​ក្រសួង​ផ្ដល់​ ​សៀវភៅ​ មគ្គ​ទេស​ ​សម្រាប់​តម្រង់​ទិស​និស្សិត​ក្នុង​ការ​ជ្រើស​ជំនាញ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ​ ​ ខ្មែរថាមស៍៖ ទេព សូនី

 

​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​ផ្ដល់​ ​«​សៀវភៅ​មគ្គ​ទេស​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​»​ ​ជា​ ​P​D​F​ ​ឥត​គិតថ្លៃ​ដើម្បី​តម្រង់​ទិស​ដល់​សិស្ស​ ​និស្សិត​ ​សម្រាប់​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ ​នៃ​សាកល​វិទ្យាល័យ​ពាក់ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​។​

​កាលពី​ថ្ងៃសុក្រ​ ​អគ្គនាយកដ្ឋាន​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ (​វ​.​ប​. ​ន​.) ​នៃ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​នវានុវត្តន៍ ​បាន​ឱ្យ​ដឹង​ថា​ ​អគ្គនាយកដ្ឋាន​បាន​ចងក្រង​ ​«​សៀវភៅ​មគ្គ​ទេស​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​»​ ​ដើម្បី​ជួយ​តម្រង់​ទិស​ដល់​សិស្ស​ ​និស្សិត​ ​ក្នុង​ការ​ជ្រើសរើស​ជំនាញ​សម្រាប់​ថ្នាក់ឧត្តម​សិក្សា​ ​និង​ការងារ​ពាក់ព័ន្ធ​។​

​អគ្គនាយកដ្ឋាន​បន្ថែម​ថា​ ​ចំពោះ​ជំនាញ​សម្រាប់​សិក្សា​ ​និង​ការងារ​ពាក់ព័ន្ធ​នឹង​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​ក្នុង​វិ​ស​័​យ​ឯកជន​ជាអាទិ៍​ ​គឺ​មាន​ដូចជា​ ​ឧស្សាហកម្ម​ ​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​ជាដើម​។​

​អគ្គនាយកដ្ឋាន​ខាងលើ​បញ្ជាក់​ថា​ ​ឯកសារ​បោះ​ពុម្ភ​លើក​ទី​១​ ​ដែល​មាន​ក​ម្រា​ស​ប្រមាណ​ ​៤​៤​ទំព័រ​ ​គឺជា​លទ្ធផល​មួយ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាន​ឥណ្ឌា​ ​ប្រចាំ​នៅ​កម្ពុជា​។​

​លោក​ ហ៊ុ​ល​ ​សៀង​ហេង​ ​អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​បាន​លើកឡើង​ថា​ ​ការ​អប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គ​ណិ​ត​វិទ្យា​ ​ពិតជា​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​បុគ្គល​ ​ឧស្សាហកម្ម​ ​និង​សេដ្ឋកិច្ច​សង្គម​ទាំងមូល​។​

​លោក​បន្ថែម​ថា​ ​សៀវភៅ​ខាងលើ​នេះ​ ​នឹង​នាំ​អ្នក​អាន​ចូល​មក​ក្នុង​ពិភព​នៃ​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​កម្ពុជា​តាមរយៈ​កម្មវិធីសិក្សា​ស្ទែ​ម​។​

​សៀវភៅ​នេះ​បង្ហាញ​ពី​សមិទ្ធផល​ ​និង​បទ​ពិសោធ​របស់​និស្សិត​ឆ្នើម​ ​និង​អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ ​មុននឹង​សម្រេច​បាន​ជោគជ័យ​ដូច​បច្ចុប្បន្ន​របស់​ពួកគេ​។​

​លោក​បន្ត​ថា​ ​សៀវភៅ​នេះ​ ​ក៏បាន​ពិពណ៌នា​អំពី​មុខជំនាញ​ស្ទែ​ម​ ​កម្មវិធី​សាកលវិទ្យាល័យ​ ​និង​ផែនទី​បង្ហាញ​ផ្លូវ​ ​ដែល​នឹង​មានប្រយោជន៍​ដល់​សិស្ស​កំពុង​ពិចារណា​បន្ត​ការសិក្សា​ ​ដើម្បី​ចាប់​យក​អាជីព​ ​ការងារ​ក្នុង​វិ​ស​័​យ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​សូម​ណែនាំ​សៀវភៅ​នេះ​ ​ទៅដល់​សិស្ស​វិទ្យាល័យ​ដែល​មានបំណង​បន្ត​ការ​សិក្សា​ដើម្បី​ចាប់​អាជីព​លើ​វិ​ស​័​យ​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​ឬ​និស្សិត​ដែល​កំពុង​ស្វែងរក​កំនិ​ត​ថ្មីៗ​ ​និង​សម្រាប់​ជា​ការ​បំ​ផុសគំនិត​ដល់​អ្នក​ដែល​ចង់​ស្វែងយល់​អំពី​សារៈសំខាន់​នៃ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គ​ណិ​ត​វិទ្យា​នៅ​ក្នុង​យុគ​សម័យ​បច្ចុប្បន្ន​»​។​

​សៀវភៅ​ខាងលើ​មាន​នូវ​ខ្លឹមសារ​ព័ត៌មាន​អំពី​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គ​ណិ​ត​វិទ្យា​ ​ដែល​នឹង​ជួយ​ឱ្យ​សិស្ស​ត្រៀម​ខ្លួន​សម្រាប់​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​ខាងមុខ​។​

​យុវតី​ ​កៅ​ ​ម៉េង​ហ​័​ង​ ​ស្ថាបនិក​ ​Start​up​ ​STEM​UNITY​ & ​Lad​i​e​s ​in​ ​T​e​c​h​ ​បាន​ឱ្យ​ដឹង​ថា​ ​ស្ទែ​ម​ ​គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា​ដោយ​មិន​គិត​ពី​ប្រវត្តិ​ ​ឬ​ទី​តាំងរបស់​មនុស្ស​នោះ​ទេ​។​

​ម៉េង​ហ​័​ង​ ​បញ្ជាក់​ថា​ ឱ្យ​តែ​មនុស្ស​មានការ​ប្តេជ្ញា​ចិត្ត​ ​និង​ទេពកោសល្យ​ ​នោះ​គេ​អាច​សម្រេច​គោលដៅ​ ​និង​ជោគជ័យ​ក្នុង​ជីវិត​របស់​គេ​បាន​។​

​យុវតី​ខាងលើ​បន្ថែម​ថា​៖​ ​«​ខ្ញុំ​នឹង​ជំរុញ​ទឹក​ចិត្ត​យុវជន​ឱ្យ​កាន់​តែ​ច្រើន​ ​ដើម្បី​ធ្វើត​ាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​លើ​ ​ស្ទែ​ម​ ​និង​បង្កើត​ផល​វិជ្ជមាន​ដល់​សង្គម​»​។​

​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​បាន​បញ្ជាក់​ថា​ ​ចំពោះ​សិស្ស​ ​និស្សិត​ ​និង​សាធារណជន​ ​ដែល​មាន​ចំណាប់​អារ​ម្ម​រ​ណ៍​លើ​
«​សៀវភៅ​មគ្គ​ទេស​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​
ន​វា​នុ​វត្ត​ន៍​»​ ​អាច​ទាញ​យក​ឯកសារ​ ​P​D​F​ ​ជា​ភាសាខ្មែរ​ ​និង​អង់គ្លេស​ ​តាមរយៈ​តំណ​ភ្ជាប់​ ​ឬ​ស្កេន QR ​Code៕។ ​

សម្រាប់​ភាសាខ្មែរ​៖ ​h​t​t​p​s://​mist​i​.​go​v​.k​h​/​public/file/202308011690880394.pdf

​សម្រាប់​ភាសា​អង់គ្លេស​៖ ​https://misti.gov.kh/public/file/202308011690880724.​p​d​f​

Related Posts

Previous Article

កម្ពុជា​ ​ឡាវ​ ​ស​ម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ការ​ទូទាត់​ឆ្លង​ដែន​តាមរយៈ​ឃ្យូ​អ​រកូត​ (QR ​Code​)

Next Article

ការនាំចេញ​តាមរយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​គិតជា​ទឹកប្រាក់​បាន​ ​១​,​៣​៩​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​ ​២​០​២​៣នេះ​