កម្ពុជា និងសិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល

Khmer Times Share:
AKP

មេដឹកនាំកម្ពុជា និងសិង្ហបុរីបានពិភាក្សាអំពីវិធីពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងវិស័យសក្តានុពលដូចជា ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការអប់រំ សន្តិសុខ ថាមពល សុខភាព ឌីជីថល កសិកម្ម និងការពារជាតិរវាងប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសមភាគីសិង្ហបុរី លោក Lee Hsien Loong  បានជួបពិភាក្សាទ្វេភាគីនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីម្សិលមិញ នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។

មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ដែលជាផ្នែកនៃគម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញពីបំណងរបស់កម្ពុជាក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ, ជាពិសេស ពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ ។

លោក Lee Hsien Loong បាន​យល់​ព្រម​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស និង​ការ​បណ្តុះបណ្តាល​ដល់​ប្រទេស​កម្ពុជា​ទាំង​ក្នុង​វិស័យ​ស៊ីវិល និង​យោធា។ លោក​ក៏​បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បុរី​នាពេល​ខាង​មុខ​ផង​ដែរ​។ AKP-C.Nika

Related Posts

Previous Article

អូស្ត្រាលីគាំទ្រការរចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយបរិយាប័ន្ន និងភាពធន់ក្នុងប្រទេសកម្ពុជា

Next Article

មេដឹកនាំកម្ពុជា និងម៉ាឡេស៊ីខិតខំបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត