អង្គការ​យូ​នី​សេ​ហ្វ​៖​ ​ការ​បំពុល​ខ្យល់​ ​រូ​ម​ចំណែក​ចំពោះ​ការ​ស្លាប់​មនុស្សម្នាក់​ក្នុងចំណោម​៥​នាក់​ ​នៃ​កុមារ​ខ្មែរ​អាយុ​ក្រោម​៥​ឆ្នាំ​

Share:
​កុមារ​ពាក់​ម៉ាស់​។​ ​យូ​នី​សេ​ហ្វ

​អង្គការ​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​ (U​NICE​F​) ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃសៅរ៍​ដោយ​និយាយ​ថា​ ​ការ​បំពុល​ខ្យល់​ ​រួមចំណែក​ក្នុង​ការ​ស្លាប់​មនុស្សម្នាក់​ក្នុងចំណោម​ប្រាំ​នាក់​នៃ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ក្រសួងសុខាភិបាល​កម្ពុជា​ ​និង​អង្គការ​យូ​នី​សេ​ហ្វ ​បាន​រួមគ្នា​ចេញផ្សាយ​ការ​វាយ​តម្លៃ​សុខភាព​បរិស្ថាន​របស់​កុមារ​ (C​E​H​) ​លើកដំបូង​របស់​ប្រទេស​កម្ពុជា​ ​ដែល​បង្ហាញ​ពី​និ​ភ័យ​សុខភាព​បរិស្ថាន​សំខាន់​ៗ​ដែល​កុមារ​ប្រឈម​មុខ​ ​រួម​មានការ​ប៉ះពាល់​នឹង​ការ​បំពុល​ខ្យល់​ ​ការ​បំពុល​ទឹក​ ​និង​អាហារ​ ​លោហធាតុ​ពុល​ ​ថ្នាំ​សម្លាប់​សត្វល្អិត​ ​និង​កាកសំណល់​គ្រោះថ្នាក់​។​

​លោក​ ​Will​ ​Park​s ​តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ “​វិបត្តិ​អាកាសធាតុ​ ​គឺជា​វិបត្តិ​សិទ្ធិ​កុមារ​។​ ​បច្ចុប្បន្ន​កុមារ​ត្រូវ​បាន​ប្រឈមមុខនឹង​គ្រោះថ្នាក់​បរិស្ថាន​ធ្ងន់ធ្ងរ​ ​និង​គ្រោះថ្នាក់​ ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​ ​រួម​ទាំង​សិទ្ធិ​រស់រាន​មានជីវិត​ ​និង​លូតលាស់​របស់​ពួកគេ​ផង​ដែរ​”​។​

​ប្រធាន​នាយកដ្ឋាន​ថ្នាំបង្ការ​ ​នៃ​ក្រសួងសុខាភិបាល​ ​លោក​ កុ​ល​ ​ហ៊ី​រ៉ូ ​មានប្រសាសន៍ថា​ ​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​សុខភាព​កុមារ​ ​ដោយសារ​ការ​កើន​ឡើង​ហា​និ​ភ័យ​បរិស្ថាន​ ​និង​កត្តា​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​មិន​អាច​មើល​រំលង​បានទេ​។​

​លោក​បាន​មានប្រសាសន៍ថា​ “​ការ​វាយ​តម្លៃ​នេះ​នឹង​ក្លាយ​ជា​ធនធាន​ដ៏​មាន​តម្លៃ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ដែល​ប្តេជ្ញា​ក្នុង​ការ​កសាង​បរិស្ថាន​ដែល​មាន​សុខភាព​ល្អ​ ​ស្អាត​ជាង​មុន​ ​និង​មាន​និរន្តរភាព​បន្ថែម​ទៀត​សម្រាប់​កូន​ៗ​ ​និង​មនុស្ស​ជំនាន់​ក្រោយ​របស់យើង​”​។​

​ការ​វាយ​តម្លៃ​របស់​សុខភាព​បរិស្ថាន​របស់​កុមារ​ផ្តល់​អនុសាសន៍​ថា​ ​កម្ពុជា​ពង្រឹង​គោល​នយោបាយ​ ​និង​បទ​ប្បញ្ញត្តិ​ដើម្បី​បង្ការ​ ​និង​គ្រប់គ្រង​ការ​ប៉ះពាល់​នៃ​សារធាតុ​ពុល​ ​និង​សារធាតុ​កខ្វក់​ ​បង្កើន​សមត្ថភាព​របស់​អ្នកជំនាញ​ថែទាំ​សុខភាព​ក្នុង​ការដោះស្រាយបញ្ហា​សុខភាព​បរិស្ថាន​ ​និង​លើក​ក​ម្ពស់​ការយល់​ដឹង​ជា​សាធារណៈ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​បញ្ហា​បរិស្ថាន​។​
X​in​h​u​a

Related Posts

Previous Article

រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​អនុម័ត​គោល​នយោបាយ​សម្រាប់​អាណត្តិ​ថ្មី​

Next Article

​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​កាកបាទក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ថ្នាក់​តំបន់​ ​និង​វេទិកា​យុវជន​នៅ​ខែកញ្ញា