ក្នុងរយៈពេល ៧ ខែដំបូង មានភ្ញៀវទេសចរក្នុងស្រុកជាង ១២លាននាក់បានដើរកម្សាន្តនៅទូទាំងប្រទេស

Khmer Times Share:

ក្នុង​រយៈ​ពេល​៧​ខែ​នៃដើម​ឆ្នាំ​នេះ មាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ជាង​១២​លាន​នាក់បានដើរកម្សាន្តនៅទូទាំងប្រទេស​ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍​ដែលបានចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ។

ប្រភពដដែលបានអោយដឹងថានៅក្នុងខែកក្កដា មានភ្ញៀវទេសចរប្រមាណ ១.២ លាននាក់ត្រូវបានចុះបញ្ជី។

របាយការណ៍បានបន្តថា ខែកក្កដា និងសីហា មិនមានភ្ញៀវទេសចរច្រើនធ្វើដំណើរកមន្សាន្តនោះទេ ដោយសារនេះជាដូវវស្សា និងគ្មានថ្ងៃបុណ្យឈប់សម្រាកក្នុងអំឡុងពេលពីរខែនេះ។ លំហូរភ្ញៀវនឹងកើនឡើងឡើងវិញចាប់ពីខែកញ្ញា ជាមួយនឹងការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យជាតិផ្សេងទៀត។

ទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ កសិកម្ម និងសំណង់ និងអចលនទ្រព្យ។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរក្នុងស្រុករហូតដល់ ១៦ លាននាក់នៅឆ្នាំ ២០២៣។ AKP-Phal Sophanith

Related Posts

Previous Article

ចាប់ពីខែ​មករា​ដល់​ខែ​កក្កដា ​កម្ពុជារកចំណូលបានប្រមាណ​២៥៣​លាន​ដុល្លារ​ពីការនាំ​ចេញ​អង្ករ​

Next Article

​អត្រា​នៃ​ការ​ឆ្លង​ជំងឺ​អេដស៍​នៅ​កម្ពុជា​កំពុង​ថយ​ចុះ