​ក្រសួងសុខាភិបាល​ព្រមាន​ជាថ្មី​ពី​ការ​កើន​ឡើង​ជំងឺគ្រុនឈាម​

​ត​ន​ ​វិបុល​ / Khmer Times Share:
​កុមារ​កើត​ជំងឺគ្រុនឈាម​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។​ ​ខ្មែរ​ថា​ម​ស៍​៖​ ខឹ​ម​ សុ​វណ្ណា​រ៉ា

​ក្រសួងសុខាភិបាល​បាន​ព្រមាន​ជាថ្មី​ពី​ការ​កើន​ឡើង​ជំងឺ​គ្រុន​ឈាន​ ​និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ដោយ​បង្ការ​សុខភាព​ពី​ការ​ឆ្លង​ជំងឺ​ឈាម​ ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​ផ្ទុះឡើង​ជំងឺគ្រុនឈាម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍​។​

​ការព្រមាន​នេះ​ដោយសារ​ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ជំងឺគ្រុនឈាម​ត្រូវ​កើន​ឡើង​ខ្ពស់​ខុសប្រក្រតី​ ​ព្រោះ​រៀងរាល់​ប្រាំ​ទៅ​ប្រាំមួយ​ឆ្នាំ​មាន​វដ្ដ​នៃ​ការ​កើន​ឡើង​ជំងឺគ្រុនឈាម​ម្ដង​។​

​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ណែនាំ​កាលពី​ថ្ងៃព្រហស្បត្តិ៍​ថា​ ​ជំងឺគ្រុនឈាម​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ​តាមរយៈ​ការ​ខាំ​ចម្លង​ដោយ​មូស​ខ្លា​ញី​ដែល​ចូលចិត្ត​ពង​ក​កើតជា​ដង្កូវទឹក​នៅ​ទីកន្លែង​ដែល​មាន​ទឹកដក់​រង​ថ្លា​គ្មាន​ក្លិន​ ​ដូចជា​ឧបករណ៍​ទាំង​ឡាយ​ណា​ដែល​ដក់​ទឹក​ ​ជាពិសេស​សម្បក​កង់​រថយន្ត​ ​ម៉ូតូ​ ​ក្រឡ​ ​កំប៉ុង​ ​ចាន​ ​កែវ​ដែល​ទុក​ឬ​បោះ​ចោល​ពាសវាលពាសកាល​បង្កើត​ជា​ប្រភព​ដក់​ទឹក​និង​ជម្រក​សត្វ​មូស​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ​អ្នក​កើតជំងឺ​នេះ​ជាទូទៅ​មាន​រោគសញ្ញា​គ្រុនក្តៅ​ខ្លួន​ខ្លាំង​ភ្លាម​ៗ​ចាប់ពី​៣​៩​ ​ទៅ​៤​០​អង្សា​រ​សេ​។​ ​ដូច្នេះ​ប្រសិនបើ​ពលរដ្ឋ​មាន​រោគសញ្ញា​គ្រុនក្ដៅ​បែប​នេះ​ត្រូវ​ប្រញាប់​ស្វែងរក​ការ​ពិគ្រោះ​យោបល់​និង​ពិនិត្យ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​

​ជាមួយនឹង​គ្នា​នេះ​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​គ្រប់រូប​បង្ការ​ចំពោះ​ជំងឺគ្រុនឈាម​ ​ហើយ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ ​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ចលនា​កាត់បន្ថយ​និង​ទប់​ស្កាត់​ការ​កកើត​សត្វ​មូស​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​និង​វិធានការ​ប្រាំ​ចំណុច​។​

​វិធានការ​ទី​១​ ​គឺ​ណែនាំ​ឱ្យ​រួមគ្នា​ក​ម្ចាត់​ដង្កូវទឹក​នៅ​តាម​ទីកន្លែង​ទាំងឡាយ​ដែល​មាន​ទឹកដក់​ ​និង​ស​ម្អា​ត​ឧបករណ៍​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់​រៀងរាល់​មួយ​ស​ប្ដាហ៍​ម្ដង​ ​ហើយ​ត្រូវ​សហការ​ជាមួយ​បណ្តាញ​សុខាភិបាល​នៅ​តាម​មូលដ្ឋាន​ ​ដើម្បី​ដាក់​ថ្នាំ​បា​ណ​ក​ឃា​ដ​សម្លាប់​ដង្កូវទឹក​នៅ​ក្នុង​អាង​ទឹក​ ​ពាង​ទឹក​ ​និង​កន្លែង​ដែល​ស្តុក​ទឹក​។​

​វិធានការ​ទី​២​ ​គឺ​ណែនាំ​ម្ចាស់ការ​ដ្ឋា​ន​សំណង់​ ​រួម​ទាំង​កម្មករ​ដែល​កំពុង​បំ​ពេញការ​ងារ​នៅ​តាម​ការដ្ឋាន​សំណង់​ទាំងអស់​ត្រូវ​ស​ម្អា​ត​បរិវេណ​ការដ្ឋាន​សំណង់​របស់​ខ្លួន​ ​ជាពិសេស​ត្រូវ​លុបបំបាត់​វត្ថុ​ដក់​ទឹក​និង​ថ្លុក​ដក់​ទឹក​។​ ​ទន្ទឹម​នឹង​នេះ​ក្រសួងសុខាភិបាល​បាន​ណែនាំ​មន្ទីរ​សុខាភិបាល​ទាំងអស់​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ការដ្ឋាន​សំណង់​ជំរុញ​ការ​អនុវត្ត​ការងារ​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​

​វិធានការ​ទី​៣​ ​គឺ​ណែនាំ​ម្ចាស់​អាជីវកម្ម​ទាំងឡាយ​ដែល​ប្រកបរបរ​ពាក់ព័ន្ធ​នឹង​សម្បក​កង់​យានយន្ត​ត្រូវ​គ្រប់គ្រង​សម្បក​កង់​ទាំងនោះ​កុំ​ឱ្យ​ដក់​ទឹក​ ​ពោល​គឺ​ត្រូវ​មាន​វិធី​សា​ស្រ្ត​គ្រប់គ្រង​សម្បក​កង់​ដោយ​សុវត្ថិភាព​គ្មាន​សត្វ​មូស​កកើត​។​

​វិធានការ​ទី​៤​ ​គឺ​ណែនាំ​ដល់​ប្រជាជន​គ្រប់រូប​ត្រូវ​ប្រកាន់ខ្ជាប់​ទម្លាប់​រស់នៅ​ស្អាត​ ​ផ្ទះ​មាន​អនាម័យ​ ​ផ្ទះ​មាន​ពន្លឺ​ចេញចូល​គ្រប់គ្រាន់​ ​និង​ទុកដាក់​របស់របរ​ស​ម្លៀ​ក​បំពាក់​ប្រកបដោយ​សណ្តាប់ធ្នាប់​។​ ​ជាង​នេះ​ទៅ​ទៀត​ ​គឺ​ត្រូវ​លុបបំបាត់​ព្រៃស៊ុបទ្រុប​ជុំវិញ​ផ្ទះ​ ​ត្រូវ​ស្លៀក​ស​ម្លៀ​ក​បំពាក់​ជិត​រាងកាយ​នៅ​ពេលថ្ងៃ​ ​និង​ត្រូវ​ដេក​ក្នុង​មុង​ជាប្រចាំ​ ​ហើយ​មិន​ត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង​ងងឹត​ៗ​ឡើយ​។​

​ចំណែក​វិធានការ​ទី​៥​ ​គឺ​ណែនាំ​ឱ្យ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​រក​សេវា​ពិនិត្យ​និង​ព្យាបាល​មណ្ឌលសុខភាព​ ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់​នៅ​ក្នុង​ករណី​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាម​ៗ​។​

​របាយការណ៍​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាល​ ​បាន​បង្ហាញ​ថា​ ​ក្នុងរយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ​ ​កម្ពុជា​មាន​ជំងឺគ្រុនឈាម​ប្រមាណ​ជាង​ ​៤​ ​៦​០​០​ករណី​ ​និង​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​១​០​ករណី​។​ ​ចំនួន​កើន​ឡើង​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២​០​២​២​។​

​ក្នុង​ឆ្នាំ​២​០​២​៣​នេះ​ ​រាជធានី​ខេត្ត​ដែល​មាន​ករណី​ជំងឺគ្រុនឈាម​ច្រើនជាង​គេ​ ​គឺ​នៅ​ភ្នំពេញ​ ​កណ្តាល​ ​ត្បូង​ឃ្មុំ​ ​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​សៀមរាប​។​

​លោក​ ងី ​មាន​ហេង​ ​ប្រធានមន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ​មន្ត្រី​ជំនាញ​​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​បាន​អប់រំ​ប្រ​ពលរដ្ឋ​នៅ​តាម​សហគមន៍​៕​

Related Posts

Previous Article

​កម្ពុជា​-​ចិន​ ​ប្រឆាំង​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​​របស់​ប្រទេស​ដទៃ​

Next Article

​កងទ័ព​កម្ពុជា​ ​និង​កងទ័ព​ចិន​ ​បើក​សម​យុទ្ធ​សុខាភិបាល​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ជាយ​រាជធានី​ភ្នំពេញ​