ព្រ​លាន​យន្តហោះ​ថ្មី​ ​នឹង​ជួយ​ស្តារ​ វិ​ស័​យ​ទេសចរណ៍​នៅ​សៀមរាប​

ញ៉ា​ណ​ ​ចំ​រ៉ុ​ង​ / Khmer Times Share:
ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​អង្គរ​ (​A​I​A​I​) ​លោក​ ​L​u ​W​e​i​ ​និង​ ​លោកស្រី​ ​ឆាយ​ ​ស៊ី​វលីន​ ​ប្រធាន​ ​CAT​A​ ​។​  រូបភាព៖ Kru​d​/​ហ​ង់ ​រតនា​

 

ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​អង្គរ​ ​លោក​ ​L​u ​W​e​i​ ​មានប្រសាសន៍​​​ថា​ ​ប្រតិបត្តិ​ករ​អាកាសចរ​ចំនួន​ ​១​៦​ ​មក​ពី​ព្រ​លាន​យន្តហោះ​ចាស់​នឹង​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ពី​ព្រ​លាន​យន្ត​ថ្មី​នៅ​ថ្ងៃ​ទី​ ​១​៦​ ​តុលា​ខាងមុខ​ ​ទោះបីជា​ការ​ខិតខំ​ប្រឹងប្រែង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​នាំ​យក​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែ​ច្រើន​ទៅ​កាន់​កន្លែង​ថ្មី​ជាមួយនឹង​ទិសដៅ​បន្ថែម​ក៏ដោយ​។​

​លោក​ ​L​u ​W​e​i​ ​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុង​វេទិកា​ស្ដីពី​ ​«​ទំព័រ​ថ្មី​នៃ​ទេសចរណ៍​កម្ពុជា​»​ ​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​ទេសចរណ៍​កម្ពុជា​ ​ហៅ​កាត់​ថា​ ​CAT​A​ ​នា​ថ្ងៃ​ទី​២​៥​ ​សីហា​ ​នា​សណ្ឋាគារ​ប៉ាស៊ីហ្វិក​ខេត្ត​សៀមរាប​។​

លោក​បាន​ណែ​នាំការ​សម្របសម្រួល​ ​និង​គម្រោង​របស់​អាកាសយានដ្ឋាន​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ​និង​ ​ជើង​ហោះហើរ​បន្ថែម​ទៀត​មកកាន់​កម្ពុជា​។​

លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​ ​CAT​A​ ​និង​លោក​ N​am​ ​V​i​s​sot​h​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Air​Asia​ ​Cam​bo​d​i​a​ ​រួម​ជាមួយនឹង​តំណាង​ក្រុមហ៊ុនទេសចរណ៍​ ​និង​​ភ្នាក់ងារ​ទេស​ចរណ៍​ឯកជន​ជិត​ ​២​00 ​មកពី​ទូទាំង​ប្រទេស​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​។​

លោក​ Cr​a​i​g​ ​Dodge​ ​នាយក​ផ្នែក​លក់​ ​និង​ទី​ផ្សារ​នៃ​ក្រុមហ៊ុន​ ​Cambodian​ ​Circus​ ​បាន​កត់​សម្គាល់​ថា​ ​ភ្ញៀវ​ទេស​ចរណ៍​បាន​ចាប់​អារម្មណ៍​កើន​ឡើង​ចំពោះ​បទ​ពិសោធ​ដំណើរ​ផ្សងព្រេង​ ​ការ​កំសាន្ត​ ​កា​រុករក​ ​និង​ ​ការ​ទស្សនា​កន្លែង​ផ្សេង​ៗ​នៅ​លើ​ពិភពលោក​។​

លោក​​​ថា​៖​ ​«​ ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ចង់​ផ្សារភ្ជាប់​និង​បទ​ពិសោធ​នៃ​វប្បធម៌​ប្រទេស​ សិល្បៈ ​អាហារ​ ​និង​ ​ទន្លេ​ទូទាំង​ប្រទេស​កម្ពុជា​»​។​

​លោក​បាន​បន្ថែម​ថា​ ​អ្នក​ធ្វើដំណើរ​អន្តរជាតិ​កំពុង​ចាប់​អារម្មណ៍​លើ​ការ​កក់​ទុក​តាម​អុីន​ធឺ​ណិ​ត​កាន់តែ​ខ្លាំង​។​ ​ដូច្នេះ​ហើយ​ វិ​ស័​យ​ឯកជន​ត្រូវតែ​ធ្វើឲ្យប្រសើរ​ឡើង​នូវ​វេទិកា​ស្វែង​រក​ ​រួម​ទាំង​គេហទំព័រ​ ​កម្មវិធី​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​ ​អ្នក​​ធ្វើដំណើរ​ក៏​ចូល​ចិត្ត​សិក្សា​ពី​តម្លៃ​ ​និង​គុណភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​ ​ជាជាង​ទៅ​កន្លែង​ណា​មួយ​ដោយ​គ្មាន​ការ​ណែនាំ​ត្រឹម​ត្រូវ​។​

លោក​ N​i​co​l​as​ ​Hat​z​ ​ទីប្រឹក្សា​នាំ​មុខ​ ​និង​អ្នក​ជំនាញ​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់​ (​G​I​Z​) ​បាន​ណែនាំ​អង្គភាព​ ​Destination​ ​Mekong​ ​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អេកូ​ទេសចរណ៍​ក្នុង​តំបន់​មេគង្គ​ក្នុង​​ការ​បង្កើត​សមាជិក​និង​ដៃគូ​រ​ផង​ដែរ​។​

លោក​​​មាន​ប្រសាសន៍​បន្ថែម​ថា​ ​អ្នក​ទេសចរ​ណ៍​ជាទូទៅ​ជ្រួតជ្រាប​​នូវ​វប្បធម៌​ក្នុងស្រុក​ ​និង​ចង់​ទទួល​បាន​អារម្មណ៍​ពី​ជីវភាពរស់នៅ​របស់​ប្រជាជន​ ​ក៏ដូចជា​បទពិសោធន៍​នៃ​រឿងរ៉ាវ​មេគង្គ​។​គោល​​បំណង​គម្រោង​នេះ​ដើម្បីឲ្យ​អ្នក​ទេសចរ​ណ៍​ទស្សនា​កន្លែង​ថ្មី​បន្ថែម​នៅ​ក្នុង​ខេត្ត​សៀមរាប​តាមរយៈ​ការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ឋ ​និង​ ​សេវាកម្ម​។​

លោក​ស្រី​ ​I​van​a​ ​T​ranch​in​i​ ​អ្នកគ្រប់គ្រង​នៃ​ក្រុមហ៊ុន​ ​Visa​ ​Cam​bo​d​i​a​ ​មានប្រសាសន៍ថា​ ​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​បច្ចុប្បន្ន​ត្រូវ​បាន​ស្តារ​ឡើង​វិញ​បន្ទាប​់ពី​កា​របើក​ប្រទេស​ឡើង​វិញ​របស់​ប្រទេស​ចិន​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​ ​២​០​២​៣​ ​ដើម្បី​ជំរុញ​វិ​ស័​យ​ទេសចរណ៍​ ​។​

យោង​​តាម​ការស្រាវជ្រាវ​របស់​លោកស្រី​ ​បរិមាណ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ដែល​ទទួល​បាន​បាន​កើន​ឡើង​ដល់​ ​១​២​០​ ​ភាគរយ​ ​ខណៈ​ដែល​បរិមាណ​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ដែល​បាន​ចេញ​បាន​កើន​ឡើង​ដល់​ ​១​១​០​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

លោកស្រី​មានប្រសាសន៍​បន្ថែម​ថា​ ​ពិភពលោក​កំពុង​ឈាន​ចូល​ទៅ​ក្នុង​យុគ​សម័យ​នៃ​ការ​កក់​ ​និង​ការ​ទិញ​ដោយ​គ្មាន​ទំនាក់ទំនង​ ​ហើយ​អ្នក​ធ្វើដំណើរ​ក៏​ស្វែងរក​ការ​ចំណាយ​កាន​់តែ​ប្រសើរ​ ​នូវ​ភាព​ងាយស្រួល​ ​ការ​គ្រប់គ្រង​ ​និង​ទំនុក​ចិត្ត​ផង​ដែរ​។​ ​លោកស្រី​មាន​ប្រសាសន៍ថា​ ​៧​០​ភាគរយ​នៃ​អ្នក​ទេសចរ​ណ៍​កំពុង​ប្រើប្រាស់​កាបូប​ដោយ​គ្មាន​ការ​ទាក់ទង​នា​ពេល​បច្ចុប្បន្ន​៕​​

ប្រែ​សម្រួល​ដោយ​ ​៖​ សុ ​ជាតា​

Related Posts

Previous Article

​គ​.​ជ​.​ប​ ​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ជាង​ ​៣​ ​០​០​០​នាក់​ ​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​តាម​ឃុំ​ ​សង្កាត់​

Next Article

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ក្នុង​ទឹកប្រាក់​ ​៤​៣​០​លាន​ដុល្លារ​