​ក្រសួង​មហាផ្ទៃ​ ​ជំរុញ​អាជ្ញាធរ​ចុះ​ដក​ហូត​អត្តសញ្ញាណ​ប​ណ្ណ ​នៅ​តាម​កន្លែង​បញ្ចាំ​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​វិញ

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​។​  ​ខ្មែរ​ថា​ម​ស៍​៖​ ​យ៉​ន ​សូវៀត​

 

​ក្រសួងមហាផ្ទៃ​ ​ដែល​ជា​សេនាធិការ​ប​ស់​រដ្ឋាភិបាល​ ​បាន​ណែនាំ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ ​ចុះ​ដកហូត​អត្តសញ្ញា​ប​ណ្ណ​ច្បាប់ដើម​ ​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​និង​កន្លែង​បញ្ចាំ​ទូទាំង​ប្រទេស​ ​ដើម្បី​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​។​

​កាលពី​ថ្ងៃពុធ​ ​លោក​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ​បាន​យក​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ទៅ​ដាក់​បញ្ចាំ​សម្រាប់​ធានា​លើ​ការ​ផ្តល់​ឥណទាន​ ​ឬ​ក​ម្ចី ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។​

​ជាពិសេស​ប្រតិបត្តិ​ករ​ក​ម្ចី​ជនបទ​ទាំង​ក្នុង​ប្រព័ន្ធ​ ​និង​ក្រៅ​ប្រព័ន្ធ​ ​កន្លែង​ទទួល​បញ្ចាំ​ ​ឬ​ជាមួយ​ហាង​លក់ទំនិញ​ប្រើប្រាស់​នានា​ ​ដែល​បាន​អនុវត្ត​មិន​ត្រឹមត្រូវតាម​ក្រមរដ្ឋប្បវេណី​ ​
បទ​ប្បញ្ញតិ​នានា​ ​និង​ការណែនាំ​ ​របស់​ធនាគារជាតិនៃកម្ពុជា​។​

​លោក​បន្ថែម​ថា​ ​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ជា​ឯកសារ​ផ្លូវការ​មួយ​សម្រាប់​បញ្ជាក់​អំពី​អត្តសញ្ញាណ​បុគ្គល​ម្នាក់ៗ​ ​ដែល​មាន​សញ្ញា​តិ​ខ្មែរ​ ​ត្រូវ​បាន​ផ្ដល់​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការ​ស្នើសុំ​សេវា​នានា​ ​ក៏ដូចជា​ការ​អនុវត្ត​សិទ្ធិ​ ​និង​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ​។​

​ការ​យក​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ទុកជា​វត្ថុ​បញ្ចាំ​ ​សម្រាប់​ធានា​លើ​ការ​ផ្តល់​ឥណទាន​ ​ឬ​ក​ម្ចី ​គឺជា​ឧបសគ្គ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រូប​នោះ​មិន​អាច​ប្រើប្រាស់​នូវ​សិទ្ធិ​ស្នើ​សុំ​ការ​ផ្តល់​សេវា​ផ្សេងៗ​ស្រប​តាមច្បាប់​ ​ដើម្បី​ទទួល​អត្ថប្រយោជន៍​ពី​សេវា​ទាំងនោះ​។​

​លោក​ ​ស​ ​ខេង​ ​បាន​ណែនាំ​អភិបាល​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​នៅ​តាម​មូលដ្ឋាន​ ​ត្រូវ​បង្កើត​ក្រុម​ការងារ​មួយ​ ​ដើម្បី​ចុះ​ស្រង់​ ​និង​រៀបចំ​បញ្ជី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ប្រតិបត្តិ​ករ​
ក​ម្ចី​ជនបទ​ ​ក្នុង​ប្រព័ន្ធ​ ​ឬ​ក្រៅ​ប្រព័ន្ធ​ ​ហាង​លក់ទំនិញ​ប្រើប្រាស់​ ​ឬ​កន្លែង​ទទួល​បញ្ចាំ​ ​ដែល​មាន​ប្រជាពលរដ្ឋ​បាន​យក​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ទៅ​ដាក់​បញ្ចាំ​ ​សម្រាប់​ធានា​លើ​ការ​ផ្តល់​ឥណទាន​ ​ឬ​ក​ម្ចី​។​

​ជាពិសេស​ដក​យក​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់​ដើម​មកវិញ​ ​ហើយ​ថត​ចម្លង​អត្តសញ្ញាណ​ប​ណ្ណ ​ទាំងនោះ​ ​និង​ធ្វើការ​បញ្ជាក់​លើ​ភាព​ត្រឹមត្រូវ​ ​រួច​ប្រគល់​ឯកសារ​ថត​ចម្លង​នោះ​ទៅ​សាមី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ប្រតិបត្តិការ​ក​ម្ចី​ជនបទ​ក្នុង​ប្រព័ន្ធ​ ​ឬ​ប្រព័ន្ធ​ ​ហាង​លក់ទំនិញ​ប្រើប្រាស់​ ​ឬ​កន្លែង​ទទួល​បញ្ចាំ​ទាំងនោះ​វិញ​។​

​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖​ ​«​ត្រូវ​ប្រគល់​អត្តសញ្ញាណ​ប​ណ្ណ ​ដែល​បាន​ដកហូត​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ប្រតិបត្តិ​ករ​ក​ម្ចី​ជនបទ​ក្នុង​ ​ប្រព័ន្ធ​ ​ឬ​ក្រៅ​ប្រព័ន្ធ​ ​និង​ហាង​លក់​ទំនិញ​ប្រើប្រាស់​ ​ឬ​កន្លែង​ទទួល​បញ្ចាំ​ ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​ជា​ម្ចាស់​អត្តសញ្ញាណ​ប​ណ្ណ​វិញ​»​។​

​ត្រូវ​ចុះ​ណែនាំ​ជាប្រចាំ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ប្រតិបត្តិ​ករ​ក​ម្ចី​ជនបទ​ទាំង​ក្នុង​ប្រព័ន្ធ​ ​ក្រៅ​ប្រព័ន្ធ​ ​និង​ហាង​លក់ទំនិញ​ ​ឬ​កន្លែង​ទទួល​បញ្ចាំ​ ​អំពី​ការ​ហាម​ឃាត់​ចំពោះ​ការ​យក​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ជា​វត្ថុ​បញ្ចាំ​សម្រាប់​ធានា​លើ​ការ​ផ្តល់​ឥណទាន​។​

​លោក​​ថា​ ​ក្នុង​ករណី​រក​ឃើញ​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ឬ​ប្រតិបត្តិ​ករ​ក​ម្ចី​ជនបទ​ក្នុង​ប្រព័ន្ធ​ណា​ន​ៅ​តែ​បន្ត​យក​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ដែល​ផ្ទុយ​ទៅ​នឹង​ការ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ​រដ្ឋបាល​រ​ាជធានី​ ​ខេត្ត​ ​ត្រូវ​ផ្ដល់​ដំណឹង​ទៅ​ធនាគារជាតិនៃកម្ពុជា​ ​ដើម្បី​ដាក់​ទណ្ឌកម្ម​ស្រប​តាម​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ ​ឬ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ត្រូវ​ចាត់វិធានការ​ដក​ហូត​អាជ្ញា​បណ្ណ​នោះ​ស្រប​តាម​បែបបទ​ ​និង​នីតិវិធី​ ​ដែល​ស្ថិតនៅ​ក្នុង​សិទ្ធិ​អំណាច​របស់​ខ្លួន​ ​ក្នុង​ករណី​ដែល​អាជ្ញា​ប​ណ្ណ​នោះ​ ​ត្រូវ​បាន​ផ្ដល់​ឱ្យ​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច​របស់​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ខ្លួន​។​

​លោក​បន្ត​ថា​ ​ក្នុង​ករណី​រក​ឃើញ​ថា​ ​មាន​ប្រតិបត្តិ​ករ​ក​ម្ចី​ជនបទ​ក្រៅ​ប្រព័ន្ធ​ ​ឬ​ហាង​លក់ទំនិញ​ប្រើប្រាស់​នានា​ ​ឬ​កន្លែង​ទទួល​បញ្ចាំ​ណា​នៅតែ​បន្ត​យក​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ ​សម្រាប់​ធានា​លើ​ការ​ផ្ដល់​ ​ឥណទាន​ ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ត្រូវ​ចាត់វិធានការ​ផ្អាក​អាជីវកម្ម​នោះ​ ​ស្រប​តាមបែបបទ​ ​និង​នីតិវិធី​ ​ដែល​ស្ថិតនៅ​ក្នុង​សិទ្ធិ​អំណាច​របស់​ខ្លួន​។​

​ត្រូវ​សហការ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​បាន​ទូលំទូលាយ​គ្រប់​មធ្យោបាយ​ ​និង​រូបភាព​ ​សំដៅ​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​អំពី​អត្ថប្រយោជន៍​
នៃ​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ជាពិសេស​យោង​តាម​ស្មារតី​នៃ​មាត្រា​១​២​៩​ ​ច្បាប់​ស្តីពី​អត្រានុកូលដ្ឋាន​ ​ស្ថិតិ​អត្រានុកូលដ្ឋាន​ ​និង​អត្តសញ្ញាណកម្ម​ ​បាន​ចែង​មិន​អនុញ្ញាត​ឱ្យ​យក​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ធ្វើ​ការផ្ទេរ​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយទៀត​ ​ឬ​យកទៅ​បញ្ចាំ​បាន​ឡើយ​។​

​លោក​ ​ស​ ​ខេង​ ​ជំរុញ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ឃុំ​ ​សង្កាត់​ ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំង​អស់​ ​ត្រូវ​ចាត​់ចែង​អនុវត្ត​សេចក្ដីណែនាំ​ខាង​លើ​នេះ​ ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​

​កាលពី​ថ្ងៃសុក្រ​ ​លោក​ ​អ៊ី​ ​សុខ​ឃី ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​បាន​ជំរុញ​ក្រុមហ៊ុន​ឯកជន​ ​សហគ្រាស​ ​និង​គ្រឹះស្ថាន​ ​ដែល​កំពុង​រក្សាទុក​អត្តសញ្ញាណ​ប​ណ្ណ ​ប្រជាពលរដ្ឋ​ ​ឬ​ភ្នាក់ងារ​សន្ដិសុខ​ ​ត្រូវ​ផ្ដល់​ទៅ​ពួកគេ​វិញ​ ​ដើម្បី​អាច​ទៅ​បោះឆ្នោត​ ​នា​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​ក្រុមហ៊ុន​វិ​ស​័​យ​ឯកជន​ទាំងអស់​ ​ត្រូវ​ជួយ​សម្រួល​ពេលវេលា​ឈប់​សម្រាក​ ​ដល់​បុគ្គលិក​របស់​ខ្លួន​ក្នុង​ថ្ងៃ​បោះឆ្នោត​ ​ហើយ​ត្រូវ​ជំរុញ​ឱ្យ​បុគ្គលិក​ទាំង​អស់​ ​ទៅ​បោះ​ឆ្នោតោ្យ​បាន​គ្រប់​ៗ​គ្នា​ ​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ក្នុង​សង្គមប្រជាធិបតេយ្យ​។​

​កាលពី​ថ្ងៃ​ទី​២​០​មិថុនា​ ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ ​បន្ត​សុពលភាព​អត្តសញ្ញាណ​ប​ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ​ដែល​បាន​អស់​សុពលភាព​ ​សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្រ្ត ​នីតិកាល​ទី​៧​ ​នា​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​។​

​អនុក្រឹត្យ​នេះ​ ​មាន​គោលបំណង​កំណត់​ ​បន្ដ​សុពលភាព​អត្ដសញ្ញាណ​ប​ណ្ណ ​ដែល​បាន​អស់​សុពលភាព​ប្រើប្រាស់​កាលពី​ឆ្នាំ​២​០​២​២​ ​និង​ឆ្នាំ​២​០​២​៣​ ​ដើម្បី​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ ​នីតិកាល​ទី​៧​ ​ហើយ​មាន​វិសាលភាព​អនុវត្ត​ ​រហូតដល់​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ដ្រ​ ​នីតិកាល​ទី៧៕​

Related Posts

Previous Article

កម្ពុជា​រកចំណូលបាន៨៩ លាន​ដុល្លារ​ពីការ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ក្នុង៦ខែដំបូងនៃឆ្នាំនេះ

Next Article

​បេសកជនពិសេស​របស់​អូស្ត្រាលី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​មកកាន់​កម្ពុជា​