អង្គការ FAO បានលើកឡើងថាតម្លៃ​អង្ករ​លក់​ដុំ​នៅ​កម្ពុជា​មាន​ស្ថិរភាព

Khmer Times Share:

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បាននិយាយកាលពីថ្ងៃពុធថា តម្លៃអង្ករលក់ដុំនៅក្នុងប្រទេសកម្ពុជាមានស្ថិរភាព បើទោះបីជាមានតម្លៃកើនឡើងនៅក្នុងប្រទេសថៃ និងវៀតណាមក៏ដោយ។

ព្រឹត្តិបត្រស្តីពីការត្រួតពិនិត្យ និងវិភាគចំណីអាហាររបស់អង្គការ FAO បានបង្ហាញថា តម្លៃអង្ករក្នុងស្រុកសម្រាប់ប្រទេសភាគច្រើននៅអាស៊ីបូព៌ា និងអាស៊ីខាងត្បូងបានកើនឡើងក្នុងខែសីហា និងខ្ពស់ជាងឆ្នាំមុន។

ប្រភពដដែលបានលើកឡើងទៀតថា នៅកម្ពុជា “តម្លៃអង្ករលក់ដុំមានស្ថិរភាព ឬកើនឡើងក្នុងខែសីហា ឆ្នាំ២០២៣”។

«តម្លៃបានកើនឡើង១១ ភាគរយនៅទីផ្សារខេត្តបាត់ដំបង ដោយសារផលប៉ះពាល់ដែលបណ្តាលមកពីអាកាសធាតុរាំងស្ងួតដែលកំពុងបន្តក្នុងឆ្នាំ 2023 និងកើនឡើង១០ ភាគរយនៅក្នុងរាជធានីភ្នំពេញ ដោយសារតម្លៃដឹកជញ្ជូនខ្ពស់»។

នៅប្រទេសថៃ និងវៀតណាម តម្លៃអង្ករបានកើនឡើង “ប្រហែលពី៤៥ ទៅ៦៥% ខ្ពស់ជាងនៅក្នុងខែសីហា ឆ្នាំ ២០២២ និងឈានដល់កម្រិតខ្ពស់បំផុតប្រចាំឆ្នាំ ដែលភាគច្រើនត្រូវបានជះឥទ្ធិពលពីប្រទេសឥណ្ឌាដែលបានរឹតត្បិតការនាំចេញអង្ករកាលពីខែកក្កដា បន្ថែមពីលើការប្រែប្រួលអាកាសធាតុដែលមានភាពកាន់តែធ្ងន់ធ្ងរ។”

នៅក្នុងប្រទេសមីយ៉ាន់ម៉ា តម្លៃអង្ករបានកើនឡើងបន្តិចពីខែកក្កដា ប៉ុន្តែបានកើនឡើងចំនួន១២០ ភាគរយពីខែសីហាឆ្នាំមុន “បន្ទាប់ពីការកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០២២ ដោយសារទិន្នផលទាបក្នុងឆ្នាំ២០២២  តម្រូវការនាំចេញ និងការរំខានដល់ទីផ្សារផ្គត់ផ្គង់”។ Sao Da – AKP

Related Posts

Previous Article

ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជានឹងធ្វើការជាមួយដៃគូទាំងអស់ដើម្បីសម្រេចឱ្យ​បាននូវសក្តានុពលនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងបន្តជំរុញគោលដៅអភិវឌ្ឍន៍ដោយចីរភាព

Next Article

កម្ពុជាបន្ត​ស្នើ​បញ្ចូល​ក្រមា​ខ្មែរ និង​សារមន្ទីរ​ទួលស្លែង ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក