​រដ្ឋមន្ត្រីការពារជាតិ​ ​ជំរុញ​កម្លាំង​អាវុធហត្ថ​បង្ក្រាប​សកម្មភាព​បំផ្លាញ​ដំណើរ​ការ​បោះឆ្នោត​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។ ខ្មែរថាមស៍៖ ជរ សុគន្ធា

 

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​លោក​ ​ទៀ​ ​បាញ់​ ​បាន​ដាក់​បទបញ្ជា​ ​និង​ជំរុញ​ដល់​កម្លាំង​អាវុធហត្ថ​ ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​ដើម្បី​ចាត់វិធានការ​គ្រប់​សកម្មភាព​រាល់​បុគ្គល​ ​ដែល​មានបំណង​បំផ្លាញ​ដំណើរ​ការ​បោះឆ្នោត​ ​នា​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​។​

​ក្នុង​ពិធី​អប​អរសាទរ​ខួប​អនុ​ស្សា​វ​រី​យ៍ ​លើក​ទី​៣​០​ ​ថ្ងៃ​បង្កើត​កង​រាជ​អាវុធហត្ថ​ ​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កង​រាជ​អាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ​ ​ខេត្ត​កំពង់ឆ្នាំង​ ​កាលពី​ថ្ងៃសុក្រ​ ​លោក​ ​ទៀ​ ​បាញ់​ ​ដាក់​បទបញ្ជា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ ​ត្រូវ​គ្រប់គ្រង​កម្លាំង​ទ័ព​ ​បំពាក់​មធ្យោបាយ​ ​ស​ម្ភារៈ ​និង​យុទ្ធោ​បក​រ​ណ៍ ឱ្យ​បាន​រួចរាល់​សម្រាប់​ថ្ងៃ​បោះឆ្នោត​។​

​ចំពោះ​កងកម្លាំង​អាវុធហត្ថ​ ​ត្រូវ​សហការ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ ​និង​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ​ចូលរួម​ការពារ​សន្ដិសុខ​ ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ ​និង​សុវត្ថិភាព​សង្គម​។​

​លោក​ ​ទៀ​ ​បាញ់​ ​បន្ថែម​ថា​ ​ក្នុង​ពេល​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​ ​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​ ​នាយទាហាន​ ​នាយ​ទាហានរង​ ​និង​ពល​ទាហាន​ ​នៃ​កង​រាជ​អាវុធហត្ថ​ ​ត្រូវ​ចូល​រួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់​ៗ​គ្នា​និង​ត្រូវ​គោរព​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​ច្បាប់​ ​បទបញ្ជា​ ​និង​នីតិវិធី​នៃ​ការបោះឆ្នោត​។​

​ក្នុង​នោះ​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ជំរុញ​កងកម្លាំង​អាវុធ​ហត្ថ​ ​ត្រូវ​រួមគ្នា​ធានា​ឱ្យ​ការបោះឆ្នោត​នា​ពេល​ខាងមុខ​ ​គឺ​ប្រព្រឹត្តទៅ​ប្រកបដោយ​សេរី​ ​ត្រឹមត្រូវ​ ​យុត្តិធម៌​ ​ដើម្បី​បន្ត​លើក​ក​ម្ពស់​លទ្ធិប្រជាធិបតេយ្យ​ ​និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ ​កាន​់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ត្រូវ​ពង្រឹង​ ​និង​ចាត់វិធានការ​សម​ស្រប​តាមច្បាប់​ ​ដើម្បី​ការពារ​រារាំង​គ្រប់​សកម្មភាព​ ​ដែល​ប៉ុន​ប៉ងបំផ្លាញ​ដល់​ដំណើរ​ការបោះឆ្នោត​ ​និង​ត្រូវការ​ពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ ​ដែល​កើត​ចេញពី​ការបោះឆ្នោត​ ​និង​ការពារ​រាល់​សមិទ្ធផល​ជាតិ​ ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​»​។​

​លោក​បន្ត​ថា​ ​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ ​រួមគ្នា​ការពារ​សន្ដិភាព​ ​ដោយ​មិន​ត្រូវ​ឱ្យ​សន្ដិភាព​នេះ​ ​ត្រូវ​បាន​បំផ្លាញ​ពី​ជន​ណា​ម្នាក់​ ​ឬ​បក្ស​នយោបាយ​ណាមួយ​នោះ​ទេ​។​

​លោក​ ​ទៀ​ ​បាញ់​ ​និយាយ​ថា​ ​រាល់​សមិទ្ធផល​ទាំង​ឡាយ​របស់​ជាតិ​ ​ដែល​សម្រេច​បាន​ដោយ​ឆ្លងក​ាត់​ការ​លំបាក​ ​និង​ឧបសគ្គ​ទម្រាំ​មាន​សព្វថ្ងៃ​នេះ​ ​ត្រូវ​រក្សា​ឱ្យ​ស្ថិតស្ថេរ​ ​គង់វង្ស​ ​ជាពិសេស​ជ័យ​ជម្នះ​៧​មករា​ ​ដែល​នាំ​មក​នូវ​សន្ដិភាព​ ​និង​ការ​អភិវឌ្ឍ​ជាតិ​។​

​លោក​ថ្លែង​ថា​ ​ត្រូវ​បន្ត​អនុវត្ត​នយោបាយ​ភូមិ​ ​ឃុំ​ ​សង្កាត់​មាន​សុវត្ថិភាព​ ​ដើម្បី​ទប់​ស្កាត់​បទល្មើស​នានា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​រួមចំណែក​ថែរក្សា​សន្ដិសុខ​ ​សណ្ដាប់ធ្នាប់​ ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ការពារ​ធនធាន​ធម្មជាតិ​ ​ការ​ជួយ​សង្គ្រោះ​ប្រជាជន​ពេល​កើត​គ្រោះ​មហន្ដរាយ​ផ្សេងៗ​ ​ដូចជា​គ្រោះ​ទឹកជំនន់​ ​គ្រោះ​រាំង​ស្ងួត​ ​ជំងឺរាតត្បាត​ជាដើម​។​

​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​ចំពោះ​ការ​គ្រប់គ្រង​ ​ថែទាំ​មធ្យោបាយ​ ​ស​ម្ភារៈ ​បរិ​ក្ខា យុទ្ធោ​បក​រ​ណ៍ ​អាវុធ​ ​និង​គ្រាប់​ ​បង្ការ​ ​កុំ​ឱ្យ​មាន​ការ​ឆេះ​ខូចខាត​ ​បាត់បង់​ ​រក្សា​គុណភាព​ឱ្យ​បាន​ល្អ​ ​ដើម្បី​ការ​ហ្វឹកហ្វឺន​ ​និង​កិច្ចប្រតិបត្តិ​ការ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​លោក​ ​ឈុំ​ ​សុជាតិ​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​យ៉ាង​ខ្លី​កាល​ពីម្សិលមិញ​ថា​ ​បច្ចុប្បន្ននេះ​ ​មន្ត្រី​ក្រសួង​ ​ទទួល​បាន​បទបញ្ជា​ពី​រដ្ឋមន្ត្រី​ ​លោក​ ​ទៀ​ ​បាញ់​ ​រួចរាល់​ហើយ​ ​ហើយ​ក្រសួង​ ​ក៏បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចរាល់​ហើយ​ដែរ​។​

​លោក​​ថា​៖​ ​«​សម្រាប់​ការ​ចុះ​ប្រតិបត្តិការ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ខាង​​មុខ​នេះ​ ​ក្រសួង​ការពារ​ជាតិ​ ​បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ ​ដើម្បី​រៀបចំ​ ​និង​ត្រៀមលក្ខណៈ​កង​កម្លាំង​រួចរាល់​ហើយ​»​។​

​លោក​បន្ត​ថា​ ​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្ដេជ្ញា​ធានា​ឱ្យ​ការ​បោះឆ្នោត​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ប្រព្រឹត្តទៅ​ល្អ​ ​និង​គ្មាន​ភាព​អសកម្ម​ណាមួយ​កើតឡើង​នោះ​ទេ​។​

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ​លោក​ ​ពេជ្រ​ ​ស្រស់​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​ដំណើរ​ការ​បោះឆ្នោត​ ​គឺជា​រឿង​សំខាន់​សម្រាប់​ជាតិ​ ​ប៉ុន្តែ​បើ​រដ្ឋាភិបាល​ចាំផ្ទះ​ ​មិន​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​សណ្ដាប​់ធ្នាប់​ក្នុង​ដំណើរ​ការបោះឆ្នោត​ទេ​ ​នោះ​នឹង​ធ្វើ​ឱ្យ​ដំណើរ​ការបោះឆ្នោត​ ​បរាជ័យ​ ​និង​គ្មាន​ភាព​រលូន​។​

​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​ចាំផ្ទះ​ ​គួរតែ​អនុវត្ត​ឱ្យ​បាន​ម៉ឺង​ម៉ា​ត​ ​ច្បាស់លាស់​ ​និង​គ្រប់ជ្រុងជ្រោយ​ ​ដើម្បី​ធានា​បរិ​យា​កាល​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ​គ្មាន​ភាព​ចលាចល​ ​និង​បាតុភាព​ណាមួយ​កើតឡើង​ឡើយ​។​

​លោក​ ​ពេជ្រ​ ​ស្រស់​ ​ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ ​កុំ​ធ្វើអ្វី​ដែល​បង្ក​ឱ្យ​ខុសច្បាប់​នៅ​ថ្ងៃ​បោះឆ្នោត​ ​ដែល​នាំ​ឱ្យ​មាន​បញ្ហា​ដល់​ខ្លួនឯង​ ​គ្រួសារ​ ​និង​សង្គមជាតិ​។​

​លោកស្រី​ ​សឹង​ ​សុធី​ ​ប្រធាន​គណបក្ស​ស្ដ្រី​ដើម្បី​ស្ត្រី​ ​បាន​ថ្លែង​ថា​ ​ចំពោះ​ការ​បញ្ចេញ​មិតិ​យោបល់​ ​និង​ការ​សម្រេច​ចិត្ត​លើ​ដំណើរ​ការបោះឆ្នោត​ ​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ​ដែល​មាននៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​។​

​អ្នកស្រី​បន្ថែម​ថា​ ​បើ​គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី​ ​ឈ្នះ​ឆ្នោត​ ​ឬ​ដឹកនាំ​រដ្ឋាភិបាល​ ​គឺ​រដ្ឋាភិបាល​របស់​លោកស្រី​ ​ផ្ដល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ជាធំ​ ​ទោះ​គាត់​ទៅ​បោះឆ្នោត​ ​ឬ​មិន​ទៅ​បោះឆ្នោត​ ​ឬ​ចង់​គូស​សន្លឹកឆ្នោត​ចោល​ ​ក៏ដោយ​ ​ប៉ុន្តែ​គណបក្ស​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។​

​ប្រធាន​គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី​ ​បន្ថែម​ថា​៖​ ​«​សម្រាប់​ការ​បោះឆ្នោត​នៅ​ថ្ងៃខាងមុខ​ ​នឹង​គ្មាន​ចលាចល​អ្វី​កើតឡើង​នោះ​ទេ​ ​ព្រោះ​មនុស្ស​មួយ​ចំនួន​តូច​ ​គាត់​ចេះតែ​និយាយ​បំភ័យ​ ​និយាយ​បំពុល​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​»​។​

​ឧត្តមសេនីយ៍ឯក​ ​ឆាយ​ ​គឹម​ខឿន​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​បាន​ឱ្យ​ដឹង​ថា​ ​កង​កម្លាំង​ការពារ​សន្តិសុខ​គ្រប់​ភាគី​ពាក់ព័ន្ធ​ប្រមាណ​ជាង​៧​ម៉ឺន​នាក់​ ​នឹង​ដាក់​ពង្រាយ​ក្នុង​ថ្ងៃ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​នា​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ដើម្បី​ពារ​សន្តិសុខ​ ​និង​សណ្ដាប់ធ្នាប់​ ​នៅ​ទូទាំង​ប្រទេស​។​

​អគ្គស្នងការ​រង​បញ្ជាក់​ថា​ ​កម្លាំង​សន្តិសុខ​ទាំងអស់​ ​បាន​បែង​ចែក​តាម​ដំណាក់កាល​នីមួយៗ​ដូចជា​ ​ដំណាក់កាល​ឃោសនា​រក​សំឡេងឆ្នោត​ ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ជិត​ ​២​ម៉ឹ​ន​នាក់​ ​ប៉ុន្តែ​សម្រាប់​ក្នុង​ថ្ងៃ​បោះឆ្នោត​ផ្ទាល់​តែម្ដង​ ​គឺ​មាន​រហូត​ដល់​ជាង​ ​៧​ម៉ឺន​នាក់​ ​ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​តាម​ការិយាល័យ​បោះឆ្នោត​ ​និង​រាប់​សន្លឹកឆ្នោត​។​

​លោក​និយាយ​ថា​ ​សម្រាប់​ក្នុង​ថ្ងៃ​បោះឆ្នោត​ ​មានការ​កម្លាំង​គាំទ្រ​ពី​កង​រាជ​អាវុធហត្ថ​ ​និង​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ ​ដែល​ត្រូវ​ពង្រាយ​នៅ​តាម​តំបន់​ក្រៅ​ភូមិសាស្ត្រ​តាម​បណ្ដា​ស្រុក​នីមួយៗ​នៅ​ទូទាំង​ប្រទេស​ ​ប៉ុន្តែ​សម្រាប់​កម្លាំង​នគរបាល​ ​និង​ប្រជា​ការពារ​ ​គឺជា​ភ្នាក់ងារ​ចុះ​ផ្ទាល់​នៅ​ការិយាល័យ​បោះឆ្នោត​។​

​គួរ​រម្លឹក​ថា​ ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​នីតិកាល​ទី​៧​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២០២៣​ ​ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ ​៩​ ​៧​១​០​ ​៦​៥​៥​នាក់​ ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន​ ​២​៣​ ​៧​៨​៩​ ​នៅ​ទូទាំង​ប្រទេស​។​

​គណបក្ស​នយោបាយ​ ​ដែល​មាន​ឈ្មោះ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​សរុប​មាន​ចំនួន​
១​៨​ ​គណបក្ស​ ​ខណៈ​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ​ត្រូវ​បាន​អាក់ខាន​ចូលរួម​បោះឆ្នោត​ ​ដោយសារ​ ​គ.ជ.ប​ ​អះអាង​ថា​ ​ខ្វះខាត​នីតិវិធី​មួយ​ចំនួន​។​

​ព្រឹត្តិការណ៍​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១​កក្កដា​ ​រហូត​ដល់​ថ្ងៃ​ទី​២​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ខណៈ​ថ្ងៃ​ទី​២​២​កក្កដា​ ​គឺជា​ថ្ងៃ​ ​ស​៕​

Related Posts

Previous Article

មានអ្នក​ទេសចរ​ខ្មែរ​កាន់តែច្រើនសម្រុក​ទៅដើលេងកម្សាន្តនៅប្រទេសវៀតណាម​

Next Article

​កម្ពុជា​ណែនាំ​ពលរដ្ឋ​ផ្អាក​ធ្វើ​ដំណើរ​ទៅ​សមុទ្រ​ដោយសារ​តែ​កំពុង​រង​ឥទ្ធិពល​ព្យុះ​ទី​ហ្វុ​ង​