ការ​សាងសង់អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​សម្រេច​បាន​ជាង ៥០ ភាគរយ

Khmer Times Share:
AKP

ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ ​សម្រេច​បាន​ជាង ៥០ភាគរយ​ហើយ​សម្រាប់​ដំណាក់​កាល​ទី ១ ហើយត្រូវបានគេ​រំពឹង​ថា​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ ២០២៥។

បច្ចុប្បន្នភាពនេះត្រូវបានចែករំលែកដោយលោក ស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយបន្ថែមថា ដំណាក់កាលទីមួយទាំងមូលនឹងត្រូវបញ្ចប់នៅឆ្នាំក្រោយ។

លោកបានសង្កត់ធ្ងន់ថា នៅពេលដែលដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងអាចទទួលយន្តហោះខ្នាតធំជាមួយនឹងចំណតចំនួន៣២កន្លែង ដែលអាចផ្ទុកអ្នកដំណើរបានពី១៣ លានទៅ ១៥លាននាក់ក្នុងមួយឆ្នាំ និងអាចផ្ទុកទំនិញតាមអាកាសបានចំនួន ១៧៥,០០០តោន ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៤។

ស្ថិតនៅលើផ្ទៃដីទំហំ ២,៦០០ហិកតា នៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ការសាងសង់អាកាសយានដ្ឋាននេះត្រូវបានគេប៉ាន់ស្មានថានឹងចំណាយថវិកាសាងសង់ប្រហែល ១,៥០០លានដុល្លារ។

រាជរដ្ឋាភិបាល​ក៏​កំពុង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០២៣ ហើយ​ក្នុង​ខេត្តកោះកុង​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​។

ការ​សាងសង់អាកាសយានដ្ឋាន​ក្នុង​ខេត្ត​មណ្ឌលគិរី បន្ទាយមានជ័យ និង​បាត់ដំបង ក៏កំពុង​ស្ថិត​ក្នុងគម្រោងផង​ដែរ៕ AKP-ផល សុផានិត

Related Posts

Previous Article

កំណើន​សេដ្ឋកិច្ចក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹងមានសន្ទុះលឿនដូចកំណើនសេដ្ឋកិច្ចរបស់ចិន​

Next Article

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ឡដុតកុលាលភាជន៍នៅក្នុងតំបន់អង្គរ ដែលបានដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២មក