​​ករណី​ជំងឺគ្រុនឈាម​កើន​ឡើង​ដល់​ជាង ​៤​ ​៦​០​០​ករណី​ក្នុងរយៈពេល​៦​ខែ​មកនេះ​

​ត​ន​ ​វិបុល​ / Khmer Times Share:
ម្តាយឪពុកនាំកូនៗមកព្យាបាលនិងពិនិត្យជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ ខ្មែរថាមស៍៖ Pierre Roussel

 

​ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំនេះ​ ​កម្ពុជា​មាន​ជំង​ឺគ្រុន​ឈាម​ប្រមាណ​ជាង​ ​៤​ ​៦​០​០​ករណី​។​ ​ចំនួន​កើន​ឡើង​ខ្លាំង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២​០​២​២​។​

​លោក​ ​លាង​ ​ឬ​ទ្ធា ​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម​នៃ​ក្រសួងសុខាភិបាល​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​ចាប់ពី​ខែ​មករា​ ​ដល់​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ករណី​ជំងឺគ្រុន​ឈាម​មាន​ចំនួន​ ​៤​ ​៦​៦​៨​ករណី​ ​ហើយ​ក្នុង​នោះ​មាន​១​០​ករណី​បាន​ស្លាប់​។​

​ចំនួន​ខាង​លើ​នេះ​កើន​ឡើង​ ​១​ ​៧​៩​៩​ករណី​ធៀប​នឹង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២​០​២​២​ ​ដែល​ជំងឺគ្រុនឈាម​កើត​ឡើង​ត្រឹមតែ​ ​២​ ​៨​៦​៩​ករណី​ ​ហើយ​ក្នុង​នោះ​មាន​៧​ករណី​បាន​ស្លាប់​។​

​លោក​បាន​បញ្ជាក់​ថា​ ​រាជធានី​ខេត្ត​ដែល​មាន​ករណី​ជំងឺ​គ្រុនឈាម​ច្រើនជាង​គេ​ ​គឺ​នៅ​ភ្នំពេញ​ ​កណ្តាល​ ​ត្បូងឃ្មុំ​ ​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​សៀមរាប​។​

​លោក​បន្ត​ថា​ ​មូលហេតុ​នៃ​ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​គ្រុនឈាម​នៅ​ដើម​ឆ្នាំនេះ​ ​គឺ​ជាទូទៅ​ជំងឺ​នេះ​បាន​កើន​ឡើង​ក្នុង​រៀងរាល់​៥​ម្ដង​ ​ដោយសារ​កត្តា​ប្រព័ន្ធ​ការពារ​សារពាង្គ​កាយ​របស់​ប្រជាជន​ថយ​ចុះ​។​ ​ជាក់ស្ដែង​ជំងឺ​នេះ​បាន​ផ្ទុះ​ការ​កើត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​កាលពី​ឆ្នាំ​
២​០​១​៩​ ​ក៏ដោយសារតែ​កត្តា​ប្រព័ន្ធ​ការពារ​សារពាង្គ​កាយ​របស់​ប្រជាជន​ថយ​ចុះ​ដែរ​។​ ​ចំណែក​កត្តា​ទឹក​ភ្លៀង​ក្នុង​រដូវវស្សា​ ​គឺជា​ការ​រួមផ្សំ​គ្នា​ជំរុញ​ការ​កើន​ឡើង​នៃ​ការ​កើត​ជំងឺគ្រុនឈាម​នេះ​ដែរ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ក្នុងឆ្នាំនេះ​ ​និង​ពីរ​ឆ្នាំ​បន្ទាប់​ ​គឺជា​ឆ្នាំ​ដែល​ប្រទេស​យើង​នឹង​ជួបប្រទះ​ការ​កើត​ជំងឺគ្រុនឈាម​កើន​ឡើង​ចំនួន​ច្រើន​ករណី​ ​ដោយសារ​កត្តា​ប្រព័ន្ធ​ការពារ​សហគមន៍​មានការ​ថយ​ចុះ​។​ ​វា​ជា​លក្ខណៈ​ធម្មជាតិ​របស់​ជំងឺគ្រុនឈាម​រៀងរាល់​៥​ឆ្នាំ​ម្ដង​»​។​

​បើ​តាម​ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ ​ដើម្បី​ការពារ​និង​ទប់​ស្កាត់​ការ​កើន​ឡើង​ជំងឺគ្រុនឈាម​នេះ​ ​គឺ​ក្រសួងសុខាភិបាល​បាន​ត្រៀម​ស​ម្ភារៈ​បរិ​ក្ខា​និង​ថ្នាំ​ក​ម្ចាត់​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺគ្រុនឈាម​នៅ​តាម​មូលដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ទន្ទឹម​នឹង​នេះ​លោក​បាន​ជំរុញ​ប្រជាពលរដ្ឋ​អនុវត្ត​វិធាន​រស់នៅ​ស្អាត​ដោយ​ការ​ប្រមូល​ឬ​ស​ម្អា​ត​របស់របរ​ដែល​ដក់​ទឹក​ចេញពី​ជុំវិញ​លំនៅឋាន​ ​ដើម្បី​កុំ​ឱ្យ​វា​ដក់​ទឹក​ភ្លៀង​ក្នុង​រដូវវស្សា​ ​ព្រោះ​របស់របរ​ដែល​ដក់​ទឹក​ ​គឺជា​ជម្រក​របស់​សត្វ​មូស​ខ្លា​រស់នៅ​។​

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជំនាញ​សុខភាព​សាធារណៈ​ដ៏​ល្បី​ ​បាន​និយាយ​ថា​ ​ជំងឺ​នេះ​មិន​ចម្លែក​ទេ​សម្រាប់​ ​កម្ពុជា​ ​ដែល​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ស្ថិត​នៅ​តំបន់​ត្រូពិក​។​ ​ជំងឺ​នេះ​វា​កើតឡើង​លើ​មនុស្ស​គ្រប់​វ័យ​តាម​រយៈ​ភ្នាក់ងារ​មូស​ខ្លា​ដែល​ផ្ទុក​មេរោគ​គ្រុន​ឈាម​ខាំ​។​

​ទោះ​ជំងឺ​នេះ​មិន​ចម្លែក​សម្រាប់​កម្ពុជា​ ​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​បាន​លើកឡើង​ថា​ ​ការ​កើន​ឡើង​ជំងឺ​គ្រុន​ឈាន​ ​គឺ​បណ្ដាលមកពី​កត្តា​រួមផ្សំ​ជាច្រើន​ ​ជាពិសេស​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ស​ម្អា​ត​បរិស្ថាន​ជុំវិញ​លំនៅឋាន​។​ ​ម្យ៉ាង​បន្ទាប់ពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​ប្រព័ន្ធ​ការពារ​សុខភាព​ប្រជាពលរដ្ឋ​បាន​ថយ​ចុះ​ ​និង​ការ​បរិភោគ​ជីវជាតិ​មិន​គ្រប់គ្រាន់​ ​គឺជា​ឱកាស​សម្រាប់​មេរោគ​គ្រុនឈាម​វាយប្រហារ​ ​បន្ទាប់ពី​ភ្នាក់ងារ​មូស​ខាំ​ចម្លង​។​

​លោក​បាន​បញ្ជាក់​ថា​ ​ជំងឺ​នេះ​បណ្ដាលមកពី​ការ​បែក​គ្រាប់​ឈាម​ ​ដែល​បង្កឡើង​ដោយ​មេរោគ​តាមរយៈ​មូស​ខាំ​។​ ​វាក​៏​អាចប​ង្កឱ្យ​អ្នកជំងឺ​ស្លាប់​ផង​ដែរ​ ​ប្រសិនបើ​គ្មាន​ការ​យកចិត្តទុកដាក់​ព្យាបាល​បាន​ដិតដល់​៕

Related Posts

Previous Article

​ព្រះមហាក្សត្រ​ ​ប្រកាស​ព្រះរាជក្រម​ដាក់​ឱ្យ​ប្រើប្រាស់​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​ជា​ផ្លូវការ​

Next Article

​ឆមាស​ទី​១​ឆ្នាំនេះ​ ​មនុស្ស​ស្លាប់​-​របួស​ ​ជាង​១​២​០​នាក់​ ​និង​បំផ្លាញ​ផ្ទះ​ជាង​១​ម៉ឺន​ខ្នង​ ​ដោយ​ខ្យល់​កន្ត្រាក់​