ការរស់ឡើងវិញនៃសិល្បៈព្យាបាលដោយប្រើថ្នាំបុរាណ៖ វិធីសាស្រ្តពេញនិយមរបស់ប្រជាជនកម្ពុជាក្នុងការថែទាំសុខភាព

Khmer Times Share:

គ្រូថ្នាំបុរាណដែលមានចំណេះដឹងជ្រៅជ្រះអំពីគុណតម្លៃនៃធម្មជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែទាំសុខភាពប្រជាជនកម្ពុជាតាំងពីយូរយារណាស់មកហើយ។

ពួកគេបានប្រើប្រាស់សារធាតុផ្សំធម្មជាតិជាច្រើន រួមទាំងរុក្ខជាតិស្ងួត ឫស និងសំបកដើមឈើ ដើម្បីបង្កើតជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលជំងឺផ្សេងៗ។ សម្រាប់ រ៉ានី ដែលមានដុំគីសក្នុងសុដន់ ឱសថបុរាណទាំងនេះពិតជាមានសារៈសំខាន់ក្នុងការថែរក្សាសុខភាពនាង។

ខណៈដែលមានការព្រួយបារម្ភអំពីការពឹងផ្អែកខ្លាំងពេកលើការព្យាបាលដោយប្រើថ្នាំបុរាណ ជំនឿរបស់សាធារណជនចំពោះថ្នាំបុរាណគឺនៅតែដដែល ដោយសារតែគុណភាព និងតម្លៃនៃឱសថទំនើប។

ដើម្បីបង្កើនភាពជឿជាក់ និងប្រសិទ្ធភាពនៃឱសថបុរាណ សាលាវេជ្ជសាស្ត្របុរាណដំបូងគេត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៩។ ចាប់តាំងពីការបង្កើតឡើងមក មានសិស្សចំនួន៣៤៥ នាក់បានបញ្ចប់ការសិក្សាដែលទទួលបានការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្តនៃការព្យាបាលបែបបុរាណ។

កម្មវិធីសិក្សាមានលក្ខណៈទូលំទូលាយ ដោយបានបង្រៀនអំពីអនាម័យ និងកាយវិភាគសាស្ត្រ និងការធ្វើដំណើរទៅទីជនបទ ដើម្បីស្វែងយល់អំពីរុក្ខជាតិឱសថនានា។ ការអប់រំនេះគឺ​ជា​ការ​​បណ្តុះ​បណ្តាលផ្លូវការបន្ថែមពីលើ​​ចំណេះ​ដឹង​ដែលបានមកពី​ដូនតា។

នេះមានគោលបំណងធ្វើអោយឱសថបុរាណ និងឱសថទំនើបអាចត្រូវបានប្រើប្រាស់ទន្ទឹមគ្នាដើម្បីបំពេញតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ៨០% រស់នៅតាមតំបន់ជនបទ ដែលលទ្ធភាពទទួលបានការពិនិត្យពីគ្រូពេទ្យនៅមានកម្រិត។ Ancient origins

Related Posts

Previous Article

គណបក្សកាន់អំណាច នឹងរក្សារចនាសម្ព័ន្ធដឹកនាំដដែល

Next Article

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវការកោតសរសើរចំពោះនយោបាយ ឈ្នះ-ឈ្នះ សម្រាប់វឌ្ឍនភាព និងការអភិវឌ្ឍន៍ជាតិ