​កម្ពុជា​ប្រារព្ធ​ទិវា​មនុស្សគ​ថ្លង់​ឆ្នាំ​២​០​២​៣ ​ដើម្បី​លើក​ក​ម្ពស់​សិទ្ធិ​សេរីភាព​ពួកគេ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​កម្ពុជា​បាន​ប្រារព្ធ​ទិវា​មនុស្សគ​ថ្លង់​កម្ពុជា​លើក​ទី​១​១​ ​និង​អន្តរជាតិ​លើក​ទី​៦​៦​ ​នៅ​ទីស្ដីការ​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​កាល​ពីម្សិលមិញ​។​  ​រូបភាព​៖​ ​ក្រសួងសង្គមកិច្ច​

កម្ពុជា​បាន​ប្រារព្ធ​ទិវា​មនុស្សគ​ថ្លង់​កម្ពុជា​លើក​ទី​១​១​ ​និង​អន្តរជាតិ​លើក​ទី​៦​៦​ ​នៅ​ទីស្ដីការ​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​កាល​ពីម្សិលមិញ​ ​ដើម្បី​លើកទឹកចិត្ត​និង​បំពេញ​តាម​តម្រូវ​ការ​របស់​មនុស្សគ​ថ្លង់​ ​ព្រមទាំង​បង្កើន​ការ​យកចិត្តទុកដាក់​លើក​ក​ម្ពស់​សិទ្ធិ​សេរីភាព​របស់​មនុស្សគ​ថ្លង់​។​

​ទិវា​មនុស្សគ​ថ្លង់​ឆ្នាំនេះ​ ​កម្ពុជា​រៀបចំ​ធ្វើ​ក្រោម​ប្រធាន​បទ​ ​«​បរិ​យា​ប​ន្ន​ការងារ​សម្រាប់​មនុស្សគ​-​ថ្លង់​ដើម្បី​ការ​អភិវឌ្ឍ»។​ ​ជា​រៀងរាល់​ឆ្នាំ​ ​អង្គការសហប្រជាជាតិ​បាន​កំណត់​យក​ថ្ងៃ​ទី​២​៣​ ​ខែកញ្ញា​ ​ដើម្បី​ប្រារព្ធ​ទិវា​មនុស្សគ​ថ្លង់​អន្តរជាតិ​ ​ដែល​ជា​ការ​ទទួល​ស្គាល់​អំពី​សារៈសំខាន់​នៃ​មនុស្សគ​ថ្លង់​ ​ដែល​ជាស​មា​ភាព​ធនធានមនុស្ស​និង​មិន​ត្រូវ​បាន​មើល​រំលង​ ​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​។​

​លោក​ ​ជា​ សុ​មេធី​ ​រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​បាន​លើកឡើង​ថា​ ​កម្ពុជា​បាន​ផ្ដល់​ឱកាស​អប់រំ​សម្រាប់​មនុស្សគ​ថ្លង់​និង​មានការ​អភិវឌ្ឍ​ ​ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​ វិ​ស័​យ​ពិការភាព​ ​គឺជា​កិច្ចការ​ពហុ​វិ​ស័យ​ដែល​ទាមទារ​ការចូលរួម​យក​ចិត្ត​ទុក​ដាក់​និង​ដោះស្រាយ​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​លោក​បន្ត​ថា​ វិ​ស័យ​ពិការភាព​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុកជា​ចក្ខុវិស័យ​រយៈពេល​សម្រាប់​អភិវឌ្ឍ​ដែល​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​។​ ​នេះ​ជា​ការ​យល់ច្បាស់​ពី​តម្រូវ​ការ​បញ្ហា​ប្រឈម​នានា​ជន​មាន​ពិការភាព​ ​ជាពិសេស​សម្រាប់​ជន​មាន​ពិការភាព​គថ្លង់​។​

​លោក​បន្ថែម​ថា​ ​ដើម្បី​គាំទ្រ​ចក្ខុវិស័យ​នេះ​ ​រដ្ឋាភិបាល​បាន​បង្កើត​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​សម្រាប់​បណ្ដុះបណ្ដាល​គ្រូ​ជំនាញ​គ្រប់​ក​ម្រិ​ត​ វិក្រឹតិ​ការអប់រំ​ ​អភិវឌ្ឍ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ជន​មាន​ពិការភាព​។​ ​ទន្ទឹម​នឹង​នេះ​ ​ក្រសួង​សង្គមកិច្ច​ក៏បាន​បង្កើត​វិទ្យាស្ថាន​សង្គមកិច្ច​ ​ដើម្បី​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស​ឱ្យ​មានចំណេះ​ដឹង​លើ​វិ​ស័យ​សង្គមកិច្ច​ ​ការងារ​ ​ការ​ស្ដារ​ពលកម្ម​កាយ​សម្បទា​សម្រាប់​ជន​មាន​ពិការភាព​។​

​លោក​និយាយ​ថា​៖​ ​«​ការ​វិនិយោគ​ជាមួយ​ជន​មាន​ពិការភាព​លើ​ការអប់រំ​ ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​គឺជា​ទុន​ដ៏​សំខាន់​សម្រាប់​ផ្ដល់​ធនធានមនុស្ស​ ​ការ​លើក​ក​ម្ពស់ ​និង​ជំរុញ​ឱ្យ​ជន​មាន​ពិការភាព​មានលទ្ធភាព​ទទួល​បានការ​ងារ​ ​មុខរបរ​ ​មាន​ប្រាក់​ក​ម្រៃ​កាន់តែ​ប្រសើរ​ឡើង​ ​ជាពិសេស​ពួកគេ​អាច​រស់នៅ​បាន​ដោយ​ឯករាជ​ប្រកបដោយ​សុខុដុ​មរ​ម​នា​»​។​

​លោក​ ​ឯម​ ​ច័ន្ទ​មករា​ ​រដ្ឋលេខាធិការ​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​បាន​លើកឡើង​ថា​ ​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​ទិវា​​​នេះ​ក្នុង​ក​ម្រិ​ត​ថ្នាក់​ជាតិ​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៣​មក​។​ ​វា​ជា​ការ​បង្ហាញ​អំពី​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ ​សង្គម​ស៊ីវិល​ ​និង​មហាជន​ទូទៅ​ ​ដើម្បី​លើក​ទឹក​ចិត្ត​និង​បំពេញ​តាម​តម្រូវ​ការ​របស់​មនុស្សគ​ថ្លង់​ ​ព្រម​ទាំង​បង្កើន​ការ​យក​ចិត្តទុក​ដាក់​លើក​ក​ម្ពស់​សិទ្ធិ​សេរី​ភាព​របស់​មនុស្សគ​ថ្លង់​។​

​លោក​បន្ត​ថា​៖​ ​«​ទិវា​​​នេះ​ផ្ដល់​ឱកាស​ដើម្បី​គាំទ្រ​អត្តសញ្ញា​ភាសា​សញ្ញា​និង​ភាព​ចម្រុះ​នៃ​វប្បធម៌​របស់​អ្នកប្រើប្រាស់​ភាសា​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ដូចជា​នៅ​ទូទាំង​ពិភពលោក​។​ ​ភាសា​សញ្ញា​ជា​មធ្យោបាយ​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្សគ​ថ្លង់​ ​ដើម្បី​បង្ហាញខ្លួន​ឯង​ភ្ជាប់​ទំនាក់ទំនង​នឹង​អ្នកដទៃ​ ​និង​ចូលរួម​គ្រប់​វិ​ស​័​យ​នៃ​សេដ្ឋកិច្ច​ ​សង្គម​ ​វប្បធម៌​ ​និង​នយោបាយ​»​។​

​របាយការណ៍​អង្កេត​ប្រជាសាស្ត្រ​និង​សុខភាព​របស់​​​ក្រសួង​ផែនការ​ ​បាន​បង្ហាញ​ថា​ ​នៅ​ក្នុង​ឆ្នាំ​២​០​២​២​ ​កម្ពុជា​មាន​ជន​មាន​ពិការភាព​ប្រមាណ​ជាង​៣​.​៤​លាន​នាក់​ ​ស្មើ​នឹង​២​៤​ភាគរយ​នៃ​ប្រជាជន​សរុប​ទូទាំង​ប្រទេស​។​ ​ក្នុង​នោះ​ជន​មាន​ពិការ​គថ្លង់​មាន​ជាង​៩​៥​ម៉ឺន​នាក់​ ​ស្មើនឹង​៦​ភាគរយ​នៃ​ជន​មាន​ពិការភាព​នៅ​ក​ម្ព​ជា​។​

​លោក​ ​ឯម​ ​ច័ន្ទ​មករា​ ​បាន​បញ្ជាក់​ថា​ ​ការ​កើតមាន​ជំងឺ​មុន​និង​ក្រោយពេល​សម្រាល​កូន​ ​កំលុងពេល​មានផ្ទៃពោះ​ ​ការ​បង្ក​រោគ​ ​ការប្រើប្រាស់​ឱសថ​មិន​ត្រឹមត្រូវ​ ​កង្វះ​អុក​ស៊ី​សែន​ពេល​សម្រាល​កូន​ ​ឬ​ការ​មានរបួស​ប្រព័ន្ធ​សោតវិញ្ញាណ​ឬ​ប្រព័ន្ធ​និយាយ​ដោយ​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​ជាដើម​ ​គឺជា​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​បញ្ហា​គថ្លង់​។​

​លោក​​ថា​៖​ ​«​ក្នុង​ឆ្នាំ​សិក្សា​២​០​២​២​ក​កន្លងមក​នេះ​ ​សិស្ស​គថ្លង់​ចំនួន​១​២​នាក់​បាន​បញ្ចប់​សិក្សា​មធ្យមសិក្សា​ទុតិយ​ភូមិ​ដោយ​ជោគជ័យ​។​ ​នេះ​ជា​ការ​បង្ហាញ​ពី​វឌ្ឍនភាព​និង​សមត្ថភាព​របស់​សិស្ស​គថ្លង់​ ​ដែល​មាន​សិទ្ធិ​ទទួល​បាន​ការអប់រំ​ស្មើគ្នា​ ​ការ​ប្រកួត​ប្រជែង​ដូង​គ្នា​នឹង​សិស្ស​គ្មាន​ពិការភាព​ដែរ​»​។​

​លោក​បន្ថែម​ថា​៖​ ​«​កុមារ​គថ្លង់​មាន​ចំនួន​៥​៧​៧​នាក់​កំពុង​សិក្សា​នៅ​ថ្នាក់​សមាហរណ​កម្ម​និង​ក​ម្រិ​ត​បឋមសិក្សា។​ ​នៅ​ថ្នាក់​មហាវិទ្យាល័យ​មាន​និស្សិត​គថ្លង់​ចំនួន​៤​២​នាក់​កំពុង​សិក្សា​ ​និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១​៧​នាក់​»​។​

​ស្ថិតិ​របស់​​​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​បាន​បង្ហាញ​ថា​ ​នៅ​ឆ្នាំ​២​០​២​២​ ​ជន​មាន​ពិការភាព​ប្រុស​ស្រី​ចំនួន​ ​៣​ ​៧​៤​៨​នាក់​ ​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ ​និង​ជន​មាន​ពិការភាព​ប្រុស​ស្រី​ចំនួន ៥​ ​៨​៣​៩​នាក់​ចូល​បម្រើ​ការងារ​នៅ​ក្នុង​វិ​ស័យ​ឯកជន​។​

​លោក​ ​ឃួន​ ខេ​ម​រា​ ​គ្រូបង្រៀន​កុមារ​មាន​ពិការភាព​នៅ​វិទ្យាល័យ​អប់រំ​ពិសេស​ភ្នំពេញ​ថ្មី​ ​ធ្លាប់​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ ​ទាំង​កុមារ​មាន​ពិការភាព​ភ្នែក​និង​កុមារ​មាន​ភាព​គថ្លង់​ ​គឺ​ពិបាក​ប្រាស្រ័យ​ទាក់ទង​និង​ការ​ទទួល​យកចំណេះ​ដឹង​។​

​លោក​បន្ត​ថា​ ​សិស្ស​មាន​ពិការភាព​ជាច្រើន​ដែល​ចេញ​ពី​សាលារៀន​នេះ​ ​និង​បាន​បន្ត​សិក្សា​នៅ​ថ្នាក់​ឧ​ម​ត្ដ​សិក្សា​ ​ហើយ​ភាគ​ច្រើន​នៃ​ពួកគេ​បាន​ទទួលការ​ងារ​សមរម្យ​ទាំង​នៅ​ក្នុង​ស្ថាប័នរដ្ឋ​និង​ឯកជន​។​

​លោក​បាន​អំពាវនាវ​ដល់​ឪពុក​ម្ដាយ​ដែល​មានកូន​មាន​ពិការ​ភ្នែក​ឬ​គថ្លង់​ថា​៖​ ​«​ប្រសិនបើ​មានកូន​ពិការ​ភ្នែក​ឬ​គថ្លង់​កុំ​ទុក​ពួក​គេ​ចោល​ ​ព្រោះ​ពួកគេ​ក៏​អាច​ទទួល​ចំណេះ​ដឹង​ដូច​មនុស្ស​ទូទៅ​ដែរ​។​ ​យើង​មាន​គ្រូ​ពិសេស​សម្រាប់​ការ​ជួយ​ផ្ដល់​ចំណេះ​ដឹង​ដល់​ពួកគេ​»​៕​

Related Posts

Previous Article

​កងទ័ព​កម្ពុជា​ ​និង​កងទ័ព​ចិន​ ​បើក​សម​យុទ្ធ​សុខាភិបាល​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ជាយ​រាជធានី​ភ្នំពេញ​

Next Article

AMRO៖ សេដ្ឋកិច្ចកម្ពុជា​កំពុង​ងើប​ឡើងវិញ​ក្នុង​សន្ទុះ​ខ្លាំង