ច្បាប់​ប្រកួតប្រជែង​មាន​ប្រសិទ្ធភាព​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​

S​reek​ant​h​ R​a​v​in​d​r​an​ / Khmer Times Share:
ច្បាប់​​ប្រកួតប្រ​ជែង​​គ្រប់គ្រង​ការ​កើន​ឡើង​តម្លៃ​នៃ​ទំនិញ​ផ្សេងៗ​ដោយ​ដោះស្រាយ​ការប្រកួតប្រជែង​មិន​យុត្តិធម៌​នៅ​ក្នុង​ទី​ផ្សារ​ ដើម្បី​ផលប្រយោជន៍​អ្នកប្រើប្រាស់​។​ ​​ខ្មែរ​ថា​ម​ស៍​៖​ ជរ​ ​សុគន្ធា​

 

យោង​​តាម​ក្រុមហ៊ុន​ច្បាប់​ឈាន​មុខ​គេ​លើ​កម្ម​សិទ្ធិ​ប​ញ្​ញា​ ​​ច្បាប់​ប្រកួតប្រជែង​របស់​កម្ពុជា​មាន​ប្រសិទ្ធភាព​ជាលំដាប់​ហើយ​កាន​់តែ​រឹង​មាំ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​។​

យោង​តាម​ក​ការសង្កេត​របស់​ក្រុមហ៊ុន​កម្មសិទ្ធិ​បញ្ញា​ ​Till​e​k​e​ ​និង​ ​G​i​b​bin​s ​ ​អាណត្តិ​ ​និង​អំណាច​របស់​ក្រុមប្រឹក្សា​ប្រកួត​ប្រជែង​កម្ពុជា​ (CCC)​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​បទ​ប្បញ្ញត្តិ ​និង​ក្របខ័ណ្ឌ​ច្បាប់​ប្រកួត​ប្រជែង​ដែល​មានស្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពោល​គឺ​មាន​ការ​លូតលាស់​ល្អ​ក្នុង​ការ​ក្លាយ​ជា​ក្របខ័ណ្ឌ​ច្បាប់​ដ៏​រឹង​មាំ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​មក​នេះ​។​

អនុក្រឹត្យ​របស់​​​ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញផ្សាយ​នៅ​ខែកុម្ភៈ​ឆ្នាំ​ ​២​០​២​២​ ​បង្កើត​ ​មុខងារ​ ​និង​ ​ធនធាន​ហិរញ្ញវត្ថុ​របស់​ CCC ​។​ ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ ​ក្រសួងយុត្តិធម៌​ ​បាន​ចេញ​ប្រកាស​អន្តរ​ក្រសួង​ ​ស្តីពី​ការ​កែ​លម្អ​បន្ថែម​នូវ​បទ​ប្បញ្ញត្តិ​នៃ​ការ​ពិន័យ​នៃ​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​ ​និង​តួនាទី​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ ​ការប្រកួតប្រជែង​ ​និង​ការ​បង្ក្រាប​ការ​ក្លែង​បន្លំ​ក្នុង​កា​រដាក់​ពិន័យ​ផង​ដែរ​។​

​បន្ទាប់​មក​នៅ​ថ្ង​ស​តី ​២​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​៣​ ​ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញប្រកាស​បន្ថែម​ក្នុង​ការ​លម្អិត​អំពី​យន្ត​ការ​របស់​ CCC ​សម្រាប់​ចេញ​សេចក្តី​សម្រេច​ចិត្ត​ក្នុង​ក​ារ​លុប​បំបាត់​ការ​អនុវត្ត​មិន​ប្រកួតប្រជែង​គ្នា​។​

​ស្ថាប័ន​ CCC ​នៅតែ​មាន​តួនាទី​ក្នុង​ការ​ទទួលបន្ទុក​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​ក្នុង​ការ​ជួយ​អ្នកប្រើប្រាស់​ទទួល​បាន​គុណភាព​ខ្ពស់​ ​តម្លៃ​ទាប​ ​និង​សេវាកម្ម​ផលិតផល​ល្អ​។​

​អនុលោម​តាមច្បាប់​ស្ដីពី​ការប្រកួតប្រជែង​ដែល​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​៥​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​ស្ថាប័ន​ CCC ​ត្រូវ​បាន​កំណត់​ថា​ជា​អាជ្ញាធរ​មានសមត្ថកិច្ច​ដើម្បី​អនុ​វត្តសកម្មភាព​សំខាន់​ៗ​ ​រួម​ទាំង​ការ​ដាក់ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​ចូល​ទៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​លើ​ការ​បំពាន​លើ​ទីតាំង​ទី​ផ្សារ​​​ដែល​លេច​ធ្លោ​ ​ក៏ដូចជា​ការ​រួម​បញ្ចូល​អាជីវកម្ម​ដែល​មាន​សក្តានុពល​មាន​ក​ម្រិ​ត​ ​ឬ​បង្ខូច​ការប្រកួត​ប្រជែង​ទី​ផ្សារ​។​

លោក​សា​ស្រ្តចារ្យ ​សុខ​ ​ស៊ី​ផាន់​ណា​ ​ស្ថាបនិក​នៃ​ការិយាល័យ​មេធាវី​សុក​ស៊ី​ផាន់​ណា​ ​មានប្រសាសន៍​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ “​ការ​ភ័យខ្លាច​បែប​នេះ​គឺ​គ្មាន​មូល​ដ្ឋា​ន​”​។​

​លោកថា​៖​ ​«​ ​នេះ​គឺជា​ការ​គិត​នៅ​មាន​ក​ម្រិ​ត​ខ្លាំង​ ​ដោយ​ពិចារណា​ប្រ​ព​័ន្ឋ ​យើង​មាន​នៅកន្លែង​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ក​ម្រិ​ត​មួយ​សម្រាប់​អាជីវកម្ម​ក្នុងស្រុក​និង​ក្រៅ​ប្រទេស​។​ ​កុំ​មើលស្រាល​ជំនាញ​អាជីវកម្ម​របស់​សហគ្រិន​ខ្មែរ​ ​សម្រាប់​សមត្ថភាព​ពួកគេ​គឺ​ច្នៃប្រឌិត​ ​និង​ ​លូតលាស់​ហើយ​នេះ​គឺជា​អ្វី​ដែល​ពួកគេ​បង្ហាញ​ក្នុង​អំឡុង​ទ​ស្ស​វត្ស​ចុងក្រោយ​នេះ​»​។​

​លោក​បាន​លើកឡើង​ពី​ ​«​ឧទាហរណ៍​ខេត្ត​សៀមរាប​ ​»​ ​ដើម្បី​បង្ហាញ​ពី​របៀប​ដែល​ការ​ចូល​ ​និង​អត្ថិភាព​នៃ​អាជីវកម្ម​ក្នុងស្រុក​ដែល​លេចធ្លោ​ ​នឹង​មិន​នាំ​ឱ្យ​មាន​ស្ថានភាព​នៃ​ការប្រកួត​ប្រជែង​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​​​ថា​៖​ ​«​ ​ពីរ​ទ​ស្ស​វត្ស​មកនេះ​ ​ប្រសិន​បើ​នរណា​ម្នាក់​បាន​ទស្សនា​ខេត្ត​សៀមរាប​ ​គឺ​មានតែ​អាជីវកម្ម​ក្នុងស្រុក​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ថៃ​។​ ​ពួកគេ​បាន​គ្រប់គ្រង​តំបន់​នេះ​។​ ​តើ​ពួក​គេ​ចាកចេញ​ទៅ​ទីណា​ ​ព្រោះ​អ្នក​នឹង​រក​ឃើញ​ថា​ ​ម្ចាស់​អាជីវកម្ម​ភាគច្រើន​នៅ​ខេត្ត​សៀមរាប​បច្ចុប្បន្ន​ជា​ជន​ជាតិខ្មែរ​?​»​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ចម្លើយ​គឺ​សាមញ្ញ​បំផុត គឺ​សហគ្រិន​ជន​ជាតិខ្មែរ​ដ៏​វ័យ​ឆ្លាត​បាន​រៀន​ពី​ ​ភាព​ច្នៃប្រឌិត​និង​ ​និង​ចេះ​ពី​វិធី​សា​ស្រ្ត​អាជីវកម្ម​ពី​ជនបរទេស​ ​និង​ហើយ​ពួក​គេ​បាន​អនុវត្ត​វា​យ៉ាង​ជោគជ័យ​ក្នុង​ការ​ទាញ​ប្រយោជន៍​ ​ពី​ចំណេះ​ដឹង​ទី​ផ្សារ​ក្នុងស្រុក​របស់​ពួក​គេ​ ​ធ្វើឲ្យ​ពួក​គេ​ជា​អ្នក​ដើរតួ​យ៉ាង​សំខាន់​»៕​

ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

​គណៈកម្មាធិការ​ព្រំដែន​ ​ចុះហត្ថលេខា​ទទួលយក​គុណភាព​ផលិត​បង្គោល​ព្រំដែន​កម្ពុជា​-​ឡាវ​

Next Article

ផ្លែស្វាយ​ស្រស់​កម្ពុជា​នាំចេញ​បាន​ ​៨​៨​,​៥​០​៩​ ​តោន​ក្នុងរយៈពេល​៥​ខែ​ឆ្នាំនេះ​