​កម្ពុជា​ណែនាំ​ពលរដ្ឋ​ផ្អាក​ធ្វើ​ដំណើរ​ទៅ​សមុទ្រ​ដោយសារ​តែ​កំពុង​រង​ឥទ្ធិពល​ព្យុះ​ទី​ហ្វុ​ង​

​ត​ន​ ​វិបុល​ / Khmer Times Share:
ទូកនេសាទនៅខេត្តព្រះសីហនុ។ ​ ​ រូបភាព៖ សហការី

 

​កម្ពុជា​បាន​ណែនាំ​ដល់​អ្នកនេសាទ​និង​ពលរដ្ឋ​ផ្អាក​ធ្វើដំណើរ​តាម​សមុទ្រ​ចាប់ពី​ថ្ងៃ​ទី​១​៦​ ​ដល់​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​ដោយសារ​ប្រទេស​កម្ពុជា​កំពុង​រង​ឥទ្ធិពល​នៃ​ខ្យល់ព្យុះ​ទី​ហ្វុ​ង​។​

​តាម​ការ​ព្យាករ​របស់​​​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​កាលពី​ថ្ងៃ​ទី​១​៤​ ​ខែ​កក្កដា​ ​បាន​ឱ្យ​ដឹង​ថា​ ​ពេល​នេះ​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​ប៉ះពាល់​ដោយ​ព្យុះ​ទី​ហ្វុ​ង​នៅ​ប្រទេស​ហ្វីលីពីន​ ​ដែល​នឹង​បោក​បក់​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ ​ហើយ​បន្ត​ឆ្ពោះ​ទៅ​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​កំលុង​ថ្ងៃ​ទី​១​៩​ ​ខែ​កក្កដា​។​

​ក្រសួង​ធនធាន​ទឹកបាន​បន្ត​ថា​ ​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​នៅ​តំបន់​ទំនាប​ ​និង​ពី​មធ្យម​ទៅ​បង្គួរ​នៅ​តំបន់​ខ្ពង់រាប​ក្នុង​ប្រទេស​កម្ពុជា​។​

​ក្រសួង​ធនធាន​ទឹកបាន​បន្ថែម​ថា​ ​ចំពោះ​ខេត្ត​ជាប់​មាត់សមុទ្រ​ ​ផ្ទៃមេឃ​អាប់អួ​រ​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​ក​ម្រិ​ត​ពី​មធ្យម​ទៅ​ច្រើន​ចាប​់ពី​ថ្ងៃ​ទី​១​៦​ ​ដល់​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​។​

​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បាន​បញ្ជាក់​ថា​៖​ ​«​នៅ​សមុទ្រ​នឹង​មាន​ភ្លៀង​ ​ខ្យល់បក់​បោក​ ​និង​រលក​ខ្ពស់​ៗ​»​។​

​ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាជន​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀស​ផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ​ដែល​បង្ក​ឡើង​ដោយ​បាតុភូត​ធម្មជាតិ​។​

​ផ្អែក​តាម​ការ​ព្យាករ​នេះ​ ​លោក​ គួ​ច​ ​ចំរើន​ ​អភិបាល​ខេត្ត​ព្រះ​សី​ហ​នុ​កាល​ថ្ងៃសុក្រ​ ​បាន​ណែនាំ​ដល់​ប្រតិបត្តិ​ក​រ
ទូ​ក​ទេសចរណ៍​ ​ទូក​តាក់ស៊ី​ ​និង​អ្នកនេសាទ​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​សមុទ្រ​ក្នុងរយៈពេល​នេះ​ ​ដើម្បី​ជៀសវាង​ជួប​គ្រោះ​ថ្នាក់​យថាហេតុ​ណា​មួយ​ដោយសារ​បញ្ហា​អាកាសធាតុ​។​

​ក្នុង​ឃ្លីប​វីដេអូ​រយៈពេល​ជិត​ពីរ​នាទី​ ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ ​លោក​ គួ​ច
​ចំរើន​ ​បាន​និយាយ​ថា​ ​ក្នុងកំលុង​ពេលនេះ​ ​គឺ​រលក​សមុទ្រ​មាន​ក​ម្ពស់​ខ្ពស់​ ​ខ្យល់បក់​បោក​ខ្លាំង​ ​ដែល​អាច​ប​ង្ក​ហា​នី​ភ័យ​ដល់​អ្នក​ធ្វើដំណើរ​តាមផ្លូវ​ទឹក​សមុទ្រ​។​

​លោក​បាន​បញ្ជា​ទៅ​អាជ្ញាធរ​ទាំងអស់​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ត្រូវ​ចាត់វិធានការ​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​ធ្វើដំណើរ​ចេញទៅ​សមុទ្រ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​សម្រាប់​អ្នក​ដែល​បានជា​ជ្រុល​ធ​្វើដំណើរ​ចេញទៅ​ [​សមុទ្រ​] ​ត្រូវ​ស្វែងរក​ទំនាក់​ទំនង​តាម​សហគមន៍​ ​ដើម្បី​ពួកគាត់​បាន​វិលត្រឡប់​មក​កាន់​ដីគោក​វិញ​។​ ​ដើម្បី​រក្សា​សុវត្ថិភាព​ ​សូម​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​នៅ​លើ​ដីគោក​និង​ដី​កោះ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​»​។​

​លោក​ ​ឡុង​ ​ឌី​ម៉ង់ ​អភិបាល​រង​ខេត្ត​ព្រះ​សី​ហ​នុ ​បាន​បញ្ជាក់​បន្ថែម​ពីម្សិលមិញ​ថា​ ​នៅ​ពេល​នេះ​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​ទាំង​មូល​ ​ជាពិសេស​នៅ​លើ​ផ្ទៃ​សមុទ្រ​កំពុង​មាន​ខ្យល់​បក់​បោក​ខ្លាំង​និង​រលក​ខ្ពស់​ៗ​។​

​លោក​​ថា​ ​អាជ្ញាធរ​មានសមត្ថកិច្ច​បាន​ហាម​ឃាត់​ជាដាច់ខាត​នូវ​ការ​ធ្វើដំណើរ​តាម​សមុទ្រ​នៅ​ក្នុង​ខណៈនេះ​ ​ទោះបីជា​អាកាសធាតុ​ដ៏​អាក្រក់​វា​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ទេសចរ​ ​និង​របប​នេសាទ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ណា​ក៏​ដោយ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​យើង​មិន​អាច​ឱ្យ​ធ្វើ​ចរាចរ​នៅ​តាម​ទឹក​ [​សមុទ្រ​] ​បានទេ​ ​ព្រោះ​រលក​ខ្ពស់​ៗ​
ណាស់​។​ ​ទោះ​ក្រុមហ៊ុនទេសចរណ៍​ដឹក​អ្នកដំណើរ​ចង​់បាន​ផល​ចំណេញ​នៅ​ពេល​នេះ​មាន​បំណង​ដឹក​ភ្ញៀវ​ ​ក៏​យើង​មិន​អនុញ្ញាត​ដែរ​ ​ពីព្រោះ​វា​បង្ក​ហា​នី​ភ័យ​ខ្លាំង​ណាស់​»​។​

​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​តំបន់​ទេសចរណ៍​តាម​ឆ្នេរ​និង​កោះ​ដែល​មាន​អំណោយផល​ពី​ធម្មជាតិ​កំពុង​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ​។​ ​នៅ​ទីនោះ​មាន​ឆ្នេរ​និង​ប្រជុំកោះ​ជាច្រើន​ ​ដូចជា​ឆ្នេរ​អូរ​ឈើទាល​ ​ឆ្នេរ​ឯករាជ្យ​ ​ឆ្នេរ​សុខា​ ​ឆ្នេរ​ឡូង​សិត​ ​កោះ​រ៉ុ​ង​ ​កោះ​រ៉ុ​ង​សន្លឹម​ ​កោះ​សង្សារ​ ​កោះ​ពស់​ ​កោះ​ក្របី​ ​កោះ​ពូ​លូ​វៃ​ ​កោះ​ត្រងោល​ ​កោះ​ព្រីង​ ​កោះ​ឆ្ឆា​ម​ ​កោះ​តាង​ជាដើម​។​

​រដ្ឋបាល​ខេត្ត​នេះ​កំពុង​ទាក់ទាញ​វិនិ​យោគិន​មក​អភិវឌ្ឍ​តំបន់​សក្តានុពល​ទាំង​នោះ​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ជាបន្តបន្ទាប់​។​ ​ជាមួយនឹង​គ្នា​នេះ​ ​អាជ្ញាធរ​ខេត្ត​ព្រះ​សី​ហ​នុ​ក៏មាន​គម្រោង​បង្កើត​សារមន្ទីរ​សង្គ្រាម​បាត​សមុទ្រ​ ​និង​រៀបចំ​ខ្សែ​ទស្សនា​ផ្កាថ្ម​ ​ត្រី​ ​សេះ​សមុទ្រ​ ​និង​ជីវៈ​ចម្រុះ​ផ្សេងទៀត​ដែល​មាននៅ​បាត​សមុទ្រ​ទីនោះ​៕​

Related Posts

Previous Article

​រដ្ឋមន្ត្រីការពារជាតិ​ ​ជំរុញ​កម្លាំង​អាវុធហត្ថ​បង្ក្រាប​សកម្មភាព​បំផ្លាញ​ដំណើរ​ការ​បោះឆ្នោត​

Next Article

​គណៈកម្មាធិការ​ព្រំដែន​ ​ប្រតិកម្ម​រឿង​ផ្សព្វផ្សាយ​ ​វៀតណាម​ ​បង្ខិត​បង្គោល​ព្រំដែន​ចូល​ដី​កម្ពុជា