ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យមានការប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីអាកាសធាតុមិនល្អ

Khmer Times Share:
តំបន់​ឆ្នេរ​​ត្រូវ​បាន​បក់​បោក​ដោយ​អាកាសធាតុ​មិនល្អ។ AKP

ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹកសាធារណជន ឲ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដែលអាចកើតមាន ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

យោងតាមការព្យាករណ៍អាកាសធាតុចុងក្រោយរបស់ក្រសួងចេញផ្សាយកាលពីថ្ងៃពុធ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពីមធ្យមទៅច្រើន រួមជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតាមតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា។

សាធារណជន ជាពិសេសអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗផងដែរ។

យោងតាមប្រភពដដែល ចំពោះ​សីតុណ្ហភាព​ពីថ្ងៃទី​២៨ ខែសីហា ដល់​ថ្ងៃទី​៣ ខែកញ្ញា សម្រាប់​តំបន់​ទំនាប​កណ្តាល នឹង​ប្រែប្រួល​ក្នុង​ចន្លោះ​ពី​២៣​ទៅ​៣៤​អង្សា​សេ សម្រាប់​តំបន់​ខ្ពង់រាប ​ចន្លោះពី​២២​ដល់​៣៣​អង្សា​សេ និងសម្រាប់​តំបន់​មាត់សមុទ្រចន្លោះ​ពី​២៤​ដល់​៣១​អង្សា​សេ ​។  C. Nika – AKP

Related Posts

Previous Article

កម្ពុជា-អាមេរិក បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យវប្បធម៌

Next Article

កម្ពុជា និងសហភាពអឺរ៉ុប បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌