​គណៈកម្មាធិការ​ព្រំដែន​ ​ប្រតិកម្ម​រឿង​ផ្សព្វផ្សាយ​ ​វៀតណាម​ ​បង្ខិត​បង្គោល​ព្រំដែន​ចូល​ដី​កម្ពុជា

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
បង្គោលព្រំដែននៅតំបន់ព្រំដែនកម្ពុជា-វៀតណាម។ ​ រូបភាព៖ សហការី

 

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ ​ចេញ​ប្រតិកម្ម​ ​និង​ទាត់ចោល​ទាំងស្រុង​រាល់​ការចោទប្រកាន់​ប្រទេស​វៀតណាម​ ​បង្ខិត​បង្គោល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​ ​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​និង​ស្នើ​សមត្ថកិច្ច​ចាត់វិធានការ​លើ​បុគ្គល​ទាំងនោះ​តាម​ផ្លូវច្បាប់​។​

​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ប្រតិកម្ម​ខាង​លើ​នេះ​ ​ធ្វើ​ឡើង​បន្ទាប់ពី​ស្ថាប័ន​សារ​ព័ត៌មាន​ស្ថិតនៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ ​លើក​ឡើង​ថា​ ​វៀតណាម​ ​បាន​បង្ខិត​បង្គោល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​ ​និង​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំង​នៅ​កម្ពុជា​ ​និង​ក្រៅ​ប្រទេស​មួយ​ចំនួន​ ​ចែក​រំលែក​ត​ៗ​គ្នា​។​

​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ទូរទស្សន៍​ព្រះអាទិត្យ​កម្ពុជា​ (​Cam​bo​d​i​a​ ​SUN​T​V​) ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ដោយ​ដាក់​ចំណងជើង​ថា​ ​ចោលម្សៀត​បំផុត​ ​ដែល​យួន​ចេះតែ​បង្ខិត​បង្គោល​ព្រំដែន​ចូល​មក​កម្ពុជា​ ​បានជា​បន្ត​រហូត​យ៉ាង​នេះ​។​

​ក្នុង​វីដេអូ​ឃ្លីប​ជាង​៦​នាទី​ ​ដែល​មាន​ព្រះសង្ឃ​និមន្ត​ទៅ​មើល​ព្រំដែន​ផ្ទាល់​បាន​អធិប្បាយ​ថា​ ​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​ដែល​ស្ថិតនៅ​ស្រុក​ពញាក្រែក​ ​ខេត្ត​ត្បូងឃ្មុំ​ ​ត្រូវ​បាត់បង់​ដី​ច្រើន​ជាង​គេ​។​

​ប្រភព​បន្ត​ថា​ ​កាលពី​ជាង​១​០​ឆ្នាំមុន​ ​វត្ត​ស្អំ​ ​នៅ​ម្ដុំ​ព្រៃ​ខ្មោច​ ​ប៉ុន្តែ​ដោយសារ​វៀតណាម​ ​ចេះ​តែ​រំកិល​ព្រំដែន​ចូល​មក​ ​ខាង​វត្ត​ក៏​សម្រេច​លើក​មក​​ដាក់​មក​នៅក្បែរ​ផ្លូវ​វិញ​ (ផ្លូវដី​គ្រួស​​ក្រហម​ ​ក្នុង​ទឹកដី​កម្ពុជា​)​។​

​ព្រះសង្ឃ​ក្នុង​វីដេអូ​បន្ថែម​ថា​ ​កាល​ពី​មុន​បង្គោល​ព្រំដែន​ ​គឺ​ស្ថិត​នៅ​ថ្នល់​អាមេរិក​ ​ប៉ុន្តែ​បច្ចុប្បន្ន​បង្ខិត​ចូល​ក្នុង​ដី​កម្ពុជា​កាន់​តែ​ឆ្ងាយ​ជិត​ដល់​ផ្លូវ​គ្រួស​ក្រហម​ ​និង​ជិត​ដល់​វត្ត​។​

​កាល​ពី​ថ្ងៃសុក្រ​ ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ថា​ ​ការ​ផ្សព្វផ្សាយ​របស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ​ទូរទស្សន៍​ព្រះអាទិត្យ​កម្ពុជា​ ​មាន​ចេតនា​ប្រឌិត​រឿង​ ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ ​ក្នុង​គោលដៅ​ញុះញង់​ប្រជាពលរដ្ឋ​ក្នុងកំលុង​ពេល​ជិត​បោះឆ្នោត​ ​ដើម្បី​បំភាន់​សាធារណៈ​មតិ​ជាតិ​ ​និង​អន្តរជាតិ​។​

​ការផ្សាយ​ខាងលើ​នេះ​ ​គឺជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​ការងារ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​ ​អំពី​ការ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ ​ក៏ដូចជា​ការ​បណ្តោយ​ឱ្យ​មាន​ការ​រំលោភបំពាន​ទឹកដី​ពី​ប្រទេសជិតខាង​ ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដី​ស្រែចំការ​ ​ជាដើម​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ ​បញ្ជាក់​ថា​ ​ក្នុង​កិច្ច​ការងារ​ខណ្ឌសីមា​ ​និង​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​ ​ជាមួយ​នឹង​វៀតណាម​ ​ក៏ដូចជា​ជាមួយនឹង​ប្រទេសជិតខាង​ដទៃ​ទៀត​ ​កម្ពុជា​ធ្វើ​បាន​ត្រឹមត្រូវ​ ​
និង​ច្បាស់លាស់​បំផុត​ ​ដើម្បី​រក្សា​បាន​ផ្ទៃក្រឡា​ដី​កម្ពុជា​ ​
១​៨​១​ ​០​៣​៥​ ​គីឡូម៉ែត្រក្រឡា​ ​ដូច​បាន​កំណត់​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ ​អំពាវនាវ​ដល់​ជន​រួម​ជាតិ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​កុំ​ជឿ​ ​និង​កុំ​ចែក​ចាយ​រាល់​ព័ត៌មាន​ក្លែងក្លាយ​ ​ដែល​មាន​ចេតនា​ទុច្ចរិត​ ​វាយ​ប្រហារ​ដល់​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ហើយដែល​សកម្មភាព​ទាំង​អស់​នោះ​ ​អាច​នឹង​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​។​

​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ ​ក៏​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​ ​ទប់​ស្កាត់​ ​និង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ខិលខូច​ទាំង​ឡាយ​ណា​ ​ដែល​មាន​ចេតនា​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ទាំងនេះ​ ​ដើម្បី​យក​ទៅ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​។​

​អភិបាលស្រុក​ពញាក្រែក​ ​លោក​ ​លី​ ​សុភា​លីន​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​សម្រាប់​ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាក្រែក​ ​កម្ពុជា​គ្មាន​បាន​កាត់​ដី​ឱ្យ​ទៅ​វៀតណាម​ ​ជា​អ្នក​គ្រប់គ្រង​នោះ​ទេ​ ​តែ​អ្នក​ដែល​បាន​លើក​ឡើង​ថា​ ​កម្ពុជា​កាត់​ដី​ឱ្យ​វៀតណាម​ ​គឺ​សុទ្ធតែ​ជា​ព័ត៌មាន​ប្រឌិដ្ឋ​ខុស​ពី​ការពិត​ទាំង​ស្រុង​។​

​លោក​បន្ថែម​ថា​ ​បើ​សិន​មាន​ការ​កាត់​ដី​ឱ្យ​ទៅ​វៀតណាម​ពិត​មែន​ ​នោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ ​នឹង​ចេញ​មុខ​ប្រតិកម្ម​មុន​គេ​ ​មិន​មែន​ជា​ក្រុម​ប្រឆាំង​នោះ​ទេ​។​

​អភិបាលស្រុក​បន្ត​ថា​ ​បង្គោល​ក្នុង​ភូមិសាស្ត្រ​ឃុំ​កក​ ​ដែល​ផ្សព្វផ្សាយ​ថា​ ​វៀតណាម​ ​រំកិល​ព្រំដែន​មកដល់​ជិត​វត្ត​ ​ក៏​មិន​ពិត​ដែរ​។​

​លោក​ ​លី​ ​សុភា​លីន​ ​បញ្ជាក់​ថា​៖​ ​«​ឥឡូវនេះ​ ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ពញាក្រែក​ ​៤​២​គីឡូម៉ែត្រ​ ​ត្រូវ​បាន​បោះ​បង្គោល​ព្រំដែន​រួច​រាល់​អស់ហើយ​ ​ហើយ​បាន​កសាង​ ​និង​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​រួចរាល់​ហើយ​ដែរ​ ​ដូច្នេះ​បង​ប្អូន​អាច​មក​មើល​បង្គោល​ព្រំដែន​បាន​៕​

Related Posts

Previous Article

​កម្ពុជា​ណែនាំ​ពលរដ្ឋ​ផ្អាក​ធ្វើ​ដំណើរ​ទៅ​សមុទ្រ​ដោយសារ​តែ​កំពុង​រង​ឥទ្ធិពល​ព្យុះ​ទី​ហ្វុ​ង​

Next Article

​រដ្ឋាភិបាល​បង្កើន​ថវិកា​វិនិយោគ​លើ​វិ​ស​័​យ​អប់រំ​ដល់​ជាង​៨​០​០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​