​កាកបាទក្រហម​កម្ពុជា​នឹង​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ដើម្បី​រៀបចំ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​

​ត​ន​ ​វិបុល​ / Khmer Times Share:
យុទ្ធនាការផ្សព្វផ្សាយដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀនពីពេលកន្លងមក។ រូបភាព៖ ក្រសួងបរិស្ថាន

 

​កាកបាទក្រហម​កម្ពុជា​នឹង​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ ​ដើម្បី​រួមគ្នា​រៀបចំ​យុទ្ធនាការ​កាត់​បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ទីរួមខេត្ត​កំពង់​ឆ្នាំ​ ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោម​ប្រធាន​បទ​ ​«​ថ​្ងៃនេះ​ ​ខ​្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​»​។​

​លោកស្រី​ ​ម៉ែន​ ​នារី​សោ​ភ​័​គ​ ​អគ្គលេខាធិ​ការ​រង​​កាកបាទក្រហម​កម្ពុជា​ ​បាន​ប្រាប់​ខ្មែរ​ថាមស៍​ពី​ម្សិលមិញ​ថា​ ​កាក​បា​ក​ក្រហម​កម្ពុជា​បាន​ជួប​ប្រជុំ​ជាមួយនឹង​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃពុធ​ ​ដើម្បី​ពិភាក្សា​ការងារ​ពី​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ ​ដែល​នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃ​ទី​៣​០​ ​ខែកញ្ញា​។​

​លោកស្រី​បាន​បន្ត​ថា​ ​តាមពិត​ ​ក្រសួង​បរិស្ថាន​បាន​ចាប់​ផ្ដើម​ធ្វើ​យុទ្ធការ​នេះ​ដំបូង​តាម​សាលារៀន​តាំងពី​ថ្ងៃ​ទី​១​ ​ខែកញ្ញា​មក​ម៉្លេះ​។​ ​បន្ទាប់​មក​រៀបចំ​កាន់​តែ​ទូលំទូលាយ​នៅ​បណ្តា​រោងចក្រ​ ​សហគ្រាស​ ​និង​ក្រុមហ៊ុន​ឯកជន​។​ ​មកដល់ពេលនេះ​ ​ក្រសួង​បរិស្ថាន​បាន​ពង្រីក​ការរៀបចំ​ធ្វើ​យុទ្ធនាការ​នេះ​កាន់​តែ​ធំ​នៅ​តាម​ខេត្ត​នានា​នៅ​ទូទៅ​ប្រទេស​ ​ដោយ​ចាប់​ផ្ដើម​ដំបូង​ចេញ​ពី​ខេត្ត​កំពង់ឆ្នាំង​ ​ដើម្បី​ឱ្យ​ការ​ផ្សព្វផ្សាយ​កាន់​តែ​ទូលំទូលាយ​។​

​លោកស្រី​បន្ថែម​ថា​៖​ ​«​ការចូលរួម​ចំណែក​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ពី​សំណាក់​កាកបាទក្រហម​ ​គឺ​បង្ហាញ​ជំនួយ​ការ​ឱ្យ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិ​ស​័​យ​មនុស្សធម៌​ ​ដើម្បី​ចូល​រួម​ផ្លាស់ប្ដូរ​ឥរិយាបថ​និង​ទម្លាប់​ការប្រើប្រាស់​ប្លាស្ទិក​របស់​ប្រជាពលរដ្ឋ​ ​ដោយ​សង្ឃឹម​ថា​ ​ការ​ប្រើប្រាស់​ប្លាស្ទិក​នឹង​មានការ​កាត់​បន្ថយ​ក្នុង​ចំណោម​អ្នកប្រើប្រាស់​»​។​

​លោកស្រី​និយាយ​ថា​៖​ ​«​យើង​ធ្លាប់​ចុះ​អប់រំ​ ​និង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​កម្មករ​រោងចក្រ​ ​ក៏​ដូចជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ស្ដីពី​ផល​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព​ដែល​បណ្ដាលមកពី​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​»​។​

​ក្រសួង​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​លោក​ អ៊ា​ង
សុ​ផ​ល្លែ​ត​ ​ដែល​រដ្ឋមន្ត្រី​ថ្មី​ ​បាន​ផ្ដោ​ត​សំខាន់​លើ​ការងារ​អាទិភាព​ចំនួន​បី​សំខាន់​ ​គឺ​ទី​១​.​ការ​កាត​់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ ​ទី​២​.​ការ​ដាំ​ដើម​ឈើ​ឡើង​វិញ​ដោយ​បង្កើន​វិសាលភាព​ព្រៃឈើ​ឱ្យ​បាន​៦​០​ភាគរយ​នៅ​ឆ្នាំ​២​០​៥​០​ ​និង​ទី​៣​.​ការ​លើក​ក​ម្ពស់​ជីវភាព​សហគមន៍​ដោយ​ស្វែងរក​របរ​ចិញ្ចឹមជីវិត​ផ្សេងៗ​ដែល​អាច​​​រក​ប្រាក់​ចំណូល​ជូន​ប្រជាពលរដ្ឋ​បាន​ ​ចៀសវាង​ការ​កាប់​ព្រៃ​ឈើ​ជា​ការ​រក​ចំណូល​។​

​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​កាកបាទក្រហម​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្ពស់​ក្នុង​ការ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ក្នុង​ចលនា​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​ ​និង​ការងារ​មួយ​ចំនួន​ទៀត​ដែល​ទាក់ទង​នឹង​វិសយ​័​បរិស្ថាន​ ​ដូចជា​ការ​ដាំ​ស្តារ​ព្រៃឈើ​ ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជា​សហគមន៍​ពី​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លាស្ទិក​ ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ជាដើម​។​

​លោក​បន្ត​ថា​ ​ថ្ងៃ​ធ្វើ​យុទ្ធនាការ​នៅ​ខេត្ត​កំពង់ធំ​ ​កាកបាទក្រហម​កម្ពុជា​នឹង​សមាសភាព​ចូលរួម​ពី​ថ្នាក់​កណ្តាល​មក​ ​ចូលរួម​ជាមួយនឹង​ក្រសួង​បរិស្ថាន​ ​និង​ជំរុញ​សាខា​កាកបាទក្រហម​ខេត្ត​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ដែរ​។​

​លោក​បន្ថែម​ថា​ ​កាកបាទក្រហម​បាន​ស្នើសុំ​សម្ភារ​ផ្សព្វផ្សាយ​ (​I​E​C ​material​s) ​ដើម្បី​ឱ្យ​សាខា​តាម​បណ្តា​ខេត្ត​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​បន្ត​ទៅ​សហគមន៍​ ​និង​ស្នើ​ដាក់​ ​joint​ ​logo​ ​លើស​ម្ភារៈ​ផ្សព្វផ្សាយ​ក្នុង​ករណី​ដែល​ត្រូវ​បោះពុម្ព​ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​កាកបាទក្រហម​។​

​លោក​ អ៊ា​ង​ សុ​ផ​ល្លែ​ត​ ​បាន​និយាយ​ថា៖​ ​«​ប្រធាន​កាកបាទក្រហម​កម្ពុជា​តែងតែ​យក​ចិត្ត​ទុកដាក់​លើ​សុខុមាលភាព​របស់​ប្រជាជន​ ​ព្រម​ទាំង​សិស្សានុសិស្ស​ ​ហើយ​មក​ដល់​ពេល​នេះ​កាកបាទក្រហម​បាន​បន្ត​ការ​យក​ចិត្ត​ទុកដ​ាក់​បន្ថែម​ទៀត​តាមរយៈ​ការចូលរួម​ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​»​។​

​លោក​បន្ត​ថា​៖​ ​«​តាមរយៈ​យុទ្ធនាការ​នេះ​នឹង​ជួយ​ដល់​សុខុមាលភាព​របស់​ប្រជា​ពល​និង​សិស្សានុសិស្ស​យើង​ឱ្យ​គេច​ផុត​ពី​សារធាតុ​ពុល​ដែល​បញ្ចេញ​ដោយ​កាកសំណល់​ប្លាស្ទិក​ ​ហើយក៏​ជួយ​ដល់​វិ​ស​័​យ​បរិស្ថាន​ផង​ដែរ​»​។​

​លោក​ ​ហេង​ យ៉ុ​ន​គូ​រ៉ា​ ​នាយក​ប្រតិបត្តិ​អង្គការ​កែច្នៃ​និង​អនាម័យ​សហគមន៍​ (CSARO) ​យល់​ឃើញ​ថា​ ​សកម្មភាព​ដែល​ក្រសួង​បរិស្ថាន​កំពុងតែ​ធ្វើ​យុទ្ធនាការ​នេះ​ ​គឺជា​សកម្មភាព​ល្អ​ក្នុង​ការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​សហគមន៍​ទាំង​អស់​បាន​យល់​ដឹង​អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​និង​បរិស្ថាន​ ​ដែល​បណ្ដាលមកពី​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​។​

​លោក​បាន​ស្នើ​ដល់​ក្រសួង​បរិស្ថាន​ដែល​ធ្វើ​យុទ្ធនាការ​នេះ​ធ្វើ​យ៉ាងណា​ចុះ​ផ្សព្វផ្សាយ​និង​ណែនាំ​ដល់​មូលដ្ឋាន​ដែល​ប្រជាជន​កំពុង​រស់នៅ​ ​ដើម្បី​ឱ្យ​ពួកគាត់​បាន​យល់​ស៊ី​ជម្រៅ​ថែម​ទៀត​ ​ព្រោះ​ប្រជាជន​រស់នៅ​តាម​មូលដ្ឋាន​ភាគ​ច្រើន​មិនសូវ​មានការ​យល់​ដឹង​ពី​បញ្ហា​ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ប្លាស្ទិក​។​

​លោក​កត់​សម្គាល់​ឃើញ​ថា​៖​ ​«​ពលរដ្ឋ​ជា​ច្រើន​បាន​និយម​ប្រើប្រាស់​ថង់​ប្លាស្ទិក​ ​ដោយ​សារ​ការ​នាំចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ ​ក៏​មាន​ចំនួន​ច្រើន​ដែរ​។​ ​នៅ​ពេល​យើង​ប្រើប្រាស់​វា​ហើយ​បាន​នៅ​សល់​ទុក​វា​ជាច្រើន​នៅ​លើ​និង​ក្នុង​ដី​នៃ​ប្រទេស​យើង»៕​​

Related Posts

Previous Article

​មន្ត្រី​ជំនាញ​ជំរុញ​ពលរដ្ឋ​ឱ្យ​ចិញ្ចឹមសត្វ​កាន់តែ​ច្រើន​ ​សម្រាប់​លើក​ក​ម្ពស់​សន្តិសុខ​ស្បៀង​

Next Article

​ការស្ទង់មតិ​៖​ ​ភោជនីយដ្ឋាន​ ​៧​៧​ ​ភាគរយ​នៅ​កម្ពុជា​មាន​ចំណូល​ធ្លាក់ចុះ​