូមិ​ទី​២​ ​លើ​ផ្នែក​វិទ្យាសាស្ត្រ​ ​និង​បច្ចេកទេស​ ​ដើម្បី​លើក​ទិសដៅ​សាលារៀន​ផ្ដោ​ត​លើ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ (​ការអប់រំ​ស្ទែ​ម​) ​នៅ​សាលាមធ្យមសិក្សា​ធនធាន​ ​និង​សាលា​បណ្ដាញ​។​

​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​វិ​ស​័​យ​អប់រំ​មធ្យមសិក្សា​ទុតិយ​ភូមិ​ទី​២​ (​USE​S​D​P​-​I​I​) ​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​កាល​ពីម្សិលមិញ​ថា​ ​ផ្តោត​សំខាន់​លើ​វឌ្ឍនភាព​ប្រចាំ​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​៣​ ​ក្នុង​គម្រោង​អប់រំ​មធ្យមសិក្សា​ទុតិយ​ភូមិ​ទី​២​។​

​ក្នុង​នោះ​ពិនិត្យ​លើ​ ​ស្ថានភាព​នៃ​សូចនា​ករ​ផល​សម្រេច​របស់​គម្រោង​ ​ចំណាត់ថ្នាក់​បំ​ពេញការ​ងារ​របស់​គម្រោង​តាម​លទ្ធផល​នីមួយៗ​ ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផ្ដល់​កិច្ចសន្យា​លទ្ធកម្ម​និង​ការ​ទូទាត់​ ​ព្រមទាំង​យុទ្ធសាស្ត្រ​ ​ដើម្បី​ដោះស្រាយ​អត្រា​បញ្ចប់​ការសិក្សា​ទាប​ ​នៅ​ក​ម្រិ​ត​ក្រសួង​ ​ក​ម្រិ​ត​គម្រោង​ ​និង​ក​ម្រិ​ត​សាលារៀន​។​

​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ជំរុញ​មន្ត្រី​ពាក់ព័ន្ធ​ពិនិត្យ​លើ​របាយការណ៍​អធិការកិច្ច​នៅ​សាលា​ធនធាន​ ​ដើម្បី​ដាក់ជា​ដំណោះស្រាយ​ ​ជាពិសេស​រៀបចំ​ការ​ចុះទៅ​ជួយ​គាំទ្រ​ ​និង​ពិនិត្យ​តាមដាន​ជាប្រចាំ​តាមរយៈ​យន្ត​ការ ​គាំទ្រ​លើ​ការ​គ្រប់គ្រង​តាម​សាលារៀន​។​

​លោក​បន្ថែម​ថា​ ​ត្រូវ​បង្កើន​ការអប់រំ​បំណិន​ជីវិត​សម្រាប់​សិស្ស​ ​ការស្រាវជ្រាវ​ ​ការ​ធ្វើ​គម្រោង​ ​ការ​ធ្វើ​បទ​បង្ហាញ​ ​និង​ការអប់រំ​ស្ទែ​ម​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការផ្លាស់ប្ដូរ​ឥរិយា​បទ​របស់​សិស្ស​ ​ហើយ​ត្រូវ​ធានា​ឱ្យ​បាន​នូវ​លទ្ធផល​សិក្សា​របស់​សិស្ស​ដោយមាន​ការ​ទទួលស្គាល់​ពី​ដៃគូ​អភិវឌ្ឍ​ ​អាណាព្យាបាល​សិស្ស​ ​និង​ភាគី​ពាក់ព័ន្ធ​។​

​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​លោក​ ​រស់​ សុ​វាចា​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​កម្មវិធី​អភិវឌ្ឍន៍​វិ​ស​័​យ​អប់រំ​មធ្យមសិក្សា​ទុតិយ​ភូមិ​លើក​ទី​២​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ជា​ដំណាក់កាល​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ខ្ពស់​ ​និង​លើក​ក​ម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការអប់រំ​មធ្យមសិក្សា​ទុតិយ​ភូមិ​ (​USE​)​។​

​លោក​បន្ថែម​ថា​ ​កម្មវិធី​នេះ​ ​បាន​បង្កើត​ ​និង​បំពេញ​បន្ថែម​លើ​កម្មវិធី​អភិវឌ្ឍន៍​វិ​ស​័​យ​អប់រំ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ដែល​កំពុង​ដំណើរការ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​លើ​វិ​ស​័​យ​អប់រំ​មធ្យមសិក្សា​ទុតិយ​ភូមិ​លើក​ទី​១​ (​USE​S​D​P​ 1)​។​

​លោក​បញ្ជាក់​ថា​ ​ចំពោះ​កម្មវិធី​ខាងលើ​នេះ​ ​ធ្វើឡើង​ដើម្បី​កែ​លម្អ​គុណភាព​គ្រូបង្រៀន​ ​និង​ជំរុញ​គុណភាព​ ​និង​ទី​ផ្សារ​ការងារ​ដែល​ពាក់ព័ន្ធ​នៃ​ការអប់រំ​មធ្យមសិក្សា​ទុតិយ​ភូមិ​។​

​លោក​ ​រស់​ សុ​វាចា​ ​បន្ត​ថា​ ​ក្រៅពី​នេះ​ ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​សម្រាប់​ការ​រៀបចំផែនការ​ ​ការ​គ្រប់គ្រង​ ​និង​ការ​ផ្តល់​ការអប់រំ​ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ខណៈ​ដែល​កំណែ​ទម្រង់​គោល​នយោបាយ​ ​កំពុង​អនុវត្ត​ទូទាំង​ប្រទេស​ ​សកម្មភាព​គម្រោង​នឹង​គ្របដណ្តប់​តែ​តំបន់​ដែល​បាន​ជ្រើសរើស​ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​ក្រសួង​ខាងលើ​និយាយ​ថា​ ​សម្រាប់​ឆ្នាំ​២​០​១​៧​ ​ដល់​ឆ្នាំ​២​០​២​១​ ​គម្រោង​ខាងលើ​នេះ​មាន​ទំហំ​ថវិកា​ ​៤​៥​លាន​ដុល្លា​។​

​ក្នុង​នោះ​ ​១​៥​លាន​ដុល្លារ​ ​សម្រាប់​កម្មវិធី​ ​និង​ចំនួន​ ​៣​០​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ ​ដែល​មានការ​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ដើម្បី​អនុវត្តន៍​គម្រោង​នេះ​។​

​លោក​បញ្ជាក់​ថា​ ​សម្រាប់​កម្មវិធី​ ​អភិវឌ្ឍ​វិ​ស​័​យ​អប់រំ​នៅ​មធ្យមសិក្សា​ទុតិយ​ភូមិ​ទី​២​ ​ចាប់ផ្ដើម​កាលពី​ឆ្នាំ​២​០​១​៨​ ​ដល់​ឆ្នាំ​២​០​២​៤​ ​គឺ​មាន​ទំហំ​ថវិកា​ ​៥​០​លាន​ដុល្លារ​។​

​ក្នុង​នោះ​ ​ចំពោះ​កម្មវិធី​មាន​ចំនួន​ ​១​៥​លាន​ដុល្លារ​ ​និង​គម្រោង​មាន​ចំនួន​ ​៣​៥​លាន​ដុល្លារ​ ដែ​មាន​រយៈពេល​អនុវត្ត​ចំនួន​៦​ឆ្នាំ​។​

​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​បាន​ឱ្យ​ដឹង​ថា​ ​គម្រោង​ខាងលើ​នេះ​ ​គឺ​មានការ​គាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ​ ​សង្ហារិម​ ​សម្ភារ​ ​និង​ថវិកា​ ​សម្រាប់​បណ្ដុះបណ្ដាល​ស្ទែ​ម​ ​បណ្ណាល័យ​ ​ពិសោធន៍​វិទ្យាសាស្ត្រ​។​

​លោក​បន្ថែម​ថា​ ​ផែនការ​បន្ទាប់​ ​គឺ​ការរៀបចំ​ក្របខណ្ឌ​នៃ​ការ​ចុះ​អនុវត្ត​ការ​គ្រប់គ្រង​តាម​សាលារៀន​ ​ដែល​ត្រូវ​រៀបចំ​ជា​ក្រុម​ការងារ​គ្រប់គ្រង​ទូទៅ​ ​ក្រុម​ការងារ​គ្រប់គ្រង​បច្ចេកទេស​ ​ក្រុម​គ្រូ​បង្គោល​ ​និង​ក្រុម​គោលដៅ​។​

​គួរ​រម្លឹក​ថា​ ​គម្រោង​អភិវឌ្ឍន៍​វិ​ស​័​យ​អប់រំ​មធ្យមសិក្សា​ទុតិយ​ភូមិ​ទី​២​ ​មានការ​គាំទ្រ​ផ្ដោ​ត​សំខាន់​ដល់​ ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​វិទ្យាល័យ​មធ្យមសិក្សា​ធនធាន​ទាំង​៥​០​ ​នៅ​ក្នុង​២​៥​ ​រាជធានី​ ​ខេត្ត​ ​និង​វិទ្យាល័យ​បណ្ដាញ​ ​ចំនួន​៨​៧​៕

Related Posts

Previous Article

​លោក​ ​ហ៊ុន​ ​សែន​ ​ផ្ដាំកូន​ប្រុស​ច្បង​ថា​ ​ពេល​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ត្រូវតែ​ការពារ​សន្តិភាព​ឱ្យ​បាន​

Next Article

​ពលរដ្ឋ​ដែល​ស្ម័គ្រ​ទៅ​នៅ​រុន​តា​ឯក​និង​ពាក់ស្នែង​ចង់​ឃើញ​រដ្ឋាភិបាល​ថ្មី​បង្កើត​ការងារ​នៅ​មូលដ្ឋាន​ដល់ពួកគេ​