​ក្រសួងការងារ​ច្រានចោល​របាយការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពាក់ព័ន្ធ​ការ​បាត់បង់​ប្រាក់ឈ្នួល​កម្មករ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​រោងចក្រ​បិទ​ទ្វា​មួយ​នៅ​រាជធានី​ភ្នំពេញ​។​ ​ ​ ​ខ្មែរ​ថា​ម​ស៍​៖​ ​យ៉​ន ​សូវៀត​

 

​ក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ច្រានចោល​របាយការណ៍​ថ្មី​មួយ​ ​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សហជីព​ចំនួន​បួន​ស្ថាប័ន​ដែល​បាន​លើក​ឡើង​ពី​ការ​បាត់បង់​ប្រាក់​ឈ្នួល​នៅ​ក្នុង​វិ​ស​័​យ​វាយនភណ្ឌ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ ​កត្តា​ ​អន​ ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ​បាន​និយាយ​ពី​ម្សិលមិញ​ថា​៖​ ​«​ការ​រក​ឃើញ​របស់​អង្គការ​និង​សហជីព​តាមរយៈ​របាយការណ៍​របស់​ខ្លួន​ ​យើងខ្ញុំ​មិន​ដឹង​ថា​គាត់​ប្រើ​វិធីសាស្ត្រ​ ​និង​សូចនា​ករ​​ក្នុង​ការ​ប្រមូល​និង​វាយ​តម្លៃ​ទិន្នន័យ​បែប​ណា​នោះ​ទេ​»​។​

​លោក​បន្ត​ថា​៖​ ​«​យើង​សង្កេតឃើញ​ថា​ ​ក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​ទទួល​រង​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​ ​និង​សង្គ្រាម​រូស្ស៊ី​និង​អ៊ុយ​ក្រែ​ន
​ដែល​ជាទូទៅ​ពិភពលោក​ទាំងមូល​បាន​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ ​ជាពិសេស​សង្វាក់​ផលិតកម្ម​ ​ការ​នា​ំចេញ​ ​ការ​ព្យួរ​ការងារ​ ​និង​ប្រាក់​ចំណូល​»​។​

​លោក​បាន​ថ្លែង​ថា​ ​នៅ​កម្ពុជា​ក៏​មានការ​ធ្លាក​់ចុះ​ម៉ោង​ការងារ​និង​ប្រាក់ឈ្នួល​ខ្លះ​ផង​ដែរ​ ​ព្រោះ​ថា​ប្រជាជន​កាត់​បន្ថយ​ការ​ចំណាយ​ ​ការ​ធ្លាក់​នៃ​ការ​បញ្ជាទិញ​លើ​វិ​ស​័​យ​
វាយនភណ្ឌ​កាត់​ដេរ​ ​ផលិត​ស្បែកជើង​ ​និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប​។​

​លោក​បានបន្ថែម​ថា​ ​បើ​ពិនិត្យមើល​ការ​នាំ​ចេញ​ក្នុង​វិ​ស​័​យ​នេះ​របស់​បណ្តា​ប្រទេស​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក៏បាន​ធ្លាក​់ចុះ​ ​លើក​លែង​តែ​ប្រទេស​បង់​ក្លា​ដែ​ស​ដែល​មាន​ការ​កើន​ឡើង​តិចតួច​។​ ​ជាក់ស្តែង​ ​ការ​នាំ​ចេញ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ធ្លាក់​ចុះ​១​៩​,​២​ភាគរយ​ (​៥​ខែ​ដើម​ឆ្នាំ​) ​ស្រី​លង្កា​ធ្លាក់ចុះ​
៤​,​៦​ភាគរយ​ (​៥​ខែ​ដើម​ឆ្នាំ​) ​និង​វៀតណាម​ ​ធ្លាក់ចុះ​១​៥​,​៧​ភាគរយ​ (​៦​ខែ​ដើម​ឆ្នាំ​) ​ដែល​ការ​ធ្លាក់ចុះ​នេះ​ចាប់​ផ្តើម​តាំងពី​ត្រីមាស​ទី​៣​ ​ឆ្នាំ​២​០​២​២​ ​មក​ម៉្លេះ​។​

​លោក​ ​កត្តា​ ​អន​ ​បាន​លើកឡើង​ថា​ ​សម្រាប់​កម្ពុជា​ ​ការនាំចេញ​ផលិតផល​វាយនភណ្ឌ​ ​កាត់​ដេរ​ ​ស្បែកជើង​ ​ផលិតផល​ធ្វើដំណើរ​ ​និង​កាបូប​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២១​ ​បាន​កើន​ឡើង​ពី​១​១​,​២​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ដល់​ ​១​២​,​៨​ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​
២​០​២​២​ ​ឬ​កើន​ឡើង​១​៤​,​៥​ភាគរយ​។​

​លោក​បន្ថែម​ថា​ ​ក្នុងរយៈពេល​៦​ខែ​ដើម​ឆ្នាំ​២​០​២​៣​ ​ការនាំចេញ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៥​,​៣​ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ថយ​ចុះ​១​៨​,​៦​ភាគរយ​ធៀប​ទៅ​នឹង​៦​ខែ​ដើម​ឆ្នាំ​២​០​២​២​។​

​បើ​តាម​អ្នកនាំពាក្យ​ដដែល​ ​កំលុងពេល​វិបត្តិ​កូ​វី​ដ​១​៩​ ​រដ្ឋាភិបាល​បាន​បើក​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​ ​ដែល​រង​ការ​ព្យួរ​កិច្ចសន្យា​ការងារ​ចំនួនជា​ង​៣​៥​ម៉ឺន​នាក់​ ​ដែល​បាន​ចំណាយ​ថវិកា​រ​ជាតិ​សរុប​ចំនួនជា​ង
​១​៣​៤​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​និង​បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្រោម​កម្មវិធី​ជំនួយ​សង្គម​ដល់​កម្មករ​និយោជិត​ក្នុង​វិ​ស​័​យ​កាត់​ដេរ​ ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​បិទ​ខ្ទប់​ចំនួនជា​ង​៣​៤​ម៉ឺន​នាក់​។​ ​ដោយ​វិបត្តិសេដ្ឋកិច្ច​សាកល​ ​រដ្ឋាភិបាល​បាន​សម្រេច​បើក​ផ្តល់​ប្រាក់ឧបត្ថម្ភ​ម្ដង​ទៀត​ចាប់ពី​ថ្ងៃ​ទី​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​មក​ ​ដែល​គិត​ត្រឹម​ថ្ងៃ​ទី​២​២​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៣​ ​នេះ​មានកម្ម​ករ​និយោជិត​ប្រមាណ​ជាង​៤​ម៉ឺន​នាក់​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​នេះ​ ​ដែល​ស្មើ​ថវិកា​ ​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​។​

​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី​១​ ​ដោយ​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាព​បុ​រេ​សកម្ម​ ​ដើម្បី​ត្រឡប់ទៅ​រក​មាគ៌ា​នៃ​កំណើន​និង​ការ​អភិវឌ្ឍ​។​

​អង្គការ​សង់​ត្រា​ល់ ​សហ​ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ​និង​សហ​ព័ន្ធ​សហជីពកម្មករ​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ​ ​បាន​ចេញផ្សាយ​របាយការណ៍​ថ្មី​ ​ដែល​និយាយ​អំពី​ការ​បាត់បង់​ប្រាក់ឈ្នួល​នៅ​ក្នុង​វិ​ស​័​យ​វាយនភណ្ឌ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុង​របាយការណ៍​នេះ​រក​ឃើញ​បញ្ហា​សំខាន់​ៗ​ចំនួន​បួន​។​ ​ទី​១​ប្រាក់ឈ្នួល​ប្រចាំខែ​ធ្លាក់ចុះ​ ​គឺ​ចាប់តាំង​ពី​ឆ្នាំ​២​០​២​០​ ​ដោយ​មិន​គិត​បញ្ចូល​ប្រាក់​ថែម​ម៉ោង​។​ ​បើ​ទោះបីជា​ប្រាក់​ឈ្នួល​អប្បបរមា​មានការ​កើន​ឡើង​ចំនួន​ ​១​០​ដុល្លារ​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២​០​២០-២០២៣​ ​ប៉ុន្តែ​កម្មករ​ភាគច្រើន​បាន​ផ្ដល់​ចម្លើយ​ថា​ ​ឥឡូវនេះ​ពួកគាត់​រក​ក​ម្រៃ​បាន​តិច​ជាង​កាល​ពី​ឆ្នាំ​២​០​២​០​ ​មុន​ពេល​រង​ការ​ប៉ះ​ទង្គិច​ពី​ជំងឺ​កូ​វី​ដ​-១​៩​។​

​ទី​២​ការងារ​ថែម​ម៉ោង​ធ្លាក់ចុះ​ជាង​៦​០​ភាគរយ​តាំងពី​ឆ្នាំ​២​០​២​០​មក​។​ ​ប្រាក់ឈ្នួល​ថែម​ម៉ោង​ដែល​កម្មករ​ធ្លាប់​រក​បាន​ ​គឺ​ធ្លាក់ចុះ​ពី​ចំនួន​៣​៦​ដុល្លារ​ក្នុង​មួយ​ខែ​កំលុង​មុន​ពេល​មាន​វិបត្តិ​កូ​វី​ដ​ ​ហើយ​ថ​យមក​ត្រឹម​១​២​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២​០​២​៣​នេះ​។​

​ចំណែក​ទី​៣​ ​បំណុល​កើន​ឡើង​ ​៩​១​ភាគរយ​នៃ​កម្មករ​ដែល​បាន​ចូលរួម​សម្ភាសន៍​ប្រមាណ​ជាង​៣​០​០​នាក់​។​ ​ពួកគាត់​មាន​ក​ម្ចី​យ៉ាង​ហោចណាស់​មួយ​កន្លែង​ ​ហើយ​៧​០​ភាគរយ​នៃ​អ្នក​ទាំងនោះ​លើកឡើង​ថា​ ​ការ​រាត​ត្បាត​ជំងឺ​កូ​វី​ដ​ ​ក៏​ជា​មូលហេតុ​មួយ​ធ្វើ​ឱ្យ​បំណុល​កើន​ឡើង​ដែរ​។​

​បន្ថែម​ពី​នេះ​របាយការណ៍​ក៏បាន​រក​ឃើញ​ក្រុមហ៊ុន​ម៉ាក​ល្បី​ៗ​ចំនួន​ប្រាំមួយ​ ​គឺ​ ​A​d​i​d​as​ N​i​k​e​ ​Target​ ​US​A​ ​GAP​ ​P​u​ma​ ​L​e​v​i​ S​t​r​a​us​s ​បាន​ជំពាក់ប្រាក់​កម្មករ​កម្ពុជា​ទាំង​ប្រាក់ឈ្នួល​និង​ប្រាក់បំណាច់​បញ្ចប់​កិច្ច​សន្យា​ប្រមាណ​ជាង​៣​០​០​លាន​ដុល្លារ​
(​៣​៤​២​.​៥​) ​នៅ​រវាង​ឆ្នាំ​២​០​២​១​-​២​០​២​២​ ​កំលុងពេល​វិបត្តិ​កូ​វី​ដ​១​៩​៕​​

Related Posts

Previous Article

កងទ័ព​ចិន​ត្រឡប់​មក​មាតុប្រទេស​វិញបន្ទាប់​ពីបានធ្វើ​សម​យុទ្ធ​«​ទេវតា​សន្តិភាព​ឆ្នាំ​២០២៣» រួមគ្នាជាមួយកម្ពុជា​

Next Article

​ក្រសួង​ធនធាន​ទឹក​ ​ស្នើ​ធនាគារ​ពិភពលោក​​បង្កើត​ផែនការ​គ្រប់គ្រង​អាង​ទន្លេសាប​ ​និង​ទន្លេមេគង្គ​