ព្រឹត្តិការណ៍​សមរាត្រី​រដូវវស្សា​ឆ្នាំ​២​០​២​៣​ទាក់ទាញ​អ្នកទស្សនា​ច្រើន​កុះករ​

​កែវ​ ​រចនា​ / Khmer Times Share:
​ព្រឹត្តិការណ៍​សមរាត្រី​នៅ​អង្គរវត្ត​នា​ថ្ងៃ​ទី​២​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​។

ព្រឹត្តិការណ៍​សមរាត្រី​ ​ឬក៏​ព្រឹត្តិការណ៍​ថ្ងៃរះ​ចំ​ប្រាង្គ​កណ្ដាល​ប្រទេស​អង្គរវត្ត​នោះ​ ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ ​អន្ដរជាតិ​ជាច្រើន​កុះករ​ ​ពិសេស​នៅ​ព្រឹក​ថ្ងៃ​ទី​២​២​ ​ខែកញ្ញា​នេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្សាយ​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​ព្រឹត្តិការណ៍​សមរាត្រី​ (​Equinox​) ​តែងតែ​កើតមាន​២​ដង​ ​គឺ​នៅ​រដូវប្រាំង​ (​Vernal​ ​Equinox​) ​កើត​ទ្បើ​ង​នៅ​ខែ​មីនា​ ​និង​សមរាត្រី​រដូវវស្សា​ (​Autumn​a​l​ ​Equinox​) ​កើត​ទ្បើ​ង​នៅ​ខែកញ្ញា​។​ ​ចំពោះ​ឆ្នាំ​២​០​២​៣​នេះ​ ​ថ្ងៃរះ​លើកំពូល​អង្គរវត្ត​ចំ​ថ្ងៃ​សមរាត្រី​រ​ដូ​វស្សា​នេះ​ ​នៅ​ថ្ងៃ​ទី​២​២​ ​ខែកញ្ញា​ ​ដែល​ជា​វេលា​ដែល​ថ្ងៃ​និង​យប់​មាន​រយៈពេល​ ​ស្ទើរតែ​ស្មើគ្នា​គិត​នៅ​ប្រទេស​កម្ពុជា​។​ ​ក្រៅពី​នេះ​ ​ខែ​ខ្លះ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់​ ​ហើយ​ខ្លះទៀត​ ​យប់​មាន​រយៈពេល​វែង​ជាង​ថ្ងៃ​វិញ​។​

​ករណី​ពិសេស​នៅ​អង្គរវត្ត​ ​នា​វេលា​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា​នេះ​ ​ព្រះអាទិត្យ​នឹង​រះ​ទ្បើ​ង​ចំ​កំពូល​កណ្តាល​នៃ​អង្គរវត្ត​នា​ព្រឹកព្រលឹម​ស្រាង​ៗ​ ​ដែល​យើង​អាច​មើលឃើញ​ពី​ខ្លោងទ្វារ​កណ្តាល​នៃ​គុហ៍​តារា​ជ​ (​ខ្លោងទ្វារ​ធំ​ខាងលិច​)​។​

​នេះ​ជា​រឿង​អច្ឆរិយ​របស់​អង្គរវត្ត​ ​ដែល​បាន​ស្ថាបនា​ទ្បើ​ង​ដោយមាន​ការសិក្សា​គន់គូរ​យ៉ាង​ល្អិតល្អន់​របស់​អ្នកប្រាជ្ញបណ្ឌិត​សម័យ​អង្គរ​ ​រួមផ្សំ​គ្នា​រវាង​ទ្រឹស្តី​គ​ណិ​ត​សា​ស្រ្ត ​វិស្វកម្ម​ ​ស្ថាបត្យកម្ម​ ​និង​តារា​សា​ស្រ្ត​។​ ​គឺ​ជាហេតុ​ផល​វិទ្យា​សា​ស្រ្ត​មួយ​ ​ដែល​បំពេញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​សួរ​មិន​ចេះ​ចប់​ថា​ ​ហេតុ​ដូចម្តេច​បានជា​អង្គរវត្ត​បែរមុខ​ទៅ​ទិសខាងលិច​? ​៕​

Related Posts

Previous Article

​ក្រសួង​ព័ត៌មាន​កម្ពុជា​ ​និង​ក្រសួង​ព័ត៌មាន​ម៉ាឡេស៊ី​ ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ

Next Article

សន្និសីទបណ្តាញ HUAWEI ២០២៣៖ ដំណោះស្រាយសេវាកម្មសមាហរណកម្មបណ្តាញសហគ្រាស ៣.០ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ