​រដ្ឋមន្ត្រីដែនដី​ថ្មី​ជំរុញ​ឱ្យ​ពន្លឿន​ការ​ចេញ​ប​ណ្ណ​កម្មសិទ្ធិ​ដី​ដល់​ពលរដ្ឋ​នៅ​រុន​តា​ឯក​និង​ពាក់ស្នែង​

​ត​ន​ ​វិបុល​ / Khmer Times Share:
លោក សាយ សំអាល់ ចុះសួរសុខទុក្ខប្រជាជននៅឃុំរុនតាឯក។ រូបភាព៖ ក្រសួងបរិស្ថាន

 

​រដ្ឋមន្ត្រី​ថ្មី​របស់​​​ក្រសួង​រៀបចំ​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​គឺ​លោក​ ​សាយ​ ​សំ​អា​ល់ ​បាន​ជំរុញ​អាជ្ញាធរ​ខេត្ត​សៀមរាប​ពន្លឿន​ការ​ចេញ​ប​ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី​ដល់​ពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​ផ្លាស់ប្ដូរ​ទី​លំនៅឋាន​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស់នៅ​តំបន់​អភិវឌ្ឍ​រុន​តា​ឯក​ក្នុង​ស្រុក​បន្ទាយស្រី​ ​និង​តំបន់​អភិវឌ្ឍ​ពាក់ស្នែង​ក្នុង​ស្រុក​អង្គរធំ​ ​ខេត្ត​សៀមរាប​។​

​ការ​ជំរុញ​ការ​ពន្លឿន​នេះ​ធ្វើ​នៅ​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ដោះស្រាយបញ្ហា​សំណង់​និង​ដីធ្លី​ក្នុង​តំបន់​រម​នី​យ​ដ្ឋាន​អង្គរ​ ​និង​តំបន់​ដទៃទៀត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ខេត្ត​សៀមរាប​ ​កាលពី​ថ្ងៃសុក្រ​។​

​លោក​ ​សាយ​ ​សំ​អា​ល់ ​បាន​ណែនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​: ​ក៏ដូចជា​អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវ​សហការ​មួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​ ​ដើម្បី​ដោះស្រាយ​ ​សម្របសម្រួល​ ​និង​ថែរក្សា​ការពារ​បាន​នូវ​តំបន់​អភិ​រក្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ​គឺ​តំបន់​មួយ​ ​តំបន់​ពីរ​ ​និង​តំបន់​បី​កុំ​ឱ្យ​មានការ​រំលោភបំពាន​ដោយ​ខុស​ច្បាប់​កើត​ឡើង​ទៀត​។​

​លោក​បន្ត​ថា​ ​តំបន់​រមណីយដ្ឋាន​អង្គរ​ត្រូវ​រក្សាទុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​សម្រាប់​ជាតិ​និង​ពិភពលោក​។​

​លោក​បាន​ជំរុញ​ដល់​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាជ្ញាធរ​ខេត្ត​ដែនដី​ ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការពិនិត្យ​វឌ្ឍនភាព​នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​និង​ពាក់ស្នែង​ចំពោះ​កិច្ចការ​ដែល​នៅ​សេសសល់​ ​ជាពិសេស​បញ្ហា​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវថ្នល់​ ​ព្រមទាំង​ការ​គាំទ្រ​ដល់​ជីវភាពរស់នៅ​របស់​ពលរដ្ឋ​ដែល​បាន​ផ្លាស់​ទី​លំនៅឋាន​ទៅ​តំបន់​នោះ​។​

​បន្ទាប់ពី​ដឹកនាំ​កិច្ចប្រជុំ​រួច​ ​លោក​ ​សាយ​ ​សំ​អាល​ ​បាន​បន្ត​ដឹកនាំ​ក្រុម​ការងារ​ចុះទៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​ក្នុង​ស្រុក​បន្ទាយស្រី​ ​ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដែល​កំពុង​ស្ថាបនា​នៅ​ទីនោះ​។​

​លោក​ ​រិន​ ​ឡូ​ត​ ​អភិបាលស្រុក​បន្ទាយស្រី​ ​បាន​លើក​ឡើង​ថា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​បាន​ដឹកនាំ​ក្រុម​ការងារ​មក​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធ​ផ្លូវថ្នល់​ ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ ​មន្ទីរពេទ្យ​ ​សាលារៀន​ជាដើម​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​ពលរដ្ឋ​ប្រមាណ​ជិត​៦​០​០​គ្រួសារ​​​ដែល​បាន​ទទួល​ប​ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ (​ប្លង់​រឹង​) ​ក្នុងចំណោម​ពលរដ្ឋ​ដែល​បាន​ស្ម័គ្រ​ចាកចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រស់នៅ​តំបន់​នេះ​»​។​

​របាយការណ៍​ចុងក្រោយ​របស់​​​ក្រសួង​រៀបចំ​ដែនដី​ ​
ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​បាន​ឱ្យ​ដឹង​ថា​ ​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន​ ​៩​ ​៨​៣​៦​នាក់​ហើយ​ ​ដែល​បាន​ចាប់ឆ្នោត​ជ្រើសរើស​យក​ដី​ឡូ​តិ៍​ទំហំ​ ​២​០​ម៉ែត្រ​ x ​៣​០​ម៉ែត្រ​នៅ​តំបន់​អភិវឌ្ឍ​រុន​តា​ឯក​និង​តំបន់​អភិវឌ្ឍ​ពាក់ស្នែង​។​

​របាយ​ការណ៍​បន្ត​ថា​ ​ក្នុង​នោះ​មាន​ពលរដ្ឋ​ចំនួន​ ​៥ ៨៦៥​គ្រួ​សារ​បាន​ស្ម័គ្រ​ចិត្ត​ទៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​ក្នុង​ស្រុក​បន្ទាយស្រី​ ​និង​ពលរដ្ឋ​ចំនួន​ ​៣​ ​៩​៧​១​គ្រួសារ​បាន​ស្ម័គ្រ​ចិត្ត​ទៅ​​តំបន់​អភិវឌ្ឍន៍​ពាក់ស្នែង​ក្នុងស្រុក​អង្គរធំ​ ​ខេត្ត​សៀមរាប​។​

​របាយការណ៍​បន្ថែម​ថា​ ​នៅពេលដែល​ពួកគេ​រុះ​រើផ្ទះ​ទៅ​នៅ​តំបន់​អភិវឌ្ឍ​ទាំងពីរ​ ​ពួកគេ​បាន​ទទួល​ស័ង្កសី​៣​០​សន្លឹក​ក្នុង​មួយ​គ្រួសារ​ ​ដែល​មក​ទាល់​នឹង​ពេលនេះ​អាជ្ញាធរ​បាន​ប្រគល់​ស​័ង្ក​ស៊ី​ប្រមាណ​ ​២​៤​៤​ ​៧​៤​០​សន្លឹក​សម្រាប់​ ​
៨​ ​១​៥​៧​គ្រួសារ​ហើយ​។​

​លោក​ យ៉ាំ​ង​ ​មករា​ ​មាន​​វ័យ​៣​៤​ឆ្នាំ​ ​ជា​ពល​រដ្ឋ​ម្នាក់​ដែល​​បាន​ស្ម័គ​្រចិត្ត​ចាក​ចេញ​ពី​តំបន់​រមណីយ​ដ្ឋាន​អង្គរ​មក​រស់នៅ​តំបន់​អភិវឌ្ឍ​រុន​តា​​ឯក​។​ ​លោក​​និយាយ​​ថា​ ​លោក​មិន​ទ​ាន់​បាន​ប​ណ្ណ​កាន់​កាប់​កម្មសិទ្ធិ​ដីធ្លី​នៅ​ឡើយ​ទេ​។​ ​ភាគច្រើន​នៃ​ពលរដ្ឋ​ដែល​បាន​ដូរ​ទីតាំង​មក​រស់នៅ​ក្នុង​តំបន់​នេះ​សុទ្ធតែ​មិន​ទាន់​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​របស់​ពួក​គាត់​នៅ​ឡើយ​ទេ​។​

​លោក​បន្ត​ថា​ ​ប​ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ពិតជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ពលរដ្ឋ​ដែល​ស្ម័គ្រ​មក​នៅ​ទីនេះ​។​ ​ពួក​គាត់​ត្រូវការ​ប​ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ជាចាំបាច់​សម្រាប់​ដាក់​ក​ម្ចី​ប្រាក់​ពី​ធនាគារ​យកមក​ធ្វើ​ផ្ទះ​ ​និង​បង្កើត​មុខ​របប​សម្រាប់​ចិញ្ចឹមជីវិត​។​

​លោក​​បន្ថែម​ថា​៖​ ​«​ប្រសិនបើ​យើង​គ្មាន​ប​ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ​មាន​សម​កិច្ច​ទេ​ ​គឺ​ខាង​ធន​ាគា​រ​មិន​ហ៊ាន​ផ្ដល់​ក​ម្ចី​ដល់​ពួកយើង​ឡើយ​»​។​

​លោក​បន្ថែម​ថា​៖​ ​«​ខ្ញុំ​កំពុង​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​ប្រគល់​ប​ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ ​ព្រោះ​ខ្ញុំ​ឮគេនិយាយ​ថា​ ​អាជ្ញាធរ​កំពុង​ពន្លឿន​ការ​ចេញ​ប​ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ដល់​ពួក​ខ្ញុំ​។​ ​ប្រសិន​បើ​បាន​កាន់តែ​លឿន​ ​គឺ​កាន់​តែ​ល្អ​សម្រាប់​ពួក​ខ្ញុំ​»​។​

​កាលពី​ឆ្នាំ​កន្លងមក​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ​ផ្ដល់​ដី​លំនៅឋាន​ជូន​ពលរដ្ឋ​តំបន់​អភិវឌ្ឍ​រុន​តា​ឯក​ក្នុង​ស្រុក​បន្ទាយស្រី​ ​និង​ភូមិ​អភិវឌ្ឍ​ពាក់ស្នែង​ក្នុង​ស្រុង​អង្គរធំ​ ​ខេត្ត​សៀមរាប​ ​ជា​ថ្នូរ​នឹង​ការណ៍​ដែល​ពួក​គេ​ព្រម​រុះរើ​ទី​លំនៅ​ឋាន​ដែល​ខុស​ច្បាប់​ចេញពី​តំបន់​រមណី​ដ្ឋា​ន​អង្គរ​ ​និង​តំបន់​ដទៃ​ទៀត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​តាម​គោលការណ៍​ ​ពលរដ្ឋ​មួយ​គ្រួសារ​ត្រូវ​ទទួល​បាន​ដី​ក្នុង​ទំហំ​ ​២​០​ម៉ែត្រ​ x ​៣​០​ម៉ែត្រ​សម្រាប់​សង់​លំនៅឋាន​ជាមួយ​នឹង​ការ​សាង​សង់​ហេ​ដា្ឋ​រចនា​ស​ម្ព័ន្ធ​នានា​ ​ដូចជា​
ប្រព័ន្ធ​អគ្គិសនី​ ​ប្រព័ន្ធ​ទឹក​ស្អាត​ ​ប្រព័ន្ធ​លូ​ ​ផ្លូវថ្នល់​ ​ផ្សារ​ ​មន្ទីរ​ពេទ្យ​ ​និង​សាលារៀន​ជាដើម​នៅ​ក្នុង​តំបន់​អភិវឌ្ឍ​ទាំងពីរ​ ​ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ដែល​ទើប​តែ​ផ្លាស់ប្តូរ​ទីលំនៅ​មក​រស់នៅ​ក្នុង​ភូមិ​ថ្មី​នេះ​៕​​

Related Posts

Previous Article

ហេតុអ្វីយើងគួរតែទៅទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក?

Next Article

​ការ​បំពុល​ខ្យល់​បង្ក​ជា​ ហា​និ​ភ័យ​ដល់​កុមារ​កម្ពុជា​