​ព្រឹទ្ធាចារ្យ​ក្រមា​មាស​ ​សាន​ ​គឹម​ស៊ាន​ ​បារម្ភ​ការ​ចងក្រង​គុនល្បុក្កតោ​មិន​រួចរាល់​ ​ខណៈ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ ​ស៊ាន​ ​គឹម​សៀន​ ​នៅ​ពេល​បញ្ជូន​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​។​ ​រូបភាព​៖​ ​សហការី

​ព្រឹទ្ធាចារ្យ​ក្រមា​មាស​ ​សាន​ ​គឹម​ស៊ាន​ ​ប្រធាន​បណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា​និង​ជា​អនុប្រធាន​សហ​ព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា​ ​ពីម្សិលមិញ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ពី​បំណង​ចុងក្រោយ​នៃ​ការ​ចងក្រង​ឯកសារ​ក្បាច់​គុនល្បុក្កតោ​មិន​រួចរាល់​ ​ខណៈ​សុខភាព​របស់​លោក​កាន់តែ​ទ្រុឌទ្រោម​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​

​ការ​ព្រួយបារម្ភ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​កាលពី​ថ្ងៃចន្ទ​ ​ដោយសារ​អា​កា​រៈ​ក្អួត​ ​ក្ដៅខ្លួន​ ​និង​អស់កម្លាំង​ខ្លាំង​។​
​ព្រឹទ្ធ​ចារ្យ​ក្រមា​មាស​ ​សាន​ ​គឹម​ស៊ាន​ ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​គាត់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការចូលរួម​លើកស្ទួយ​ផ្សព្វផ្សាយ​គុន​បុរាណ​ខ្មែរ​ ​«​ល្បុក្កតោ​»​ ​រហូត​ពិភពលោក​ស្គាល់​និង​ល្បីល្បាញ​លើឆាកអន្តរជាតិ​។​

​ទោះបីជា​ពេលនេះ​គាត់​អាយុ​ច្រើន​ហើយ​ក្ដី​ ​តែ​គាត់​បាន​ប្រើ​ពេលវេលា​ដែល​នៅ​សេសសល់​ពី​ជីវិត​របស់​គាត់​ ​ដើម្បី​ខិតខំ​ប្រឹងប្រែង​លើកស្ទួយ​ផ្សព្វផ្សាយ​និង​ចងក្រង​ឯកសារ​គុនល្បុក្កតោ​ ​ដើម្បី​វប្បធម៌​ក្បាច់​គុន​បុរាណ​ខ្មែរ​មួយ​នេះ​កាន់តែ​រីក​ចម្រើន​។​

​ព្រឹទ្ធ​ចារ្យ​ក្រមា​មាស​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ម្សិលមិញ​ថា​ ​គិត​ត្រឹម​ឆ្នាំ​លោក​​​មាន​អាយុ​៧​៨​ឆ្នាំ​ហើយ​។​ ​លោក​បាន​សន្លប់​កាលពី​យប់​ថ្ងៃអាទិត្យ​ដោយមាន​អា​កា​រៈ​ក្អួត​ ​ក្ដៅខ្លួន​ ​និង​អស់កម្លាំង​ខ្លាំង​បណ្ដាលមកពី​គ្រុនក្ដៅ​។​ ​បន្ថែម​ពីលើ​នេះ​លោក​កំពុង​មាន​បញ្ហា​តម្រង់​នោម​ (​ក្រពេញ​ប្រូ​ស្តា​ត​)​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ពេលនេះ​ខ្ញុំ​សម្រាក​ព្យាបាល​ជំងឺ​គ្រុនក្ដៅ​នៅ​មន្ទីរពេទ្យ​។​ ​ម្យ៉ាង​ខ្ញុំ​មាន​បញ្ហា​តម្រង់​នោម​ ​ហើយ​ពេទ្យ​កំពុង​តាមដាន​»​។​

​លោក​បន្ត​ថា​៖​ ​«​ខ្ញុំ​មាន​ប​ណ្ណ​ប​.​ស​.​ស​.​សម្រាប់​ការ​ព្យាបាល​ជំងឺ​ ​ប៉ុន្តែ​ថវិកា​នៅតែ​ចាំបាច់​ចំពោះ​ជំងឺ​ខ្ញុំ​ ​ព្រោះ​នៅពេលដែល​ខ្ញុំ​ចេញពី​មន្ទីរពេទ្យ​ ​ខ្ញុំ​ត្រូវការ​ថវិកា​សម្រាប់​ទិញ​ថ្នាំ​និង​ការ​ចំណាយ​លើ​អាហារ​»​។​

​ទោះបីជា​លោក​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ក្ដី​ ​ប៉ុន្តែ​អារម្មណ៍​នៅតែ​គិតដល់​កិច្ចការ​ចុងក្រោយ​ដែល​លោក​ធ្វើ​មិនទាន់​រួចរាល់​ ​គឺ​ការ​ចងក្រង​ឯកសារ​ជា​សៀវភៅ​ស្ដីពី​គុនល្បុក្កតោ​ ​ដើម្បី​ទុកជា​មរ​ត​សម្រាប់​ប្រជាជាតិ​កម្ពុជា​។​ ​លោក​បារម្ភ​ខ្លាច​កិច្ចការ​នេះ​ធ្វើ​មិនទាន់​រាល់​ ​ព្រោះ​លោក​​​មាន​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ពេលវេលា​ខ្ញុំ​នៅ​ខ្លី​ណាស់​។​ ​ដូច្នេះ​ខ្ញុំ​មិន​ហ៊ាន​សម្រាក​ពី​ការងារ​ធ្វើ​ឯកសារ​អំពី​ក្បាច់​គុនល្បុក្កតោ​នេះ​ដែរ​។​ ​ខ្ញុំ​ព្យាយាម​ធ្វើ​កិច្ចការ​នេះ​ ​ព្រោះ​ខ្ញុំ​ខ្លាច​គុនល្បុក្កតោ​ដែល​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ខ្មែរ​ត្រូវ​បាត់បង់​»​។​

​លោក​បាន​បញ្ជាក់​ថា​ ​ក្នុងរយៈពេល​២​០​ឆ្នាំ​មក​ទល់នឹង​ពេលនេះ​ ​គឺ​លោក​ស្រាវជ្រាវ​និង​ចងក្រង​គុនល្បុក្កតោ​ក្នុង​ឯកសារ​បាន​ប្រមាណ​ជិត​បួន​ពាន់​ក្បាច់​គុន​ ​ហើយ​នៅសល់​ប្រមាណ​ជាង​ប្រាំ​ពាន់​ក្បាច់​គុន​។​ ​ការស្រាវជ្រាវ​និង​ចងក្រង​ជា​ឯកសារ​នេះ​ ​ដើម្បី​រៀបចំ​ក្បាច់​គុន​តឹ​ម​ត្រូវ​តាម​ក្បួនខ្នាត​។​

​លោក​បន្ថែម​ថា​ ​កាលណា​ក្បាច់​គុន​ទាំងនេះ​នៅ​បែក​ខ្វែក​គ្នា​ ​ដែល​ធ្វើ​ឱ្យ​អ្នកហាត់រៀន​គុន​នេះ​មាន​ភាព​ច្របូកច្របល់​ ​ហើយ​ថែមទាំង​ធ្វើ​ឱ្យ​ខូចខាត​ក​ត្តិ​យស​នៃ​ក្បាច់​គុន​ជាតិខ្មែរ​។​

​ដើម្បី​ពន្លឿន​ការ​ចងក្រង​ឯកសារ​នេះ​ ​ព្រឹទ្ធាចារ្យ​ក្រមា​មាស​បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់​ចូល​រួមចំណែក​ជា​ធនធាន​ដើម្បី​ជំរុញ​ដំណើរការ​ចងក្រង​ឯកសារ​គុនល្បុក្កតោ​ឆាប់​បាន​បញ្ចប់​រួចរាល់​ ​ដែល​ការ​ចងក្រង​នេះ​ជា​គោលបំណង​ចុងក្រោយ​របស់​លោក​។​

​ក្នុងចំណោម​សិស្ស​គុនល្បុក្កតោ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពេល​បាន​ទទួល​ដឹង​ថា​ ​ព្រឹទ្ធាចារ្យ​ក្រមា​មាស​ ​សាន​ ​គឹម​ស៊ាន​ ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​តារា​សម្ដែង​ ​ពេជ្រ​ ​ចរណៃ​ ​សិស្ស​គុនល្បុក្កតោ​បាន​សម្ដែង​ក្ដី​បារម្ភ​លើ​ទំព័រ​ហ្វេសប៊ុក​ថា​ ​ព្រឹទ្ធាចារ្យ​ក្រមា​មាស​ ​សាន​ ​គឹម​ស៊ាន​ ​ស្ថាបនិក​ចងក្រង​ដួង​ព្រលឹង​គុន​បុរាណ​ខ្មែរ​ល្បុក្កតោ​កំពុង​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​តារា​សម្ដែង​រូប​នេះ​បន្ត​ថា​៖​ ​«​ខ្ញុំ​សូម​បួងសួង​ដល់​ទេវតា​គ្រប់ទិសទី​តាម​ថែរក្សា​គ្រូ​តា​រួចផុត​ពី​ជំងឺ​ដ៏​សាហាវ​នេះ​ផង​។​ ​បើ​គ្មាន​ព្រឹទ្ធាចារ្យ​ក្រមា​មាស​ ​សាន​ ​គឹម​ស៊ាន​ ​ព្រលឹង​គុនល្បុក្កតោ​របស់​ដូនតា​ខ្មែរ​មិន​មាន​ថ្ងៃនេះ​ទេ​»​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ដែល​កម្ពុជា​បាន​ប្រឹងប្រែង​ស្នើសុំ​ដាក់បញ្ចូល​ ​«​គុនល្បុក្កតោ​»​ ​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ ​ប៉ុន្តែ​នៅទីបំផុត​គុនល្បុក្កតោ​ដ៏​ចំណាស់​របស់​ខ្មែរ​បាន​ចុះ​ក្នុង​ ​«​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​»​ ​របស់​អង្គការ​យូ​ណេស្កូ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​វិច្ឆ​កា​ ​ឆ្នាំ​២​០​២​២​។​

​គុនល្បុក្កតោ​ ​គឺជា​សិល្បៈ​នៃ​ការ​ប្រយុទ្ធ​មួយ​ប្រភេទ​ដែល​ជន​ជាតិខ្មែរ​សម័យ​បុរាណ​បាន​បង្កើត​ឡើង​ ​ដើម្បី​ការពារ​ខ្លួន​ ​និង​ប្រយុទ្ធ​តតាំង​ជាមួយនឹង​សត្វសាហាវ​។​
​រឿងព្រេង​បុរាណ​ខ្មែរ​បាន​តំណាល​ត​ៗ​គ្នា​ថា​ ​មាន​គ្រូគុន​ម្នាក់​បាន​ចូល​ទៅ​ប្រយុទ្ធ​ជាមួយនឹង​សត្វ​តោ​ ​ដែល​តែងតែ​មក​វាយប្រហារ​សត្វពាហនៈ​ ​និង​មនុស្ស​នៅ​ក្នុង​ភូមិ​ ​ហេតុនេះ​គុនល្បុក្កតោ​បាន​មកពី​ពាក្យ​ពីរ​បូក​បញ្ចូល​គ្នា​ ​គឺ​ ​«​ល្បុក្ក​»​ ​ដែល​មនុស្ស​យក​ឈើ​ ​ឬ​ដំបង​ ​ទៅ​បុក​ ​ឬ​ប្រយុទ្ធ​ជាមួយ​សត្វ​តោ​ ​និង​ពាក្យ​ ​«​តោ​»​ ​តំណាង​ឱ្យ​សត្វ​ ​ដែល​ខ្លាំងក្លា​លើស​គេ​។​

​តាម​ភ​័ស្តុ​តាង​ប្រវត្តិសាស្ត្រ​ ​គេ​ឃើញ​មាន​​​រូប​អំពី​គុនល្បុក្កតោ​បាន​ឆ្លាក់​នៅ​លើ​ជ​ញ្ចាំ​ង​ប្រាសាទ​ដំបូង​គេ​បំផុត​ ​នៅ​ក្នុង​សតវត្សរ៍​ទី​៧​ ​នៃ​ប្រាសាទ​សំបូរ​ព្រៃ​គុក​ ​និង​បន្តបន្ទាប់មក​នៅ​ក្នុង​សម័យ​អង្គរ​ ​អំឡុង​សតវត្សរ៍​ទី​១​១​ ​ដោយ​ចលនា​នៃ​ក្បាច់​គុនល្បុក្កតោ​ជាច្រើន​ត្រូវ​បាន​ឆ្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ​នានា​ ​ជាពិសេស​នៅ​ប្រាសាទ​អង្គ​វត្ត​។​

​ជាមួយ​ប្រវត្តិ​ដ៏​យូរលង់​នេះ​ ​«​គុនល្បុក្កតោ​»​ ​បាន​រស់នៅ​ជាមួយ​ប្រជាជន​ខ្មែរ​ពីសម័យ​មួយ​ទៅ​សម័យ​មួយ​ ​ហើយ​ក្រៅពី​ប្រើប្រាស់​ក្នុង​វិ​ស​័​យ​ការពារ​ជាតិ​ ​គុនល្បុក្កតោ​ក៏​ជា​កីឡា​ប្រពៃណី​មួយ​ ​ដែល​ប្រជាជន​ខ្មែរ​តែងតែ​ហ្វឹកហាត់​ ​និង​យកមក​ប្រកួត​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិ​នានា​ ​ដើម្បី​រំលឹក​ដល់​បុព្វបុរស​ខ្មែរ​ជាច្រើន​ជំនាន់​ ​ដែល​គាត់​បាន​ប្រឹងប្រែង​បង្កើត​និង​បន្សល់ទុក​នូវ​មរតក​ក្បាច់​គុន​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នេះ​ ​សម្រាប់​កូនខ្មែរ​ជំនាន់​ក្រោយ​៕​

Related Posts

Previous Article

​អភិបាល​រាជធានី​ ​ជំរុញ​ពង្រឹង​ការ​ការពារ​សន្តិសុខ​ ​ក្នុង​ថ្ងៃ​ប្រជុំ​សភា​ ​និង​ស្បថ​ចូលកាន់​តំណែង​រដ្ឋាភិបាល​ថ្មី​

Next Article

​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ ​Hot​line​ ​ឌី​ជី​ថល​ថ្មី​សម្រាប់​ស្នើ​ចុះ​អន្តរាគមន៍​