ក្រសួង​ជំរុញ​ឱ្យ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​​ចាប់​យក​នូវ​គោលការណ៍​និរន្តរភាព​ ​និង​បរិ​យា​ប​័ន្ន​ក្នុង​ដំណើរ​អាជីវកម្ម​

A​d​ur ​P​rade​e​p​ / Khmer Times Share:
លោក​ ​ហេង​ ​សុខ​គង់​ ​រដ្ឋលេខាធិការ​ ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​បាន​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​ ​ក្រោម​ប្រធាន​បទ​ ​«​រួមគ្នា​ដើម្បី​ភាព​រីក​ចម្រើន​របស់​ ​សហគ្រាស​ធុន​តូច​​ ​និង​មធ្យម​នៅ​កម្ពុជា​»​កាលពី​ពេលថ្មីៗ​នេះ​ ​។   ​ ​រូបភាព​ ​Ox​f​am​

 

ម​ន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​មួយ​រូប​បាន​ថ្លែង​​ថា​ សហគ្រាស​ធុន​តូច​ ​និង​មធ្យម​  ​នៅ​ប្រទេស​កម្ពុជា​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ ​ក្នុង​នោះ​បាន​ជំរុញ​ឲ្យ​សហគ្រាស​ SME​ ​ចាប់​យក​នូវ​គោលការណ៍​និរន្តរភាព​ ​និង​បរិ​យា​ប​័ន្ន​។​

​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​តំណាង​ឱ្យ​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​កម្ពុជា​ប្រមាណ​ ​៩​៩​% ​និង​ផ្តល់​ការងារ​ដល់​កម្មករ​ប្រមាណ​ ​៧​០​%​។​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​បង្កើត​ឱកាស​ការងារ​ ​និង​មាន​មុខ​របរ​​រកស៊ី​ចម្រុះ​នៅ​ក្នុង​ច្រើន​វិ​ស​័​យ​ ​ជួយ​ដល់​កម្មករ​តាម​ទម្រង់​ផ្សេងៗ​គ្នា​ ​ផ្តើម​ពី​កម្មករ​ដែល​មាន​ ​ជំនាញ​ទាប​ ​និង​ឱកាស​ ​អភិវឌ្ឍន៍​ជំនាញ​ទាំង​នោះ​ជាបន្តបន្ទាប់​។​

​អង្គការ​អុក​ស្វា​ម​ ​និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (​Y​E​A​C) ​នៅ​ថ្ងៃ​ទី​៦​ ​ខែ​កក្កដា​ឆ្នាំ​២​០​២​៣​ ​បាន​សហ​ការរៀបចំ​ “​វេទិកា​ធុរកិច្ច​ប្រកប​ដោយ​និរន្តរភាព​” ​ក្រោម​ប្រធាន​បទ​“ ​រួមគ្នា​ដើម្បី​ភាព​រីក​ចម្រើន​របស់​ ​សហគ្រាស​ធុន​មីក្រូ​ ​តូច​ ​និង​មធ្យម​នៅ​កម្ពុជា​” ​ដើម្បី​លើក​ក​ម្ពស់​ការ​អនុវត្ត​ធុរកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ ​
បរិ​យា​ប​័ន្ន ​និង​និរន្តរភាព​នៅ​កម្ពុជា​។​

លោក​ ​ហេង​ ​សុខ​គង់​ ​មានប្រសាសន៍​ថា​ ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​តាមរយៈ​ក្រុម​ការងារ​តម្រង់​ទិស​អាជីវកម្ម​បរិ​យា​ប​័ន្ន ​តែង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប្រធាន​បទ​នេះ​ ​ហើយ​បាន​បន្ត​លើក​
ក​ម្ពស់​អាជីវកម្ម​បរិ​យា​ប​័ន្ន​នៅ​កម្ពុជា​ ​ដែល​ជា​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​បង្កើត​នូវ​ស្ថានភាព​ឈ្នះ​ឈ្នះ​។​

​លោក​​​បាន​មាន​ប្រសាសន៍​ថា​៖​ «​ការ​លើក​
ក​ម្ពស់ ​និង​រក្សា​ប្រាក់ចំណេញ​អាជីវកម្ម​សម្រាប់​
ម្ចាស់​អាជីវកម្ម​ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច
​សង្គម​ប្រកប​ដោយ​និរន្តរភាព​ ​ក៏មាន​សារៈសំខាន់​ផង​ដែរ​” ​។​

លោកស្រី​ ​ភាណ​ ​សោភ័ណ​ ​នាយិកា​អង្គការ​អុក​ស្វា​ម​ប្រចាំ​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​ការ​ទទួល​យក​ការ​អនុវត្ត​ធុរកិច្ច​ ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ​និង​បរិ​យា​ប​ន្ន ​មិន​ត្រឹមតែ​ផ្តល់​ភាព​ជា​សារ​វ​័ន្ត​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ដើរ​តួនាទី​កាន​់តែ​សំខាន់​ក្នុង​ការ​កាត​បន្ថយ​ភាព​ក្រីក្រ​។​ ​

លោកស្រីបន្ថែមថា សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ដែល​ជា​ផ្នែក​មួយ​នៃ​វិ​ស​័​យ​ឯកជន​ ​ពិត​ជា​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ផ្នែក​នេះ​ ​ប៉ុន្តែ​ដើម្បី​ពង្រីក​ ​និង​អនុវត្ត​កិច្ចការ​ទាំង​នេះ​បាន​ ​ពួក​គេ​ចាំបាច់​ត្រូវការ​កិច្ច​គាំទ្រ​ជា​ប្រាកដ​ ​ដើម្បី​អាច​ ​ដំណើរការ​ទៅ​ប​ាន​ប្រកបដ​​ោយ​ការ​ទទួល​ខុស​ត្រូវ​ ​បរិ​យា​ប័ន្ន ​និង​ធានា​បាន​នូវ​និរន្ត​ភាព​។​

​លោកស្រី​ ​ភាណ​ ​សោភ័ណ​ ​បញ្ជាក់​ថា៖​ ​«​អង្គការ​អុក​ស្វា​ម​ ​មាន​ជំនឿ​យ៉ាង​មុត​ម៉ាំ​ថា​ ​តាម​រយៈ​កិច្ច​សហការ​រវាង​ភាពជា​ដៃគូ​ ​រវាង​រដ្ឋ​-​ឯកជន​ ​ជាមួយនឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ពិត​ជា​អាច​រួមចំណែក​ពង្រឹង​ ​និង​ទាញ​យក​ប្រយោជន៍​ពី​ធនធាន​ដែល​ត្រូវ​ការចាំបាច់​ដើម្បី​ភាព​រុងរឿង​ ​និង​សមភាព​ទាំង​សម្រាប់​កម្ពុជា​ ​និង​តំបន់​អា​ស៊ាន​ទាំងមូល​»​។​

ក្នុង​វេទិកា​នោះ​បាន​លើក​ឡើង​ថា​ ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ ​ការដោះស្រាយបញ្ហា​សង្គម​ ​និង​បរិស្ថាន​ ​តាមរយៈ​កំណើន​ ​បរិ​យា​ប​័ន្ន ​និង​និរន្ត​ភាព​។​

​វេទិកា​ ​នឹង​ឆ្លុះបញ្ចាំង​ ​ពី​ការ​អនុវត្ត​ធុរកិច្ច​ប្រកប​ដោយ​និរន្តរភាព​ ​ដែល​រួម​ចំណែក​ដល់​សកម្មភាព​ ​សេដ្ឋកិច្ច​ក្នុងស្រុក​ ​សុខុមាលភាព​សង្គម​ ​​និង​ផល​ជះ​លើ​បរិស្ថាន​។​ ​កាល​ពី​ឆ្នាំ​ ​២០២០​ ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​
ន​វា​នុ​វត្ត​ន៍ ​បាន​អនុម័ត​ ​លើ​យុទ្ធសាស្ត្រ​លើក​ក​ម្ពស់​បរិយាកាស​អំណោយផល​ ​សម្រាប់​ ​អាជីវកម្ម​ប្រកបដោយ​បរិ​យា​ប​័ន្ន​នៅ​កម្ពុជា​ ​ហៅ​កាត់​ថា​ ​យុទ្ធសាស្ត្រ​ ​I​Bee​C​។​

​លោក​ ​ប៉ិច​ ​បូ​ឡែ​ន​ ​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ ​ក៏បាន​ថ្លែង​ដែរ​ថា​ ​ថ្មី​នេះ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ ​បាន​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហគ្រិន​វ័យក្មេង​ ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ធុរកិច្ច​ជាពិសេស​ការ​កសាង​សមត្ថភាព​សមាជិក​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​ ​សម្រាប់​ត្រៀមលក្ខណៈ​ជា​ស្រេច​ក្នុង​ការ​ប្រ​គួ​ត​ប្រជែង​ជាមួយ​ធុរកិច្ច​នៅ​ក្នុង​តំបន់​អា​ស៊ាន​និង​ឆាក​អន្តរជាតិ​ជាច្រើន​ ​និង​ចាប់​យក​ឱកាស​ផ្សេងៗ​ ​សម្រាប់​អភិវឌ្ឍ​អាជីវកម្ម​ ​ពាណិជ្ជកម្ម​ ​ក៏​ដូច​ការ​ទទួល​បាន​នូវ​ការ​ត្រៀម​ខ្លួន​សម្រាប់​ធ្វើជា​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ក្នុង​និង​ក្រៅ​ប្រទេស​។​

លោក​ ​ប៉ិច​ ​បូ​ឡែ​ន​ ​ថា​៖​ ​«សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​មាន​ទ​ស្សនៈវិ​ស​័​យ​ចង់​ឃើញ​ ​សហគ្រិន​ ​និង​ពាណិជ្ជករ​កម្ពុជា​ទាំងអស់​ប្រកបរបរ​ ​អាជីវកម្ម​ប្រកបដោយ​​ប​ច្ចេក​វិទ្យា​ន​វា​នុ​វត្ត​ន៍​បរិ​យា​ប​័ន្ន ​និង​មាន​ស្ថេរ​ភាព​ល្អ​ ​ដើម្បី​ចូល​រួមចំណែក​ជា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​»​៕​

ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

ផ្លែស្វាយ​ស្រស់​កម្ពុជា​នាំចេញ​បាន​ ​៨​៨​,​៥​០​៩​ ​តោន​ក្នុងរយៈពេល​៥​ខែ​ឆ្នាំនេះ​

Next Article

​អ្នកស្រាវជ្រាវ​រក​ឃើញ​ឡ​ដុត​កុលាលភាជន៍​នៅ​ក្នុង​តំបន់​អង្គរ​ ​បាន​ចាប់​ដំណើរការ​ ​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១​២​មក​