​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កំណត់​ស្ថានភាព​ជន​មាន​ពិការភាព​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ទទួល​អត្ថប្រយោជន៍​

​ត​ន​ ​វិបុល​ / Khmer Times Share:
ស្រ្តីពិការម្នាក់នៅតាមដងផ្លូវក្នុងក្ភ្នំពេញ។ ​ ខ្មែរថាមស៍៖ យ៉ន សូវៀត

 

​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ ​«​អត្តសញ្ញាណកម្ម​ពិការភាព​ ​តាម​គំរូ​សង្គម​ ​និង​សិទ្ធិ​ជា​មូលដ្ឋាន​»​ ​ដែល​មាន​គោលបំណង​រៀបចំ​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណកម្ម​ពិការភាព​សម្រាប់​ជា​មូលដ្ឋាន​កំណត់​ក្រុម​គោលដៅ​ជន​មាន​ពិការភាព​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ពួកគេ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម​និង​សេវា​សង្គម​ផ្សេងៗ​ទៀត​។​

​អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ជន​មាន​ពិការភាព​ក្នុង​ប្រទេស​កម្ពុជា​។​

​អនុក្រឹត្យ​ក​ម្រាស់​១​០​ទំព័រ​ ​មាន​ហត្ថលេខា​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ចុះ​ថ្ងៃ​ទី​២​៩​ ​ខែ​កក្កដា​ ​បាន​ឱ្យ​ដឹង​ថា​ ​អនុក្រឹត្យ​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​រៀបចំ​និង​គ្រប់គ្រង​ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណកម្ម​ពិការភាព​ឱ្យ​មាន​បទដ្ឋាន​រួម​មួយ​ប្រកប​ដោយ​សង្គតិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។​

​អនុក្រឹត្យ​បន្ត​ថា​ ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អត្តសញ្ញាណកម្ម​ពិការភាព​ជា​មូលដ្ឋាន​កំណត់​ក្រុម​គោលដៅ​ជន​មាន​ពិការភាព​ក្នុង​ការ​លើក​ក​ម្ពស់​ជីវភាព​ ​ការ​ទទួល​បាន​សេវា​សង្គម​ ​ការ​អភិវឌ្ឍ​ដល់​ជន​មាន​ពិការភាព​ ​និង​ការប្រើប្រាស់​ជា​ទិន្នន័យ​សម្រាប់​កំណត់​ក្រុម​គោលដៅ​របស់​កម្មវិធី​ជំនួយ​សង្គម​ ​និង​របប​សន្តិសុខ​សង្គម​ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម​។​

​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​នេះ​ ​សម្រាប់​ការ​ផ្តល់​ប​ណ្ណ​សម្គាល់​ជន​មាន​ពិការភាព​ ​ក្រោយ​ពី​ការកំណត់​អត្ថ​សញ្ញាណ​កម្ម​ពិការភាព​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ជន​មាន​ពិការ​ភាព​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​គាំពារ​សង្គម​ ​
និង​សេវា​សង្គម​ផ្សេងទៀត​ ​ប្រកប​ដោយ​សមធម៌​ ​និង​
បរិ​យា​ប​ន្ន​ស្របតាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​។​

​អនុក្រឹត្យ​បាន​បញ្ជាក់​ថា​៖​ ​«​ជន​មាន​ពិការភាព​ដែល​ចូលរួម​កំណត់​អត្តសញ្ញាណកម្ម​ពិការភាព​ ​តាម​គំរូ​សង្គម​ ​និង​សិទ្ធិ​ជា​មូលដ្ឋាន​ ​ត្រូវ​បាន​វាយ​តម្លៃ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​គ្រប់គ្រង​ពិការភាព​ ​ដើម្បី​ទទួល​បាន​ប​ណ្ណ​សម្គាល់​ជន​មាន​ពិការភាព​ទៅតាម​ប្រភេទ​និង
​ក​ម្រិ​ត​ពិការភាព​»​។​

​អនុក្រឹត្យ​បន្ត​ថា​៖​ ​«​ប្រភេទ​ពិការភាព​ក្នុង​អនុក្រឹត្យ​ចែក​ចេញ​ជា​៥​ប្រភេទ​ ​គឺ​ពិការភាព​កាយសម្បទា​ ​ពិការភាព​ញាណ​ដឹង​ ​ពិការភាព​សតិ​ប​ញ្ញ ​ពិការភាព​ផ្លូវ​ចិត្ត​ ​ពិការភាព​ផ្សេងៗ​ ​ហើយ​ប្រភេទ​ពិការភាព​នីមួយៗ​ចែក​ចេញ​ជា​៣​កម្រិត​ ​គឺ​កម្រិត១​ (​ក​ម្រិ​ត​ធ្ងន់​បំផុត​និង​ធ្ងន់​) ​ក​ម្រិ​ត​២​ (កម្រិត​មធ្យម) ​ក​ម្រិ​ត​៣​ (​ក​ម្រិ​ត​ស្រាល​)​»​។​

​តាម​អនុក្រឹត្យ​នេះ​ ​ប​ណ្ណ​សម្គាល់​ជន​មាន​ពិការភាព​មាន​សុពលភាព​ជាអចិន្ត្រៃយ៍​លើកលែងតែ​ជន​មាន​ពិការភាព​ដែល​ត្រូវ​ដក​ចេញ​ពី​ប្រព័ន្ធ​គ្រប់គ្រង​ ​ដូចជា​ក្នុង​ករណី​ទទួល​មរណភាព​ ​ចាក​ចេញ​ពី​កម្មវិធី​ដោយ​ស្ម័គ្រចិត្ត​ ​មិន​មាន​ពិការភាព​អ​ចិន្ត្រៃយ៍ ​និង​ក្លែង​បន្លំ​ប​ណ្ណ​សម្គាល់​ជន​មាន​ពិការភាព​។​

​ក្នុង​អនុក្រឹត្យ​បាន​ព្រមាន​ថា​៖​ ​«​ជន​ណា​ដែល​ក្លែង​បន្លំ​បណ្ណ​សម្គាល់​ជន​មាន​ពិការភាព​ ​ឬ​ទិន្នន័យ​អត្តសញ្ញាណកម្ម​ពិការភាព​ ​តាម​គំរូ​សង្គម​ ​និង​សិទ្ធិ​ជា​មូលដ្ឋាន​ ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ជាធរមាន​»​។​

​កិច្ចការ​ទាំងអស់​ដែល​មាន​ចែង​ក្នុង​អនុក្រឹត្យ​នេះ​ត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុវនីតិសម្បទា​ ​ព្រមទាំង​មាន​ការ​ចូល​រួម​គាំទ្រ​ពី​ក្រសួង​មហាផ្ទៃ​ ​ក្រសួង​ផែនការ​ ​ក្រសួងសុខាភិបាល​ ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ឃុំ​/​សង្កាត់​។​

​លោក​ ​សាន់​ ​រតនា​ ​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជន​ពិការ​ ​បាន​បញ្ជាក់​ថា​ ​ក្រុម​ការងារ​បន្ទុក​លើ​កិច្ចការ​នេះ​ ​គឺ​បាន​ចាប់​ផ្ដើម​អនុវត្ត​កិច្ច​ជា​បណ្ដើរៗ​តាំងពី​ឆ្នាំ​២​០​២​០​មក​ម៉្លេះ​ហើយ​រហូត​មកដល់ពេលនេះ​ជន​មាន​ពិការភាព​ប្រមាណ​២​៦​ម៉ឺន​នាក់​ហើយដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណកម្ម​ពិការភាព​ ​តាម​គំរូ​សង្គម​ ​និង​សិទ្ធិ​ជា​មូលដ្ឋាន​។​

​លោក​និយាយ​ថា​ ​នៅ​ពេលកំណត់​អត្តសញ្ញាណ​ជន​មាន​ពិការភាព​ហើយ​គេ​មាន​ទិន្នន័យ​ស្ដីពី​ស្ថានភាព​ជន​មាន​ពិការភាព​ក​ម្រិ​ត​ធ្ងន់​ ​មធ្យម​ ​និង​ស្រាល​ ​ដែល​ការ​ធ្វើ​បែប​នេះ​មាន​ប្រយោជន៍​សម្រាប់​ការរៀបចំ​គោល​នយោបាយ​និង​ការ​អន្តរាគមន៍​លើ​ករណី​ផ្សេងៗ​ទៀត​ ​ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការ​ចាំបាច់​របស់​ពួកគេ​៕​

Related Posts

Previous Article

​អគារ​គន្ធ​បុប្ឆា ​សី​ហ​មុនី​ ​មុនិនាថ​ ​ជួយសង្គ្រោះ​កុមារ​ ​និង​ទារក​ ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាង​ ​២​ ​៨​០​០​នាក់​

Next Article

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ ​៩​ខេត្ត​ ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​