ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា គិតត្រឹមខែមិថុនា ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ១៨.៤ ពាន់លានដុល្លារ

Khmer Times Share:

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានអោយដឹងកាលពីថ្ងៃចន្ទថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ ១៨.៤ ពាន់លានដុល្លារគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ដែលកើនឡើង ៣.២ ភាគរយពីចំនួន ១៧.៨២ ពាន់លានដុល្លារកាលពីចុងឆ្នាំ២០២២ ។

ទុនបំរុងអន្តរជាតិដែលត្រូវបានតម្កល់នៅធនាគារជាតិកម្ពុជា រួមមានរូបិយប័ណ្ណបរទេស  មាស Special Drawing Rights (SDRs)។

របាយការណ៍ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារបានលើកឡើងទៀតថា “ទុនបម្រុងអន្តរជាតិអាចធានាដល់ការនាំចូលទំនិញ និងសេវាកម្មសម្រាប់រយៈពេល៧ខែបន្ទាប់” ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក គីមទី កោមលី អគ្គនាយកធនាគារជាតិនៃកម្ពុជា បាននិយាយថា សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥.៦ ភាគរយនៅឆ្នាំ២០២៣ កើនឡើងពី ៥.២ ភាគរយនៅឆ្នាំ ២០២២ដែលជំរុញដោយការនាំចេញសម្លៀកបំពាក់ និងផលិតផលមិនមែនកាត់ដេរ ការងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងវិស័យទេសចរណ៍ កសិកម្ម វិស័យសំណង់ និងអចលនទ្រព្យ។

លោកបានបន្ថែមថា អត្រាអតិផរណារបានធ្លាក់ចុះមកត្រឹម ១.២ ភាគរយនៅក្នុងឆមាសទី១នៃឆ្នាំនេះពី ៤.១ ភាគរយនៅក្នុងឆមាសទី២នៃឆ្នាំមុន។ Xinhua

Related Posts

Previous Article

វិស័យធនាគារ និងឧស្សាហកម្មហិរញ្ញវត្ថុរបស់កម្ពុជា រក្សាបាននូវស្ថិរភាពល្អនៅក្នុងឆមាសទី១ ជាមួយនឹងប្រាក់កម្ចីឆ្នើមដែលកើនឡើងដល់ ៥៨.៦ ពាន់លានដុល្លារ

Next Article

ក្រសួងធនធានទឹក និងឧតុនិយម ក្រើនរំលឹកអំពីទឹកជំនន់ដែលអាចកើតមាន ដោយសារកម្ពស់ទឹកទន្លេមេគង្គកើនឡើង